-
ស្ត្រីក្នុងសង្គមខ្មែរ – ព្រាប ចាន់ម៉ារ៉ា

-
អបអរសាទរ ខួបទី១១៣ ទិវាអន្តរជាតិនារី ក្រោមមូលបទ “ស្រ្តីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”

-
បទ ដែនដីខ្មែរ – ព្រះនិពន្ធ៖ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ

-
សារព័ត៌មាន មានសារៈសំខាន់ណាស់សម្រាប់សន្ដិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ

-
សម្តេចធិបតី និងលោកជំទាវ អញ្ចើញចូលរួមពិធី ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៥

ទិវាវប្បធម៌ជាតិ រៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់ថា វប្បធម៌ គឺជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ជាប្រភពមិនចេះរីងស្ងួតសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងស្មារតីនៃការស្រឡាញ់ចំពោះជាតិមាតុភូមិ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជំរុញការទទួលស្គាល់ របស់ពិភពលោកលើវប្បធម៌ អរិយធម៌ ដ៏ចំណាស់របស់ជាតិ និងជាប្រភពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព។ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី៧ មីនា ២០២៤ #ams1minute
-
សារមន្ទីរជាតិ កម្ពុជាមាតុភូមិខ្ញុំ

-
តម្រូវការកម្លាំងពលកម្មក្នុងវិស័យសំខាន់ៗចំនួនបី មានដូចជា៖

-
ប្រសាសន៍ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្លែងក្នុងឱកាសអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤

-
កំណែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជកាស៊ីវិល ៣ក្រសួង ស្ថាប័ន ចាប់ផ្តើមព្រឹកថ្ងៃទី៦ ខែមីនា នេះ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យមណ្ឌលកំណែ និងជាសាក្សីសម្រាប់ការចាប់ផ្តើមកំណែសន្លឹកកិច្ចការ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជកាស៊ីវិល ៣ក្រសួង ស្ថាប័ន នៅមណ្ឌលកំណែ សាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាមួយពីសំណាក់ថ្នាក់ដឹកនាំ អន្តរក្រសួង-ស្ថាប័ន ក្រុមការងារអនុគណៈកម្មការជំនាញ និងអ្នកសារព័ត៌មានជាច្រើនរូប ។ ឯកឧត្តមរដ្ឋមន្ត្រី បានពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីកែវិញ្ញាសាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ចូលក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបតែបញ្ចប់(រយៈពេលបីថ្ងៃជាប់គ្នា ពីថ្ងៃទី៣-៤-៥ ខែមីនា ឆ្នាំ២០២៤) ដោយសម្ងាត់ ឈរលើគោលការណ៍ប្រជាធិតេយ្យ តម្លាភាព បរិយាបន្ន យុត្តិធម៌ និងប្រសិទ្ធភាព ស្របតាមនិយាមនីតិវិធីប្រតិបត្តិនិងស្របតាមកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្របញ្ចកោណ នីតិកាលទី៧ នៃរដ្ឋសភា។ សូមជម្រាបថា គណៈកម្មការរៀបចំការប្រឡងប្រជែង បានបែងចែកសន្លឹកកិច្ចការតាមបន្ទប់ផ្សេងៗគ្នា សម្រាប់កំណែវិញ្ញសាទាំង៣ ក្រសួង ស្ថាប័ននេះ បានកំណត់ពេលវេលាកំណែសន្លឹកកិច្ចការ ចន្លោះពេលមួយសប្តាហ៍ ៕ ដោយ…
-
មូលដ្ឋានធំបំផុតនៃការអភិវឌ្ឍ គឺសន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម
