-
លោក ហ៊ុន ម៉ានី បានធ្វើអ្វីខ្លះ ជូនជាតិមាតុភូមិ និងប្រជាជន

-
សម្តេចធិបតី៖ ” មន្ទីរពេទ្យតេជោសែន កោះធំ គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់

ដោយបំពាក់នូវសម្ភារបរិក្ខារ និងឧបករណ៍ព្យាបាលទំនើប ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ដែលសមស្របតាមកម្មវិធីនយោបាយ និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ហើយក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលមានតម្រូវការសុខាភិបាល”។ #ams1minute
-
អបអរសាទរ កីឡាករគុនខ្មែរ ឈឿង ល្វៃ ដែលបានឈ្នះខ្សែក្រវាត់លំដាប់អន្តរជាតិ I-1 WORLD CHAMPION GOLD BELT ក្នុងព្រឹត្តិការណ៍ World Super-4 Championship (Grand-Final 72Kg)

-
អាជីវករ អ្នករកសុីក្រៅប្រព័ន្ធក៏អាចធ្វេី ប័ណ្ណ ប.ស.ស

-
កម្ពុជាដាក់ទិសដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអ្នកមាន ក្នុងឆ្នាំ២០៥០

-
ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប-កម្ពុជា

ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀតលើវិស័យ៖ ពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្ម អប់រំនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យសុខាភិបាលផងដែរ។ ស្នងការសហភាពអឺរ៉ុប Jutta Urpilainen ក៏បានកត់សម្គាល់នៃការរីកចម្រើនលើគ្រប់វិស័យរបស់lកម្ពុជា ដែលធ្វើឱ្យកម្ពុជាអាចចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ និងឈានទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ពាក់ព័ន្ធនឹងការសម្រេចបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC Graduation) សម្តេចធិបតី ក៏បានសម្តែងនូវការអរគុណដល់ការចូលរួមចំណែកដ៏សំខាន់របស់សហភាពអឺរ៉ុប និងស្នើដល់សហភាពអឺរ៉ុបបន្តជួយគាំទ្រកម្ពុជាបន្ថែមទៀត។ #ams1minute
-
គម្រោងវិនិយោគចំនួន ៣៧ ដែលមានទុនវិនិយោគសរុបប្រមាណជិត ១,២ពាន់លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែកុម្ភៈ ២០២៤ កន្លងទៅនេះ

-
ការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នឹងជួយជំរុញបន្ថែមសេដ្ឋកិច្ចភាគខាងត្បូងរាជធានីភ្នំពេញ និងជំរុញប៉ូលសេដ្ឋកិច្ចទិសនិរតីនៃប្រទេស

-
គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4F គឺជាកាលានុវត្តភាពថ្មី

នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងវិស័យទេសចរណ៍នៅទូទាំងប្រទេស ហើយអាចនឹងទាក់ទាញដល់វិនិយោគិន មកវិនិយោគនៅកម្ពុជា រួមទាំងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋផងដែរ។ ផ្លូវអាកាស គឺជាអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយក៏ជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។ ១២ មីនា ២០២៤ #ams1minute
-
តម្រូវការកម្លាំងពលកម្មបច្ចុប្បន្ន
