-
វឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ 🛫🇰🇭

-
យើងជំរុញការតភ្ជាប់ផ្លូវ ទឹក ភ្លើង នៅគ្រប់ទីកន្លែង

-
ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនទូទាំងប្រទេស សូមចូលរួមអបអរសាទរ ឯកឧត្តម កើត រិទ្ធ

-
ឯកឧត្តម ហ៊ុន ម៉ានី៖ “ស.ស.យ.ក. បាននិងកំពុងពង្រឹងនូវតួនាទីរបស់ខ្លួនកាន់តែខ្លាំងក្លា ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ

ប្រកបដោយស្មារតី ទទួលខុសត្រូវ ដោយបានផ្តួចផ្តើមគំនិតដឹកនាំ និងធ្វើសកម្មភាពវិជ្ជមានដល់សង្គម ដោយបន្តប្តេជ្ញាជំរុញការអនុវត្តការងារ និងសកម្មភាពនានាស្របតាម ផែនការយុទ្ធសាស្រ្តយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ២០២៣-២០២៨ ឱ្យសម្រេចបានជាប្រយោជន៍សម្រាប់យុវជន និងជាតិមាតុភូមិកម្ពុជា”។ ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកស.ស.យ.ក. ទាំងអស់ ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្រឡាញ់ ជាតិមាតុភូមិ។ #ams1minute
-
សម្តេចធិបតី៖ “សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) គឺជាអង្គការយុវជន

បម្រើកិច្ចការមហាជនធំជាងគេនៅកម្ពុជា ដែលបានរួមចំណែកបំពេញបេសកកម្ម និងភារកិច្ចរបស់ខ្លួនលើកិច្ចការសង្គម មនុស្សធម៌ និងដើម្បីបុព្វហេតុជាតិ មាតុភូមិ តាមរយៈការងារស្ម័គ្រចិត្ត ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណៈ សាសនា នោះឡើយ”។ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន ស.ស.យ.ក បានធ្វើការបោះឆ្នោតជ្រើសរើស សមាជិក គណៈកម្មាធិការកណ្តាលថ្មីចំនួន ១១៣ រូប បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ចំនួន ៥ និងជ្រើសរើសអនុប្រធានចំនួន ១រូប។ #ams1minute
-
គោលដៅទេសចរណ៍សំខាន់ៗ ក្នុងប្រទេសកម្ពុជា

-
ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី

បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ ដូចខាងក្រោម៖ ១. អតិថិជនអាចបង់តែការប្រាក់ រហូតដល់រយៈពេល ៣ឆ្នាំ ២. ការប្រាក់ដែលអតិថិជនបានជំពាក់កន្លងមក (មិនគិតពិន័យ) ទុកសម្រាប់ទូទាត់ក្រោយរយៈពេល ៣ឆ្នាំ ឬ អតិថិជនអាចរៀបចំឥណទានសារឡើងវិញ ៣. អតិថិជនអាចប្តូររយៈពេលបង់រំលស់ រហូតដល់ ៣០ឆ្នាំ 👉 សូមអតិថិជន អញ្ជើញទំនាក់ទំនងនៅការិយាល័យលក់ផ្ទះបុរីពិភពថ្មីគ្រប់ទីតាំង។ #ams1minute
-
សិក្ខាសាលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត និង សន្តិសុខ សាយប័រ» ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញបិទសិក្ខាសាលាស្តីពី «ការប្រឆាំង ព័ត៌មាន ក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិតនិងសន្តិសុខសាយប័រ» នៅទីស្តីការ គណៈរដ្ឋមន្ត្រី ដែលមានសិក្ខាកាមចូលរួមមកពីគ្រប់ក្រសួងស្ថាប័ន រាជធានីខេត្ត មានចំនួនប្រមាណ៣៥០នាក់ ដែលរៀបចំរយៈពេល១ថ្ងៃពេញ។ មានប្រសាសន៍ក្នុងឱកាសពិធីបិទសិក្ខាសាលានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការយកចិត្តទុកដាក់ខ្លាំងលើបច្ចេកវិទ្យា និងបានចាត់ទុកបច្ចេកវិទ្យា ជាកាតាលីករដ៏មានសារៈសំខាន់ថ្មីមួយក្នុងការជំរុញកំណើន ផលិតភាពសេដ្ឋកិច្ច និងសង្គម។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបន្តថា ដើម្បីឱ្យមាន ប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយ ស្របតាមយុគសម័យបច្ចេកវិទ្យាឌីជីថល សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី តែងតែងសង្កត់ធ្ងន់អំពីតម្រូវការក្នុងការរៀបចំបង្កើត និងពង្រឹងនូវយន្តការព័ត៌មានស្នូលនៅតាមបណ្តាក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឱ្យយន្តការនេះមានលក្ខណៈអចិន្ត្រៃយ៍ ដែលធ្វើឱ្យ ការងារ គ្រប់គ្រងព័ត៌មាននិងសាធារណមតិ ក្លាយជាស្នូលនៃចលនាជាតិមួយ ក្នុងកិច្ចការព័ត៌មាន និងសាធារណមតិ ជាពិសេសការអនុវត្តនូវអភិក្រមប្រតិកម្ម និងបុរេសកម្មដោយ ភាព ម្ចាស់ការ និងការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀត។ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត…
-
អត្រាភាពក្រីក្រនៅកម្ពុជាធ្លាក់ពីជាង ៥០% នៅឆ្នាំ១៩៩៨ មកត្រឹមជាង ១០% នៅឆ្នាំ២០១៩

-
អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា

ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមស្មារតីនៃការឯកភាពគ្នារវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរនាពេលកន្លងមកលើវិស័យជាច្រើន ដូចជា៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្ម ទេសចរណ៍ ឌីជីថល ការពារជាតិ និងសន្តិសុខ ។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ ឯកឧត្តមនឹងចុះហត្ថលេខាលើលិខិតប្តូរសារ និង ឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់ប្រមាណ ១៥០ លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់ ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំ ICC-Angkor / សំបូរព្រៃគុក ដែលជាកិច្ចសហប្រតិបត្តិការអន្តរជាតិគំរូមួយលើវិស័យអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ផងដែរ។ #ams1minute