-
ប.ស.ស. បង្ហាញពីទិសដៅអនុវត្តការងារសំខាន់ៗ ក្នុងឆ្នាំ២០២៤ ពិសេស បន្តពង្រឹង បង្កើនគុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវាមូលដ្ឋានសុខាភិបាលជាដៃគូ

ភ្នំពេញ៖ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ប.ស.ស.) បានលើកបង្ហាញពីទិសដៅអនុវត្ត បន្តរបស់ខ្លួនក្នុងឆ្នាំ២០២៤ ដើម្បីធានាប្រសិទ្ធភាពការងារក្នុងការគាំពារសុខុមាល ភាព ពលរដ្ឋកម្ពុជា និងផ្សព្វផ្សាយអំពីរបបសន្តិសុខសង្គម ទៅដល់ប្រជាពលរដ្ឋកម្ពុជានៅ ទូទាំងប្រទេស។ បើតាមឯកឧត្តមសម្រាប់ឆ្នាំ២០២៤នេះ ប.ស.ស. នឹងបន្តពង្រីកការផ្សព្វផ្សាយអំពីរបប ថែទាំ សុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់មន្ត្រីរាជការ តាមក្រសួងស្ថាប័ន, បន្តជំរុញការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គមគ្រប់រូបភាព និងគ្រប់ទម្រង់ ប្រកបដោយភាពប្រទាក់ក្រឡាគ្នា, សិក្សារៀបចំ និងបង្កើតក្រុមការងារសម្របសម្រួល ចុះបញ្ជីចល័តនៅតាមទីប្រជុំជន,ផ្សារ និងបន្តពង្រឹង ព្រមទាំងបង្កើនគុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវា មូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស. ដែលជាការចាំបាច់បំផុត។ ឯកឧត្តមបានគូសបញ្ជាក់ថា អនុលោមតាមទិសដៅអាទិភាពនៃ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” និង “កម្មវិធីនយោបាយអាទិភាព” របស់រាជរដ្ឋាភិបាល បេឡាជាតិសន្តិ សុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងបេសកកម្ម ដើម្បីធានាការ អនុវត្តរបបសន្តិសុខសង្គម ប្រកបដោយសមធម៌ និងសាមគ្គីធម៌សង្គម ដើម្បីលើកកម្ពស់ សុខុមាល ភាព…
-
យុទ្ធសាស្រ្តបញ្ចកោណ គឺជាការបន្តមរតកពីយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល

-
ចំនួនបេក្ខជនជាប់ជាស្ថាពរ ក្នុងការប្រឡងប្រជែងជ្រើសមន្រ្តីរាជការស៊ីវិល

-
អបអរសាទរ ទិវាជាតិអំណានលើកទី៩ ក្រោមប្រធានបទ “អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត”

-
សម្តេចធិបតី៖ “បច្ចេកវិទ្យា ជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ បានបង្កើតក្របខណ្ឌគោលនយោបាយសង្គម

សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយមួយ គឺយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (២០២៣-២០២៨) ដែលមានគោលបំណងជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជាដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលត្រូវបានគេស្គាល់ថាជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”។ #ams1minute
-
អនុសាសន៍របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល

-
រដ្ឋមន្ត្រីក្រសួងអប់រំ៖ “ការតាំងពិព័រណ៌សៀវភៅ គឺជាយុទ្ធនាការមួយក្នុងការបំផុសសកម្មភាព និងការចូលរួមទស្សនាពីសំណាក់មហាជន

ពិសេសបង្កើតថ្នាលទំនាក់ទំនងរវាងអ្នកអាន និងអ្នកនិពន្ធសៀវភៅ ដើម្បីចែករំលែកបទពិសោធន៍ការលើកទឹកចិត្ត និងការបណ្តុះទម្លាប់នៃការអាន និងតែងនិពន្ធសម្រាប់កសាងអនាគតសង្គមជាតិឱ្យភ្លឺថ្លា”។ ពិព័រណ៌សៀវភៅឆ្នាំនេះ ធ្វើឡើងក្រោមការរៀបចំរបស់ក្រសួងអប់រំ និងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៩-១១ មីនា ២០២៤។ #ams1minute
-
សហព័ន្ធស្រូវអង្ករកម្ពុជា៖ “ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៩០១៥៣ តោន ទៅកាន់គោលដៅចំនួន៥០”

គោលដៅទាំង៥០នោះ រួមមានទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុប ប្រទេសក្នុងអាស៊ាន ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ និងទៅកាន់គោលដៅ១៣ផ្សេងទៀតអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ ចំពោះប្រភេទអង្ករបាននាំចេញអង្ករក្រអូបចំនួន ៨៤.៧២% ប្រភេទអង្ករសធម្មតា ១១.៥៣% អង្ករចំហ៊ុយ ២.១៧ % និង អង្ករសរីរាង្គចំនួន ១.៧០%។ #ams1minute
-
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងមានស្ពានធំមួយឆ្លងកាត់ទន្លេមេគង្គ គ្រោងនឹងបញ្ចប់ដើមឆ្នាំ២០២៧ 🇰🇭

-
វិថីឆ្នេរពយជំទាវម៉ៅ 🛣️🌿🇰🇭
