Category: ព័ត៌មានជាតិ

  • សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាបឆ្នាំ២០២៤”

    សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាបឆ្នាំ២០២៤”

    និងបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប និងជួយជំរុញឱ្យទេសចរណ៍ដ៏មានសក្តានុពលពីប្រទេសទាំងពីរ ចូលមកទស្សនានៅកម្ពុជាកាន់តែច្រើន។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៅតែបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូល ជូនប្រជាជនដោយផ្ទាល់ និង ដោយប្រយោល ការជំរុញការនាំចេញនៅនឹងកន្លែង, ការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការបង្កើនចំណូលជាតិ ការចូលរួមដល់ការអភិរក្ស វប្បធម៌ និង ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ពិធីបើកជាផ្លូវការបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” និងការប្រកាសបើកយុទ្ធនាការ “”ទស្សនាសៀមរាបឆ្នាំ២០២៤” ខេត្តសៀមរាប ថ្ងៃទី១៦ មីនា ២០២៤ #ams1minute

  • សម្តេចធិបតី ណែនាំឱ្យពិនិត្យឡើងវិញគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូច

    សម្តេចធិបតី ណែនាំឱ្យពិនិត្យឡើងវិញគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូច

    ដើម្បីធានាថា ម្ចាស់គម្រោង អនុវត្តបានត្រឹមត្រូវតាមគោលការណ៍ដែលបានកំណត់ ក្នុងនោះម្ចាស់គម្រោងណាដែលមិនធ្វើសកម្មភាព រយៈពេល៦ខែក្រោយពេលទទួលអាជ្ញាបណ្ណ ឬធ្វើសកម្មភាពខុសគោលការណ៍ដែលបានកំណត់ ត្រូវដកយកអាជ្ញាប័ណ្ណមកវិញ។ វិធានការនេះ គឺដើម្បីធានាថា គម្រោងទេសចរណ៍ខ្នាតតូចត្រូវបានបង្កើតឡើង ដើម្បីបង្កើតការងារដល់សហគមន៍ផង ទាក់ទាញទេសចរផង និងដើម្បីធានាការពារធនធានធម្មជាតិផង។ #ams1minute

  • សម្តេចធិបតី ណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងសាធារណៈ

    សម្តេចធិបតី ណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងសាធារណៈ

    ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដែលទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ដោយមានបម្រើជូននូវទឹកសុទ្ធ បន្ថែមពីលើសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ។ សម្តេចក៏បានណែនាំឱ្យក្រសួងការងារ និងក្រសួងទេសចរណ៍សហការ ជាមួយបណ្តាខេត្តជាប់ព្រំដែនដើម្បីស្វាគមន៍ប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកស្រុកកំណើតក៏ដូចជាភ្ញៀវទេសចរបរទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ពិសេសការធ្វើពិធីបដិសណ្ឋារកិច្ចក៏ត្រូវធ្វើតាមព្រលានយន្តហោះ ផងដែរ។ #ams1minute

  • ការអនុវត្តវិធានការគន្លឹះទាំង៥៖

    ការអនុវត្តវិធានការគន្លឹះទាំង៥៖

    ១. កំណែទម្រង់វិស័យរដ្ឋបាលសាធារណៈ ដោយបានជ្រើសរើសមន្ត្រីរាជការតាមនីតិវិធីថ្មី ដើម្បីធានាភាពត្រឹមត្រូវ យុត្តិធម៌ ស្របតាមទិសស្លោក អ្នកចេះជាប់ វិភាគមុខងារ និងប្រតិបត្តិការរដ្ឋបាលសាធារណៈ ២. ការកែទម្រង់វិស័យអប់រំដោយបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយកំពុងអនុវត្តនីតិវិធីជ្រើសរើសសាលាគោលដៅចំនួន៥០ កម្រិតបឋមសិក្សានៅតាមបណ្តារាជធានី ខេត្តចំនួន ៩ ៣. ការកែទម្រង់វិស័យសុខាភិបាលផ្តោតលើការពង្រឹងសេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក និងពុងរៀបចំផែនការចំណាយក្នុងគោលដៅផ្គត់ផ្គង់ឱសថ និងសម្ភារបរិក្ខារចាំបាច់សម្រាប់មណ្ឌលសុខភាពព្រមទាំងពិនិត្យលទ្ធភាពបង្កើនឱសថចាំបាច់មួយចំនួន ៤. គោលនយោបាយភូមិ-ឃុំ-មានសុវត្ថិភាពដោយរៀបចំកែសម្រួលរចនាសម្ព័ន្ធអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់ចេញបទបញ្ជាលេខ០០១ ដែលជាបទបញ្ជាដាច់ខាត ក្នុងការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀនតាមក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ៥. ការពង្រឹងនិងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ដោយបង្កើតអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការហើយបានដាក់ចេញយុទ្ធនាការ២ គឺ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ #ams1minute

  • ការពង្រីករបបសន្តិសុខសង្គម និង មូលនិធិសមធម៌សុខាភិបាលគ្រប់ដណ្តប់លើប្រជាពលរដ្ឋចំនួន៦,៨លាននាក់៖

    ការពង្រីករបបសន្តិសុខសង្គម និង មូលនិធិសមធម៌សុខាភិបាលគ្រប់ដណ្តប់លើប្រជាពលរដ្ឋចំនួន៦,៨លាននាក់៖

    ១. សមាជិក ប.ស.ស. ទាំងរបបកាតព្វកិច្ច និងរបបស្ម័គ្រចិត្តចំនួន២លាន១សែននាក់ ២. មូលនិធិសមធម៌សម្រាប់ប្រជាជន នៃគ្រួសារងាយ រងហានិភ័យចំនួន៤៩ម៉ឺនគ្រួសារ ស្មើនឹង១លាន៨សែននាក់ ៣. មូលនិធិសមធម៌ប្រជាជនសម្រាប់ប្រជាពលរដ្ឋគ្រួសារ ក្រីក្រ (ក្រ១និងក្រ២) មានចំនួន៧០ម៉ឺនគ្រួសារ ស្មើនឹង ២លាន៨សែននាក់ ៤. ពង្រីកនូវការគ្របដណ្តប់របបសន្តិសុខសង្គម ជូនដល់ក្រុមប្រជាជននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង១០ម៉ឺននាក់។ #ams1minute

  • សមិទ្ធផលលេចធ្លោនៃការអនុវត្តគោលនយោបាយអាទិភាពទាំង ៦ ចំណុចរួមមាន៖

    សមិទ្ធផលលេចធ្លោនៃការអនុវត្តគោលនយោបាយអាទិភាពទាំង ៦ ចំណុចរួមមាន៖

    ១. ការពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាល ២. ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម ៤. ការជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៥. ការរៀបចំយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មក្នុងគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពកសិកម្មទូទាំងប្រទេស។ #ams1minute

  • អបអរសាទរ ពិធីបុណ្យទន្លេ លើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ”

    អបអរសាទរ ពិធីបុណ្យទន្លេ លើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ”

    ខេត្តសៀមរាប ថ្ងៃទី ១៥~១៧ មីនា ២០២៤ #ams1minute

  • ការដាក់ឱ្យដំណើរការស្នើសុំសេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក ចំនួន ១២ប្រភេទ នៅលើវេបសាយរបស់ក្រសួង www.mlmupc.gov.kh

    ការដាក់ឱ្យដំណើរការស្នើសុំសេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក ចំនួន ១២ប្រភេទ នៅលើវេបសាយរបស់ក្រសួង www.mlmupc.gov.kh

    ស្នើសុំសេវាតាមប្រព័ន្ធអេឡិចត្រូនិក https://service.mlmupc.gov.kh/ 🎥 MLMUPC #ams1minute

  • នារសៀលថ្ងៃទី១៤ មីនា មន្ទីរពិសោធន៍ជាតិសំណង់ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

    នារសៀលថ្ងៃទី១៤ មីនា មន្ទីរពិសោធន៍ជាតិសំណង់ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

    ដើម្បីបន្តអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យសំណង់ឱ្យកាន់តែប្រសើរឡើង ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរពិសោធន៍ជាតិសំណង់ ដែលបានឆ្លើយតបទាន់ពេលវេលាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលជាទ្រព្យសកម្មដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមជាតិ។ 📷 MLMUPC #ams1minute

  • ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបពិភាក្សាការងារជាមួយលោក ប៊ែន ហ្កូគធឺរឺ (Bernd Gutterer)

    ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបពិភាក្សាការងារជាមួយលោក ប៊ែន ហ្កូគធឺរឺ (Bernd Gutterer)

    តំណាងអង្គការបូដាកម្ពុជា (BORDA Cambodia) លើគម្រោងរៀបចំតំបន់ដីសើមនៅទីប្រជុំជនប្រទេសកម្ពុជា និងរាយការណ៍អំពីការអនុវត្តគម្រោង “ការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិត និងពង្រឹងភាពធន់នៃទីក្រុង តាមរយៈអនាម័យប្រកបដោយចីរភាព” នាព្រឹកថ្ងៃទី១៤ មីនា។ គម្រោងនេះផ្ដោតសំខាន់ទៅលើការគ្រប់គ្រងទឹក និងអនាម័យ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធធន់នឹងបម្រែបម្រួលអាកាសធាតុ ដែលបាននឹងកំពុងអនុវត្តនៅក្រុងក្រចេះ ក្រុងច្បារមន និងក្រុងសែនមនោរម្យ ផ្ដល់មូលនិធិដោយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ)។ 📷 MLMUPC #ams1minute