-
រដ្ឋ និងឯកជន ត្រូវរួមគ្នាបង្កើនការងារដល់ប្រជាពលរដ្ឋ និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់សង្គម
#ams1minute
-
រដ្ឋមន្ត្រីសេដ្ឋកិច្ច៖ “រាជរដ្ឋាភិបាលមានមហិច្ឆតាកែទម្រង់វិស័យកសិកម្មឱ្យវិវត្តឈានឡើងកាន់តែប្រសើរ ដើម្បីធានាស្ថិរភាពស្បៀង និងជំរុញការនាំចេញ”
ក្រសួងសេដ្ឋកិច្ចជំរុញក្រសួងកសិកម្ម រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ត្រូវណែនាំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាកសិករ អំពីវិធី និងរបៀបធ្វើស្រែប្រកបដោយភាពឆ្លាតវៃ តាមរយៈ ការប្រើប្រាស់សក្តានុពលទឹកដែលមានស្រាប់ ការប្រើពូជស្រូវឱ្យត្រូវតាមទីតាំង និងពេលប្រមូលផល និងការស្រាវជ្រាវ និងការផ្សព្វផ្សាយអំពីពូជស្រូវធន់នឹងអាកាសធាតុ និងដាំបានគ្រប់រដូវជាដើម។ #ams1minute
-
អង្ករម៉ាក សមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូប បានឈ្នះ ពានរង្វាន់មាស
នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិ ប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី១។ សហពន្ធ័ស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាកសិករ ដែលខិតខំដាំដុះស្រូវសែនក្រអូប រហូតឈ្នះពានរង្វាន់មាស នេះ។ #ams1minute
-
ជួបជាមួយកីឡាករប្រដាល់ មីយ៉ាន់ម៉ា លោក ដាវ លឺដុឌ (Dave Leduc) និងកីឡាករប្រដាល់គុនខ្មែររបស់កម្ពុជា លោក ព្រំ សំណាង
#ams1minute
-
បញ្ជីរាយនាមភូមិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាមូលដ្ឋានគ្រឹះ និងជាឯកសារដែលមានការឯកភាពមួយ
ដើម្បីប្រើប្រាស់ជាប្រយោជន៍ពហុវិស័យ រួមទាំងវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងរដ្ឋបាលជាតិ ពិសេសបម្រើឱ្យការងារចុះបញ្ជីដីធ្លី និងការរៀបចំបែងចែកដីធ្លី។ ជាការពិត សមិទ្ធផលនេះគឺជាឫសរយាង ដែលដុះចេញពីឫសកែវសន្តិភាព ហើយឫសរយាងនេះនឹងបន្តទ្រទ្រង់ឫសកែវសន្តិភាពបន្តមានអត្ថិភាពជានិរន្តរ៍។ ទាញយក “បញ្ជីរាយនាមភូមិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា” https://mlmupc.gov.kh/2023/10/26/gazetteer-cambodia #ams1minute
-
ព្រះរាជាណាចក្រកម្ពុជា 💐🇰🇭
ប្រភព៖ កម្ពុជាមាតុភូមិខ្ញុំ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងប្រកាសគោលនយោបាយជួយគាំទ្រវិស័យសំណង់-អចលនទ្រព្យ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅថ្ងៃទី១៣ វិច្ឆិកា ខាងមុខនេះ
#ams1minute
-
រដ្ឋ និងឯកជន ត្រូវរួមគ្នាបង្កើនការងារដល់ប្រជាពលរដ្ឋ និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់សង្គម
#ams1minute
-
“អង្ករខ្មែរជើងដំបូង” បានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការ នាព្រឹកថ្ងៃ២ វិច្ឆិកា ២០២៣
នេះជាលទ្ធផលនៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារបានសម្រេច នៅក្នុងខែសីហា ២០២៣ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់រួមមាន ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា។ #ams1minute
-
កម្ពុជា-ចិន ឯកភាពគ្នាផ្តួចផ្តើមនូវសកម្មភាពជាក់ស្តែងនានា
ដើម្បីប្រារព្ធ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន” នៅឆ្នាំ២០២៤ សំដៅជំរុញកំណើនទេសចរចិនមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនថែមទៀត 🇰🇭🇨🇳 #ams1minute