-
ព្រះមហាក្សត្រមានព្រះបន្ទូលលើកទឹកចិត្ត និងគាំទ្រឱ្យបន្តការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា
ស្របតាមចក្ខុវិស័យនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ស្មារតីនៃចក្ខុវិស័យ ១០ ឆ្នាំទៅមុខទៀតនៃយន្តការ ICC អង្គរ-សំបូរព្រៃគុក និងអនុលោមទៅតាមកិត្តិនាមជាប្រទេសកំពុងឈានមុខគេនៅអាស៊ីអាគ្នេយ៍ ក្នុងនាមអង្គរជាទីតាំងបុរាណវិទ្យាដ៏ធំជាងគេរបស់យូណេស្កូ សម្រាប់កិច្ចការបណ្ដុះបណ្តាលធនធានមនុស្សសម្រាប់វិស័យបេតិកភណ្ឌវប្បធម៌ ព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត ខេត្តសៀមរាប ៤ វិច្ឆិកា ២០២៣ #ams1minute
-
សម្តេចធិបតីអញ្ជើញអមដំណើរព្រះមហាក្សត្រស្តេចយាងសម្ពោធ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត”
#ams1minute
-
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្
បានអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត”។ ៤ វិច្ឆិកា ២០២៣ #ams1minute
-
ព្រះករុណា ព្រះមហាក្សត្រ ថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរបស់ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ
ព្រមទាំងអាជ្ញាធរជាតិអប្សរា ជាពិសេស សម្តេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត ដែលយើងមិនអាចបំភ្លេចបាន ចំពោះការលះបង់ពេលវេលា ប្រាជ្ញា ស្មារតី បំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរមណីយដ្ឋានអង្គរល្បីល្បាញនៅលើពិភពលោក។ #ams1minute
-
ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះអង្គបានយកព្រះទ័យទុកដាក់ណាស់ ចំពោះការថែរក្សាសម្បត្តិវប្បធម៌ជាតិជាពិសេសប្រាសាទអង្គរវត្ត
ដែលត្រូវបានបញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌ វប្បធម៌ពិភពលោក នៅថ្ងៃទី១៤ ធ្នូ ១៩៩២។ #ams1minute
-
អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋកូរ៉េ Chang Ho-jin៖ “កម្ពុជាបានក្លាយជាដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍ដ៏ធំបំផុតរបស់សាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំនេះ”
កម្ពុជា កូរ៉េ បានពិភាក្សាអំពីវិធានការនានា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត ពន្លឿនការអនុវត្តគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ និង លើកទឹកចិត្តឱ្យក្រុមហ៊ុនកូរ៉េមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាល ព្រមទាំងសកម្មភាពផ្ដល់តម្លៃបន្ថែមខ្ពស់ ដោយផ្អែកលើបច្ចេកវិទ្យាទំនើបរបស់កូរ៉េ។ 🇰🇭🇰🇷 #ams1minute
-
អបអរសាទរ! ក្រុមអត្តពលិកកម្ពុជា ឈ្នះមេដាយមាសដំបូង ក្នុងព្រឹត្តិការណ៍វាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ លើវិញ្ញាសាវាយគូនារីអាយុក្រោម ១៧ឆ្នាំ ដោយលទ្ធផល ២-០
#ams1minute
-
កីឡាករ Dave Leduc៖ “ខ្ញុំ មាន អារម្មណ៍ ទទួលបានការស្វាគមន៍ យ៉ាង កក់ក្តៅនៅ ព្រះរាជាណាចក្រ កម្ពុជា
លោក ខាង លិច ត្រូវ ការ ស្វែងយល់ បន្ថែមទៀត អំពី ប្រទេស កម្ពុជា។ ខ្ញុំ ស្រឡាញ់ ប្រទេស នេះ រួច ទៅ ហើយ ហើយ ខ្ញុំ ឃើញ សក្ដានុពលជា ច្រើន ក្នុង ការ ប្រើ ក្បាច់ គុន ដើម្បី ពង្រីក វិស័យ ទេសចរណ៍”។ #ams1minute
-
ការងារចុះបញ្ជីដីធ្លី គឺដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី
ការងារចុះបញ្ជីដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ #ams1minute
-
រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ Stefan Anton Messerer ពិភាក្សាគ្នា
ដោយផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មាន និងការរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្ដូរទស្សនៈគ្នា លើកិច្ចការងារទាក់ទងនឹងការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងឱ្យមានសណ្ដាប់ធ្នាប់ នៅក្នុងវិស័យព័ត៌មាន តាមរយៈការរៀបចំនូវច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ #ams1minute