-
រដ្ឋមន្រ្តីក្រសួងអធិការកិច្ច រំលឹក ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរខេត្តកំពង់ធំ អំពីគោលការណ៍គន្លឹះ ចំនួន៦ចំណុច ដើម្បីអង្គភាពមួយរីកចម្រើន
កំពង់ធំ៖ មានគោលការណ៍ ៦ចំណុច ដែលត្រូវបាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ចជំរុញមន្ត្រីរាជការ មន្ទីរខេត្តកំពង់ធំ អោយអនុវត្តដើម្បីអង្គភាពមួយមាននិរន្តរភាព និងការអភិវឌ្ឍរីកចម្រើន។ ភាពជឿនលឿនទៅមុខដោយរលូនបានអាស្រ័យថ្នាក់ដឹកនាំ និងមន្ត្រីថ្នាក់ក្រោមរួមសហការគា្នយ៉ាងស្អិតរមួត។ គោលការណ៍៦ចំណុចនោះរួមមាន៖ ទី១.ត្រូវមានលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់ ទី២.ត្រូវមានទីកន្លែងធ្វើការច្បាស់លាស់ សមរម្យ ទី៣.ត្រូវមានមូលធនមនុស្ស ទី៤.ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវរបៀបរបបការងារ (របបប្រជុំ, របបរាយការណ៍, របបចុះពិនិត្យដល់ទីតាំងជាក់ស្ដែង, របបរៀនសូត្រ និងរបបតាមដានត្រួតពិនិត្យ និងវាយតម្លៃ ) ទី៥.កត្តាហិរញ្ញវត្ថុ និងទី៦.គឺត្រូវការការគាំទ្រពីថ្នាក់លើ និងថ្នាក់ក្រោម។ ឯកឧត្តម ហួត ហាក់ បញ្ជាក់ថា បេសកកម្មរបស់ក្រសួងដែលសម្រេចបាន ក្នុងរយៈពេល ៧២ថ្ងៃដំបូង នៃអាណត្តិថ្មីនេះ គឺបានបន្តថែរក្សាកេរ្តិ៍តំណែលពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តាមរយៈការផ្លាស់ប្តូរឈ្មោះក្រសួងបានដោយជោគជ័យ ដោយកាលពីថ្ងៃទី៥ ខែតុលាកន្លងទៅនេះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រហស្ថលេខាលើព្រះរាជក្រមប្រកាសដាក់ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងនៅពេលថ្មីៗនេះរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតក៏បានចេញអនុក្រឹត្យស្តីពីនិមិត្តសញ្ញា និងត្រារបស់ក្រសួងអធិការកិច្ច។ នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ធំ នេះដែរ…
-
លោក ប៉ែន បូណា៖ “សេរីភាព និងការទទួលខុសត្រូវមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ”
ការប្រើប្រាស់សិទ្ធិសេរីភាពដោយមិនភ្ជាប់ជាមួយការទទួលខុសត្រូវគឺជាគ្រោះថ្នាក់មិនខុសពីការបើកបរយានយន្តដែលគ្មានហ្វ្រាំងនៅលើដងផ្លូវសាធារណៈនោះឡើយ។ សូមរួមគ្នាដើម្បីកសាងសង្គមមួយដែលមានធនធានមនុស្សប្រកបដោយចំណេះដឹង ការទទួលខុសត្រូវ និងការគោរពច្បាប់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។ #ams1minute
-
យុទ្ធសាស្រ្ដបញ្ចកោណ អាណត្តិទី១នេះ គឺផ្តោតលើការពង្រឹងនូវការផ្ដល់សេវាលើវិស័យអប់រំ សុខាភិបាល កសិកម្ម ជាពិសេស សេវារដ្ឋបាលនៅមូលដ្ឋាន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃ ទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុទ្ធសាស្រ្ដបញ្ចកោណ អាណត្តិទី១នេះ ផ្តោតលើការ ពង្រឹងនូវការផ្ដល់សេវាលើវិស័យអប់រំ សុខាភិបាល កសិកម្ម ជាពិសេស សេវារដ្ឋបាល នៅមូលដ្ឋាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា យុទ្ធសាស្រ្ដបញ្ចកោណ អាណត្តិទី១នេះ គឺផ្តោតលើការពង្រឹងនូវការផ្ដល់សេវាលើវិស័យអប់រំ សុខាភិបាល កសិកម្ម ជាពិសេស សេវារដ្ឋបាលនៅមូលដ្ឋាន។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងបែបនេះនាឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ រាជរដ្ឋាភិបាល អាណត្តិថ្មី ធ្លាប់បានលើកនៅក្នុងវេទិកាសាធារណៈ គឺដំណាក់កាលនៃការពង្រឹង ជាជាងពង្រីក ហើយការពង្រឹងនេះ គឺពង្រឹងនូវសេវា…
-
នាវាទេសចរណ៍ខ្នាតធំមួយគ្រឿង នាំអ្នកទេសចរចម្រុះជាតិជាងមួយពាន់នាក់ មកទស្សនាកម្ពុជាពីរថ្ងៃ
ភ្នំពេញ៖ មន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ខ្នាតធំមួយគ្រឿងបានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកប្រមាណមួយពាន់នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលពីរថ្ងៃ។ លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៥ ខែវិច្ឆកាថា បន្ទាប់ពីបានចូលចត ក្រុមការងារបដិសណ្ឋារកិច្ច នៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលភ្ញៀវទេសចរទាំងនោះ និងបានរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលពួកគេបានទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។ លោកបានបន្ថែមថា នាវានេះ មានឈ្មោះថា «VIKING ORION»របស់ប្រទេស NORWAY ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៥០សញ្ជាតិ) ចំនួន ៤៦៩នាក់ (ស្រី៩៤) ,មានផ្ទុកភ្ញៀវទេសចរចំនួន ៨៦៨នាក់ (ស្រី៤៥០នាក់) ក្នុងនោះមានជាតិសាសន៍សរុបចំនួន ១៨សញ្ជាតិផងដែរ។ លោកប្រធានមន្ទីរបានបន្តថា នាវានេះមុនមកដល់ប្រទេសកម្ពុជា បានឆ្លងកាត់ប្រទេសវៀតណាមហើយ បន្ទាប់ពីដើរកម្សាន្ដតាមតំបន់ទេសចរណ៍មួយចំនួននៅប្រទេសកម្ពុជារួចហើយនៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា នឹងបន្តដំណើរទៅកាន់ប្រទេសថៃផងដែរ។ លោកបានបញ្ជាក់ថា ៖ «ក្នុងនាមមន្ទីរទេសចរណ៍ ខ្ញុំសូមអំពាវនាវឱ្យអាជីវករចូលរួមរៀបចំសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន តុបតែងលម្អទីតាំងរបស់ខ្លួនផ្ដល់សេវាកម្មឱ្យបានល្អ និងតម្លៃសមរម្យ ហើយត្រូវមានដាក់តារាងតម្លៃមុខម្ហូប ទំនិញ សេវាផ្សេងៗ…
-
មន្រ្តីជាន់ខ្ពស់មីន៖ តាមរយៈការងារបោសសម្អាតមីន មានតែស្នាមញញឺម និងសុភមង្គលរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះ
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា តាមរយៈការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានតែស្នាមញញឹម និងសុភមង្គលរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះ ព្រោះលទ្ធផលកើតចេញការបោសសម្អាតមីន គឺប្រជាពលរដ្ឋទទួលបាននូវដីប្រកបដោយសុវត្ថិភាព និងមានជីវភាពរស់នៅល្អប្រសើរជាងមុន។ ឯកឧត្តម លី ធុជ បានលើកឡើងបែបនេះកាលពីពេលកន្លងទៅថ្មីៗនេះ ក្នុងពេលលោកបានទទួលជួបពិភាក្សាការងារជាមួយ លោក Andrew Griffiths ប្រធានក្រុមការងារដោះមីននៃការិយាល័យ FCDO ចក្រភពអង់គ្លេសស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជាក្រោមកម្មវិធីសកម្មភាពមីនសកល (Global Mine ActionProgramme_GMAP)។ ឯកឧត្តម លី ធុជ បានបញ្ជាក់ថា “តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងជាប្រធានអាជ្ញាធរមីន ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ចំពោះការគាំទ្រវិស័យសកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ព្រមទាំងបានតាំងចិត្តបន្តចូលរួមជួយដល់កម្ពុជាស្របតាមផែនការគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥»។ ជាមួយគ្នានោះឯកឧត្តម ក៏បានរំលេចឡើងដែរថា ចាប់តាំងពីឆ្នាំ១៩៩៨ ចក្រភពអង់គ្លេស បានចូលរួមគាំទ្រដល់កិច្ចប្រតិបត្តិការសកម្មភាពមីន តាមរយៈអង្គការដោះមីន HALO Trust, MAG, NPA និងអង្គការ APOPO…
-
សម្តេចធិបតី៖ អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ គឺជាមរតក ដែលមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលនីតិកាលចាស់
ដែលផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង និងការគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន។ #ams1minute
-
រដ្ឋមន្រ្តីក្រសួងអប់រំ អះអាងពីការប្រឡងដើម្បីឱ្យសិស្សខិតខំរៀនសូត្រ ខណៈការប្រឡងបាក់ឌុបចាប់ផ្តើមទូទាំងប្រទេស
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អង្គភាពប្រឆាំង អំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធ បានចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ក្នុងដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប។ ថ្លែងក្នុងការបើកហឹបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ ដែលបានធ្វើឡើងនៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖”ការប្រឡងនេះមិនមែនប្រឡងដើម្បីប្រឡងនោះទេពោលគឺការប្រឡងដើម្បីលើកទឹកចិត្តឱ្យសិស្សរៀនសូត្រដែលជាគោលនយោបាយថ្មីលើវិស័យអប់រំ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្តេចធិបតី ហ៊ុនម៉ាណែតក៏បានដាក់ចេញនូវយុទ្ធសាស្រ្តលើវិស័យអប់រំនេះផងដែរ”។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់បន្ថែមថា៖ការប្រឡងនេះដើម្បីវាយតម្លៃការសិក្សារយៈពេល១២ឆ្នាំដែលសិស្សានុសិស្សបានខិតខំរៀនសូត្រកន្លងមក។ក្រៅពីនេះការប្រឡងក៏ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សខិតខំរៀនសូត្រ និងក៏ដូចជាកសាងសមត្ថភាពទាំងចំណេះដឹងទូទៅក៏ដូចជាក្នុងថ្នាក់ឧត្តមសិក្សាខាងមុខ។ គួរបញ្ជាក់ថាការប្រឡងយកសញ្ញាបត្រ បាក់ឌុប នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយមានបេក្ខជន ចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥…
-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ”
៦ វិច្ឆិកា ២០២៣ #ams1minute
-
ពិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” នឹងធ្វើនៅខេត្តកែប
ភ្នំពេញ៖ ពិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” នឹងប្រព្រឹត្តទៅនៅខេត្តកែប រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។
-
ពិធីបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ “ស្រមៃមើលឱកាស”
ខេត្តសៀមរាប ព្រឹកថ្ងៃអាទិត្យ ទី៥ វិច្ឆិកា ២០២៣ #ams1minute