-
លោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់ UN
បានវាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារកុមារ ពិសេសពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារ។ 📷 ស៊ីស៊ីថាមស៍ #ams1minute
-
ឯកអគ្គរដ្ឋទូតអាមេរិក W.Patrick Murphy បានសំណូមពរដល់ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បន្ដជួយគាំទ្រដល់ក្រុមការងារ Task Force
ដែលបានបង្កើតឡើងរួមគ្នារវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និង FBI របស់សហរដ្ឋអាមេរិក ដែលក្រុមការងារនេះ បានជួយធ្វើការងារជាច្រើន ក្នុងការបង្ការបទល្មើស បង្កដោយពលរដ្ឋអាមេរិក។ #ams1minute
-
ក្រសួងអប់រំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីដំណើរការសំណេរការប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០២៣
ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ បេក្ខជនអវត្តមានសរុប ២ ៣២៨នាក់ ស្រី ៩៣៤នាក់ ស្មើនឹង ១,៦៩%។ #ams1minute
-
សម្តេចតេជោ៖ ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្រ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក
ខ្ញុំសូមអំពាវនាវដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ សូមចាប់ផ្តើមរកការចរចាដោយផ្តើមចេញពីការដោះលែងចំណាប់ខ្មាំង ដោយក្រុមហាម៉ាស់ និងការសន្យារបស់អ៉ីស្រាអែលថា នឹងឈប់បាញ់ប្រសិនមានការដោះលែងចំណាប់ខ្មាំង។ ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហាម៉ាស់ នៃប៉ាឡេស្ទីន សូមធ្វើការដោះលែងចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកបទឈប់បាញ់ ដែលជាផលប្រយោជន៍អាយុជីវិត នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្រ្គាសាស្រ្ទីបទាំងមូល។ #ams1minute
-
ការតែងតាំងមន្ត្រីត្រូវធ្វើឡើងតាមការវាយតម្លៃឱ្យបានត្រឹមត្រូវ និងជៀសវាងការធ្វើអន្តរាគមន៍
#ams1minute
-
ផ្លូវនៅតាមឃុំ ស្រុក បម្រើតម្រូវការប្រចាំថ្ងៃរបស់ប្រជាជន និងបម្រើដល់សេដ្ឋកិច្ចស្រុក និងខេត្ត
#ams1minute
-
ខួប ២០ ឆ្នាំនៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី
នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (៧ វិច្ឆិកា ២០០៣ – ៧ វិច្ឆិកា ២០២៣) កិច្ចការពារបេតិកភណ្ឌជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប! #ams1minute
-
នយោបាយឈ្នះឈ្នះ នយោបាយសេដ្ឋកិច្ចបើកចំហរ និងនយោបាយការទូតត្រឹមត្រូវនាំឱ្យកម្ពុជារីកចម្រើនដូចបច្ចុប្បន្ន
#ams1minute
-
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឯកភាពនិងជំរុញឱ្យប្រើប្រាស់កម្លាំងសរុប
ទាំងថ្នាក់កណ្ដាល ទាំងថ្នាក់រាជធានី ខេត្ត ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។ បច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងវាស់វែងបានជាង ៧ លានក្បាលដី ហើយចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបាន ២ លានក្បាលដី។ #ams1minute
-
ក្រសួងអប់រំបញ្ជាក់ជាថ្មីករណីរកឃើញបេក្ខជនប្រឡងប្រព្រឹត្តផ្ទុយពីបទប្បញ្ញត្តិ នឹងធ្លាក់ស្វ័យប្រវត្តិ
នីភ្នំពេញ៖ ក្រសួងអប់រំបានបង្ហាញការឆែកឆេរដ៏តឹងរឹង នៃការ ដំណើរ ការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបដែលបានដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ៦-៧ ខែ វិច្ឆិកា ឆ្នាំ២០២៣។ បើតាមរយៈទំព័រហ្វេសប៊ុកជាផ្លូវការ របស់ក្រសួងអប់រំយុវជន និង កីឡាបានឱ្យដឹងនៃដំណើរការសំណេរនៅព្រឹកថ្ងៃទី២នេះដែរ ក្នុង ដំណើរការឆែកឆេរ គេបានរកឃើញ បេក្ខជនបាន លាក់ ទុកនូវ ឯកសាររូបមន្ត រូបវិទ្យា និងគណិតវិទ្យាសម្រាប់ការប្រឡង នាព្រឹកថ្ងៃទី២នេះ ផងដែរ ។ គួរបញ្ជាក់ថា ចំពោះដំណើរការសំណេរ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះគឺ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ រូបវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា)។ ទាក់ទិនក្នុងរឿងនេះ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា មន្រ្តីនាំពាក្យ ក្រសួង អប់រំយុវជន និង កីឡាបានបញ្ជាក់ ប្រាប់ AMS ឱ្យដឹងនៅ ព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះថា៖”ការឃើញសំណៅឯកសារ រូបមន្្ត…