-
ការប្រឡងសញ្ញាបត្របាក់ឌុបព្រឹកថ្ងៃទី ២នេះមានមុខវិជ្ជាចំនួន២ និងការត្រួតពិនិត្យនៅតែម៉ត់ចត់
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះគឺជាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ(បាក់ឌុប)ឈានដល់ថ្ងៃទី២ហើយ ដោយក្នុងនេះមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ និងក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច។ គួរបញ្ជាក់ថាចំពោះដំណើរការសំណេរនាព្រឹកនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ រូបវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា)។ ក្រសួងអប់រំ យុវជន និងកីឡានៅតែអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ ក្រសួងអប់រំបានឱ្យដឹងថា នាព្រឹកព្រលឹមថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នេះដែរមានការដឹកហឹបវិញ្ញាសាបេក្ខជនពីសាលារាជធានី ខេត្ត និងសាលាស្រុក ទៅកាន់មណ្ឌលប្រឡងទាំងអស់ដោយ មានការពិនិត្យដោយគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល រួមជាមួយនឹងមន្ត្រីពាក់ព័ន្ធ ក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយនាព្រឹកថ្ងៃអង្គារនេះ។ ជាមួយគ្នានេះក្រសួងអប់រំបានឱ្យដឹងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១ ដំណើរការបានល្អ និងដោយរលូន ហើយមិនមានបាតុភាពមិនប្រក្រតីធំដុំកើតឡើងគួរ ឱ្យកត់សម្គាល់ឡើយដោយសារតែបេក្ខជនគោរពតាមបទប្បញ្ញត្តិ ដែលក្រសួងបានដាក់ចេញ ចំណែកមន្ដ្រីអប់រំគ្រប់លំដាប់ថ្នាក់ អនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាមកម្រងភារកិច្ច និងសេចក្ដីណែនាំបច្ចេកទេស របស់ក្រសួងអប់រំ យុវជន និងកីឡា៕ ដោយ៖ម៉ាដេប៉ូ
-
អបអរសាទរ ខួបលើកទី២០ របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
#ams1minute
-
សម្ដេចធិបតី ជំរុញឱ្យសិក្សាអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ឱ្យអាចរត់ក្នុងល្បឿនយ៉ាងតិច ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង
៧ វិច្ឆិកា ២០២៣ #ams1minute
-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥ ១៩៤នាក់
នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ៧ វិច្ឆិកា ២០២៣ #ams1minute
-
ថ្ងៃទី១ នៃដំណើរការសំណេរ ប្រឡងបាក់ឌុប មានបេក្ខជនអវត្តមាន ២ ១៣៤នាក់ និងមានបញ្ហាសុខភាព ៣៨ករណី
នីភ្នំពេញ៖ ក្រសួងអប់រំបានធ្វើការបូកសរុបដំណើរការសំណេរ នាថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដោយក្នុងនេះសរុបមាន បេក្ខ ជន អវត្តមាន ២ ១៣៤នាក់ និងមានបញ្ហាសុខភាព ៣៨ករណី ។ គួរបញ្ជាក់ថា ក្នុងការដំណើរការសំណេរ ពេលព្រឹកមានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា ជីវវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ។ ដោយឡែកពេល រសៀល មាន២មុខវិជ្ជាគឺ គីមីវិទ្យា ភាសាបរទេស សម្រាប់ថ្នាក់ វិទ្យាសាស្ត្រ និង ភូមិវិទ្យា ភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រ សង្គម បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតី ណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ ក្រសួងអប់រំបានឱ្យដឹងថា៖សម្រាប់សរុបថ្ងៃទី១នៃដំណើរការ ប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូម សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនអវត្តមានចំនួន ២ ១៣៤នាក់ ស្រី ៨៧១នាក់ (ក្នុងនោះបេក្ខជនស្វៃរិន ១…
-
រាជរដ្ឋាភិបាលមានក្ដីរំពឹងខ្ពស់លើក្រសួងមហាផ្ទៃ ហើយក្ដីរំពឹងនេះទាមទារនូវភាពជាអ្នកដឹកនាំឈ្លាសវៃ
មានមន្ដ្រីដ៏សកម្ម និងមានមនសិកាបម្រើជាតិ និងប្រជាជន ដោយមិនគិតពីការនឿយហត់ #ams1minute
-
សម្តេចធិបតីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារក្រសួងមហាផ្ទៃ
០៦ វិច្ឆិកា ២០២៣ #ams1minute
-
អបអរសាទរ ខួបលើកទី ១០ ទិវាជាតិអាហារូបត្ថម្ភ “ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ”
#ams1minute
-
កូនផ្សោតកើតថ្មី ១ ក្បាល ប្រទះឃើញហែលក្នុងហ្វូងផ្សោតប្រមាណ ៦ ក្បាល ក្នុងអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី៤ វិច្ឆិកា ២០២៣
កូនផ្សោតកើតថ្មីនេះជាកូនផ្សោតទី៨ ដែលបានកត់ត្រាក្នុងឆ្នាំ២០២៣ #ams1minute
-
ត្រូវតែបន្តផ្ទេរសិទ្ធិ និងថវិកាពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ និងបន្តគាំទ្រការកសាងសមត្ថភាពមន្រ្តី និងស្ថាប័ន
#ams1minute