-
អបអរសាទរ ខួបលើកទី៦៨ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ – ១៤ ធ្នូ ២០២៣

-
កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតសម្រាប់អាស៊ាន និងជប៉ុន

ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ជប៉ុន តាមរយៈការចេញនូវសេចក្តីប្រកាសចក្ខុវិស័យរួម ស្តីពីមិត្តភាពនិងសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងផែនការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យរួម ដែលបានបង្កើតឡើងក្រោមមូលបទសំខាន់ៗចំនួនបី រួមមាន៖ ១. ដៃគូចិត្តនិងចិត្តគ្រប់ជំនាន់ ២. ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គម នៃអនាគត និង ៣. ដៃគូសម្រាប់សន្តិភាព និងស្ថិរភាព។ #ams1minute
-
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានគោលជំហរច្បាស់លាស់ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀន

ដូច្នេះសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ត្រូវតែជាបុគ្គលស្អាតស្អំ មិនមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ លើសពីនេះ ស.ស.យ.ក. រាជធានីភ្នំពេញ ត្រូវចូលរួមលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ដោយរិះរកវិធីសាស្ត្រក្នុងការអប់រំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមកសាងសង្គមជាតិមួយប្រកបដោយសុខសុវត្ថិភាព និងមិនមានហានិភ័យបង្កឡើងដោយសារគ្រឿងញៀន។ ឯកឧត្តមប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ សាយ សំអាល់ ជឿជាក់ថា នាពេលខាងមុខ សមាជិក សមាជិកា ស.ស.យ.ក. រាជធានីភ្នំពេញ នឹងប្រែក្លាយខ្លួនទៅជាមន្ត្រីសាធារណៈ ដែលចេះរៀបចំផែនការថវិកាច្បាស់លាស់សំរាប់អនុវត្តកម្មវិធីនីមួយៗប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយនឹងក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន។ ពិធីបិទកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ ស.ស.យ.ក. រាជធានីភ្នំពេញ ១៤ ធ្នូ ២០២៣ #ams1minute
-
អបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា ម៉ីន មូសស្ដាន ដែលបានឈ្នះមេដាយប្រាក់

-
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្ដិទី៧

-
សម្តេចធិបតីនាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា

-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣១
(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ព្រះរាជតំណាង ដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ កម្ពុជា ព្រឹកថ្ងៃទី១៤ ធ្នូនេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ដែលរៀបចំឡើងដោយក្រសួងធម្មការ និងសាសនារយៈពេល ២ថ្ងៃ ថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៣ នៅ វិទ្យាស្ថានជាតិអប់រំ ។ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍គូស បញ្ជាក់ថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីបូក សរុបសកម្មភាព ពិនិត្យ និងវាយតម្លៃលើលទ្ធផលការអនុវត្តសង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃ ដែលបានដាក់ចេញកន្លងមក ដោយមានកិច្ចពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការអនុវត្ត ការងារព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំបន្ត សំដៅពង្រឹងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់ផែនការ យុទ្ធសាស្ត្រ និងលិខិត បទដ្ឋានគតិយុទ្ធ ជាធរមាន និងពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយព្រះធម៌វិន័យ ដើម្បីអភិវឌ្ឍធនធានបព្វជិត សំដៅធ្វើយ៉ាងណាឱ្យវិស័យព្រះពុទ្ធសាសនាមានភាពរីកចម្រើន ស្របតាម គោលនយោបាយរបស់ រាជរដ្ឋាភិបាល…
-
មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ថា ជំនាញវិជ្ជាជីវៈដើរតួនាទីសំខាន់ណាស់ តែត្រូវជ្រើសរើសតាមការពេញចិត្ត តាមទេពកោសល្យទើបជោគជ័យ

ភ្នំពេញ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានលើកឡើងថា អ្នកដែលទៅរៀនដោយគ្រាន់តែកាន់កាត ឬបណ្ណក្រីក្រ ដើម្បីបានចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយមិនមានគោលបំណង គ្មានការខិតខំប្រឹងប្រែង និងជ្រើសរើសជំនាញណាមួយច្បាស់លាស់ គឺគ្មានន័យនោះទេ។ លោកបានលើកឡើងដូចនេះ នៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «សារៈសំខាន់នៃការជ្រើសរើសមុខជំនាញនៅឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ បណ្ឌិត សុខ ទូច បន្តថា ជំនាញឯកទេសដាច់ខាតត្រូវតែមាន ពីព្រោះប្រទេសមួយរីកចម្រើន គេត្រូវការការអប់រំ ។លោកបានលើកយកប្រទេសបី មកនិយាយគឺ ប្រទេសជប៉ុន ក្រោយសង្គ្រាមលោកលើកទី២ ជប៉ុនក្រមែនទែន, ទី២ ប្រទេស កូរ៉េខាងត្បូង ក្រជាងយើងឆ្ងាយណាស់ អត់មានអីទេ និងទី៣គឺប្រទេសចិនតែម្តង។ លោកបានបញ្ជាក់ថា ៖ «តើប្រទេសទាំងនោះធ្វើយ៉ាងម៉េច? គេចាប់ផ្តើមបណ្តុះបណ្តាលវិស័យអប់រំ គេអត់ធ្វើនយោបាយច្រើននោះទេ ។នយោបាយច្រើនពេកនាំតែឈឺក្បាល ដោយធ្វើតែមួយឱ្យជោគជ័យគឺវិស័យអប់រំ។ កាលណាវិស័យអប់រំជោគជ័យ អ្វីៗក៏ជោគជ័យដែរ»។ ទាក់ទងនឹងការជ្រើសរើសជំនាញវិជ្ជាជីវៈ ថាតើត្រូវរើសតាមទីផ្សា តាមគ្រួសារ តាមសង្គម ឬជ្រើសរើសតាមទេពកោសល្យ? លោក សុខ…
-
“កម្ពុជា-អាមេរិក សន្យាពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក”

ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក Melissa A. Brown៖ “សហរដ្ឋអាមេរិកនឹងប្រកាន់យកវិធីសាស្ត្របែបសន្តនិយមចំពោះទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា ហើយនឹងខិតខំជួយគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធាននៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីន ផងដែរ”។ #ams1minute
-
ក្រសួងអប់រំបើកកិច្ចពិភាក្សាចំនួន៨ចំណុច ដើម្បីជំរុញការអនុវត្ត ស្តង់ដាសាលារៀនគំរូ

ភ្នំពេញ៖ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិត សភា ចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យ ផែនការសកម្មភាព ជំរុញ ការអនុវត្តស្តង់ដាសាលារៀនគំរូ ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោល បំណងដើម្បី រៀបចំឧបករណ៍វាស់វែងស្តង់ដាសាលារៀនគំរូ ដោយ ផ្តោតពិភាក្សាទៅលើចំណុចសំខាន់ៗចំនួន៨ចំណុច គឺ ៖ ការជ្រើស រើស សាលារៀន, យន្តការនៃការអនុវត្ត, ការអភិវឌ្ឍសមត្ថភាព, សកម្មភាព ជំរុញការអនុវត្តសាលារៀនគំរូ, ការធ្វើតេស្តសិស្ស,ការលើកកម្ពស់ អភិបាលកិច្ចល្អ,ការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា,ការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ ។ គួរបញ្ជាក់ថាបើតាមក្រសួងអប់រំបានឱ្យដឹងដែរថា៖ក្រោមការសម្រប សម្រួល និងសុខុដុមនីយកម្មការអនុវត្តស្តង់ដាសាលារៀន ជាពិសេស ផ្អែកលើ ឧត្តមានុវត្តន៍នៃការអនុវត្តសាលារៀនមានប្រសិទ្ធភាព អនុវិស័យទាំង៣ បានរៀបចំសូចនាករគន្លឹះ ចំនួន ៧ និង សូចនាកររង និងបានរៀបចំដាក់បញ្ចូលចំណុចដៅនៃការវាយតម្លៃ និងកម្រិតផ្ទៀង ផ្ទាត់សូចនាករទៅក្នុងឧបករណ៍វាយតម្លៃស្តង់ដាសាលារៀនគំរូសម្រាប់សាលារៀនគំរូនៅតាមកម្រិតនីមួយៗ រួចរាល់។ ជាមួយគ្នានក្រសួងអប់រំបានឱ្យដឹងដែរថា៖ ក្រសួងនឹងដាក់ចេញនូវ…