-
លទ្ធផល ៣ ពីការអប់រំ គឺសមត្ថភាព ចំណេះដឹង និងឥរិយាបថ

-
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តាន់ ហ្សង់ហ្វ្រង់ស័រ៖ “ភាពចាំបាច់ដែលនាំឱ្យ សម្តេចធិបតី ជ្រើសរើសប្រទេសវៀតណាម ដែលជាប្រទេសទី១ ក្នុងតំបន់អាស៊ាន

ដើម្បីធ្វើទស្សនកិច្ចក្រោយទទួលតំណែងជានាយករដ្ឋមន្ត្រីព្រោះវៀតណាម គឺជាប្រទេសភូមិផងរបងជាមួយកម្ពុជា និងមានទំហំពាណិជ្ជកម្មដ៏ធំមួយជាមួយគ្នា។ ប្រទេសវៀតណាម គឺជាទីផ្សារមួយដ៏ធំ ខណៈដែលកាលពីឆ្នាំ២០១៩ សហភាពអឺរ៉ុប បានចុះកិច្ចព្រមព្រៀងផ្លាស់ប្តូរពាណិជ្ជកម្មសេរីជាមួយវៀតណាម ហើយក្នុងឆ្នាំ២០២៣នេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅវៀតណាម ហើយថ្ងៃដែលសម្តេចធិបតីវិលត្រឡប់មកកាន់កម្ពុជាវិញ សម្រាប់តែប្រធានាធិបតីចិន Xi Jinping ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋផងដែរ។ បើតាមការវាយតម្លៃរបស់អ្នកជំនាញ វៀតណាម អាចនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ច នយោបាយ និងយោធាតំបន់មួយប្រកែកមិនបាននោះឡើយ”។ #ams1minute
-
អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងជាប្រធាន (ICAPP) Chung Eui-yong បង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត

-
សម្តេចធិបតី នាយករដ្ឋមន្ត្រី និងភាគីវៀតណាមចង់ឱ្យមានការពន្លឿន ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ឱ្យបានឆាប់

-
សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការមហាជន ដែលជាដៃគូដ៏សំខាន់

ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្ដបញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។ កម្មវិធីទាំងអស់របស់ ស.ស.យ.ក. រាជធានីភ្នំពេញ បាននិងកំពុងបណ្ដុះស្មារតី និងផ្តល់ទាំងចំណេះ ជំនាញ និងបំណិនជីវិតដល់យុវជនកម្ពុជា ក្នុងការប្រែក្លាយខ្លួនជាប្រជាជនសកល។ កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ ស.ស.យ.ក. រាជធានីភ្នំពេញ ១៤ ធ្នូ ២០២៣ #ams1minute
-
បវេសនកាល ឆ្នាំសិក្សា ២០២៣-២០២៤ ខេត្តកែប ត្រូវបានបើក ឡើងវិញហើយ

កែប៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងថា ពិធី បើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នៅខេត្តកែប ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់សិស្សានុសិស្សគ្រប់រូប ជាពិសេសកុមារតូចៗ នៅតាមមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់សិក្សាថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់បន្ដទៀត។ ដើម្បីពង្រឹងអភិបាលកិច្ចក្នុងសាលារៀន អោយបានលួរ ឯក ឧត្តម ក៍ បានផ្តល់ នូវអនុសាសន៍ណែនាំមួយចំនួនដល់ លោកនាយក លោកគ្រូ អ្នកគ្រូ យកទៅអនុវត្តន៍ បន្តទៀត ក្នុងនោះផងដែរ ឯក ឧត្តម ក៍បានសំណូមពរ ឲ្យលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់លើកកម្ពស់ការប្រើប្រាស់ទឹកស្អាត បង្គន់អនាម័យ រៀបចំបរិស្ថាន ជុំវិញសាលាឱ្យបានល្អ ធ្វើយ៉ាងណាបរិស្ថានក្នុងសាលារៀនត្រូវមានភាពបៃតងជានិច្ច។ យោងរបាយការណ៍របស់ លោក ឡុង សុភា នាយកវិទ្យាល័យ ហ៊ុន សែន ចំការដូង បានអោយដឹងថា ក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ វិទ្យាល័យ ហ៊ុនសែន ចំការដូង មានថ្នាក់រៀនសរុបចំនួន…
-
អបអរសាទរ ខួបលើកទី ៣១ ប្រាសាទអង្គរវត្ត ត្រូវបានបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៣

-
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុន Vingroup

-
សិក្ខាសាលាបិទបញ្ចប់គម្រោងគាំទ្រមជ្ឈមណ្ឌលកសិកម្មនៅខេត្តក្រចេះ ប្រទេសកម្ពុជា

ខេត្តក្រចេះ៖ ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងគាំទ្រមជ្ឈមណ្ឌលកសិកម្មនៅខេត្តក្រចេះ នាភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ លោកបណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ភាពជោគជ័យ និងបទពិសោធន៍ដែលបានរៀនសូត្រក្នុងការអនុវត្តគម្រោងរយៈពេល ៤៨ខែកន្លងមកនេះ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា គម្រោង ការគាំទ្រមជ្ឈមណ្ឌលកសិកម្មខេត្តក្រចេះ គឺមានគោលបំណងចំនួន ៣គឺ៖ សាងសង់អគារ បណ្តុះបណ្តាល និងផ្ទេរបច្ចេកវិទ្យាកសិកម្មដល់កសិករ នៅតំបន់គោលដៅលើផលិតកម្មដំណាំដំឡូងមី ពោត និងបន្លែ និងលើកកម្ពស់ជីវភាពកសិករឱ្យមានភាពប្រសើរឡើង។ លោក Park Yeong Wook ប្រធានសារជីវកម្មសហគមន៍ជនបទកូរ៉េ ប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលកូរ៉េ គឺមិនត្រឹមតែសាងសង់អគារ និងឧបត្ថម្ភសម្ភារប៉ុណ្ណោះទេ គឺចង់ឃើញមជ្ឈមណ្ឌលកសិកម្មនេះបន្តដំណើរទៅមុខបានល្អប្រសើរក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាកសិករ ដែលលទ្ធផលនៃភាពជោគជ័យនេះ គឺជាសក្ខីភាពពិតបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ កាន់តែរីកចម្រើនទៅមុខបន្តទៀត ។ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា…
-
ត្រូវពិនិត្យឱ្យបានម៉ត់ចត់ចំពោះការជ្រើសរើសនាយកសាលា
