-
សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យប្រទេសជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន

និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់។ ខណៈ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា UENO Atsushi ជម្រាបជូន សម្តេចធិបតីថា ជប៉ុនប្រកាន់ជំហរបន្តពង្រឹង និងពង្រីកការគាំទ្របន្ថែមទៀតដល់កម្ពុជាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន រួមមានជាអាទិ៍៖ វិស័យវិនិយោគ ការតភ្ជាប់ បច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ សន្តិសុខ និងការពារជាតិ ជាដើម។ ភាគីមិត្តជប៉ុនក៏បានស្នើឱ្យមានលំហាត់រួមទ្វេភាគីរវាងកងទ័ពជើងទឹកកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែសកម្មជិតស្និទ្ធ។ #ams1minute
-
អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី កត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

-
អ្នកការទូត និងជាអ្នកនយោបាយចាស់វស្សារបស់សិង្ហបុរី George Yeo កត់សម្គាល់ពីវឌ្ឍនភាពដ៏ធំធេងរបស់កម្ពុជាដែលសម្រេចបាន

-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ យើងចង់ឱ្យពិភពលោកស្គាល់សមុទ្រកម្ពុជា ដូចគេស្គាល់អង្គរវត្ត

-
ចាប់ពីថ្ងៃទី១ មករា ២០២៤ មន្ទីរវប្បធម៌ខេត្តបាត់ដំបងនឹងធ្វើការលក់សំបុត្រចូលទស្សនាសារមន្ទីរខេត្តបាត់ដំបង សម្រាប់ភ្ញៀវបរទេស អាយុចាប់ពី ១០ឆ្នាំឡើងទៅ ដែលសំបុត្រមួយតម្លៃ ១២ ០០០រៀល។

-
ក្នុងកិច្ចប្រជុំស្តីពីការរក្សាសន្តិភាព នៅហ្គាណា រដ្ឋមន្ត្រីការពារជាតិកម្ពុជា ប្តេជ្ញាចិត្ត៣ចំណុច

ក្នុងប្រតិបត្តិការរក្សាសន្តិភាពក្រោមឆត្រ អង្គការសហប្រជាជាតិ (UN)រួមមាន៖ ១. ពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ តាមរយៈការហ្វឹកហ្វឺនមុនចល័ត តាមការកែទម្រង់ថ្មីរបស់UN ដោយផ្តោតសំខាន់លើការការពារជនស៊ីវិល ការទប់ស្កាត់អំពើហិង្សា និងការជួញដូរផ្លូវភេទ។ ២. បង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំងក្នុងតំបន់បំពេញបេសកកម្ម ដើម្បីសម្រេចបាននូវគោលដៅរួម គឺសន្តិសុខ និងសន្តិភាព ជាពិសេស ការព្រួតដៃគ្នាដោយធ្វើការចែករំលែកបទពិសោធន៍ ៣. បង្កើនការចូលរួមរបស់ស្ត្រីឱ្យបាន ២០% នៅគ្រប់តំបន់បេសកកម្ម ទាំងក្នុងកង នៅទីបញ្ជាការពិសេសតួនាទីជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។ #ams1minute
-
កម្ពុជា ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នូវបរិយាកាសសន្តិភាព និងសុវត្ថិភាព

-
កម្ពុជាបានចូលរួមយ៉ាងពេញលេញជាមួយរដ្ឋជាសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ(UNCAC)

ទាំងបើកទ្វារឱ្យរដ្ឋភាគីចូលមកត្រួតពិនិត្យ និងកម្ពុជា ចេញទៅចូលរួមត្រួតពិនិត្យរដ្ឋជាសមាជិកដូចគ្នា។ មន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយ៖ ពិភពលោកមិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬកន្លែងណាមួយក្លាយជាឋានសួគ៌របស់ឧក្រិដ្ឋជន ប្រព្រឹត្តអំពើពុករលួយនោះទេ ខណៈកម្ពុជាបានចូលរួមពេញលេញនៃអនុសញ្ញា (UNCAC) ពាក់ព័ន្ធនឹងការស៊ើបអង្កេតអំពើពុករលួយ ហើយ កម្ពុជាបានទៅចូលរួមស៊ើបអង្កេតករណីអំពើពុករលួយ នៅប្រទេសចំនួន៥ រួមមាន៖ ម៉ារតា ប៉ាឡាវ អារ៉ាប់ប៊ីសាអូឌីត គិរីបាស់ ខណៈបច្ចុប្បន្នកំពុងត្រួតពិនិត្យដំណើរការប្រឆាំងអំពើពុករលួយ នៅប្រទេសលីបង់។ #ams1minute
-
ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកលើកិច្ចសហប្រតិបត្តិការ និងភា

ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់សភា ហើយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ វប្បធម៌ និងសេដ្ឋកិច្ច សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងអនុវត្តតួនាទីត្រួតពិនិត្យ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV)។ សម្តេចប្រធានរដ្ឋសភាក៏បានស្នើឱ្យមានការយកចិត្តទុកដាក់បន្ថែមក្នុងការជំរុញសេដ្ឋកិច្ចនៅក្នុងតំបន់ CLV ដោយឈរលើគំនិតផ្តួចផ្តើម “ប្រទេសបី គោលដៅទេសចរណ៍តែមួយ” ការលើកកម្ពស់ពាណិជ្ជកម្មឌីជីថល ការបង្កើនសមត្ថភាព និងភាពធន់នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ CLV ស្របតាមចក្ខុវិស័យ របស់សម្តេចតេជោ ក្នុងការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជននិងប្រជាជន នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួម។ #ams1minute
-
កុំធ្វើទំនើបកម្មរហូតដល់បាត់បង់សីលធម៌
