-
កម្ពុជាធ្វើជាម្ចាស់ផ្ទះបណ្តាញសហគ្រិនស្រ្តីអាស៊ាន លើកទី១៥ នៅលើទឹកដីអង្គរ ខេត្តសៀមរាប

-
សម្តេចធិបតី៖ រាជរដ្ឋាភិបាលផ្តោតអាទិភាពលើការងារ៥ចំណុច ដើម្បីពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈរួមមាន៖

១. ការរៀបចំ និងការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិក្នុងមុខងារសាធារណៈ ២. ពង្រឹងប្រសិទ្ធភាព នៃការធ្វើអធិការកិច្ច និងសវនកម្ម ៣. ពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ៤. បន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ ហើយពង្រឹង ការអនុវត្តច្បាប់ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ ៥. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាធារណៈ #ams1minute
-
សហភាពសហព័ន្ធយុវជន កម្ពុជា បង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារ វីង ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់យុវជន

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងធនាគារ វីង (ខេមបូឌា) ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីជួយសម្រួលទៅដល់សមាជិកយុវជនរបស់ខ្លួន អាចទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថចាំបាច់នានា ក្នុងការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការទទួលយកបទពិសោធន៍នៃដំណោះស្រាយធនាគារឌីជីថលដ៏ទំនើប ក៏ដូចជាចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត ។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ហោ ប៊ុនថែ អគ្គនាយករង នៃធនាគារ វីង ក្រោមអធិបតីភាព និងសក្ខីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ។ ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា៖ ភាពជាដៃគូជាមួយធនាគារ វីង នាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីការតាំងចិត្តឥតឈប់ឈររបស់យើងក្នុងការជំរុញដល់សក្តានុពលរបស់យុវជនកម្ពុជា។ តាមរយៈកិច្ចសហការនេះ នឹងផ្តល់ឲ្យសមាជិក…
-
យើងបានអនុវត្តគម្រោងអាហារូបត្ថម្ភជូនទៅដល់សាលាតាំងពីឆ្នាំ២០១០ មក

-
ប្រធានរដ្ឋសភាកម្ពុជា៖ “កិច្ចប្រជុំកំពូលសភាCLV ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ប្រកបដោយចក្ខុវិស័យសំដៅលើកកម្ពស់យន្តការសភា

ពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ កម្ពុជា ឡាវ និងវៀតណាម។ តំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ដើរតួនាទីជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់”។ #ams1minute
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “កម្មវិធីជាតិជំនួយសង្គមនឹងត្រូវអនុវត្តន៍ក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤ រួមមាន៖

១. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ២. កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ៣. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ៤. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ គ្រួសារមានបណ្ណសមធម៌ ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ និងបានគ្រោងចំណាយថវិកាប្រមាណ ៦៧៤,៥ ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លាក្នុងឆ្នាំ២០២៤”។ #ams1minute
-
សម្តេចធិបតីនាយករដ្ឋមន្រ្តី ចូលរួមទិវាជនមានពិការភាពកម្ពុជាលើកទី២៥

-
សម្តេចធិបតី៖ “រាជរដ្ឋាភិបាលបានបញ្ចេញថវិកាជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំងឺកូវីដ១៩

-
ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៨ នៅរមណីយដ្ឋានអង្គរ មានអ្នកចូលរួមជាង ១ ម៉ឺននាក់

-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០
