-
“កំណើនពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម សម្រេចបានជាង១០ពាន់លានដុល្លារក្នុងមួយឆ្នាំ”

កម្ពុជា-វៀតណាម បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាលលើគ្រប់វិស័យ រួមមានវិស័យការទូតសភា ពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ ទេសចរណ៍ នវានុវត្តន៍ ការអប់រំ បណ្តុះបណ្តាល កសិកម្ម។ ភាគីទាំងពីរក៏បានប្តេជ្ញាជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរបានធ្វើកន្លងមក ដូចជាការបោះបង្គោលព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ ការរុករកនិងបញ្ជូនអដ្ឋិធាតុយុទ្ធពលី វៀតណាមនៅកម្ពុជា ការបង្កើតកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខអ៉ីនធឺណែត ជាដើម។ #ams1minute
-
ការរៀបចំក្រុងសៀមរាប 🏘🌿🇰🇭

-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទស្សនាស្តង់ពិព័រណ៍ នៃពិធីបុណ្យសមុទ្រ លើកទី១០ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍”

-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា

និងភាគីពាក់ព័ន្ធទាំងអស់ដែលរួមចំណែកធ្វើឱ្យមានវឌ្ឍនភាពយ៉ាងល្អប្រសើរលើការងារគ្រប់គ្រង ថែរក្សាការពារ និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព និងទំនួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កំសាន្តស្អាតលើកទី៤ និងព្រែកកំសាន្តស្អាតលើកទី១ ឆ្នាំ២០២៣។ ជាលទ្ធផល ឆ្នេរខ្សាច់ចំនួន ១៤ និងព្រែកចំនួន ២២ ទទួលបានជ័យលាភី ដែលមានចំណាត់ថ្នាក់តាមសក្តានុពលរបស់ខ្លួន ក្នុងចំណោមឆ្នេរខ្សាច់សរុប ៣០ និងព្រែកសរុប ៣២។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលការណ៍មួយចំនួន ដើម្បីប្រែក្លាយ និងតម្រង់ទិសការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្រកម្ពុជាស្របតាមសក្តានុពលសេដ្ឋកិច្ចសង្គម និងបរិស្ថាន និងឱ្យសក្ដិសមជាកិត្តិនាមតារារះនាទិសនិរតី និងជាសមាជិកពេញសិទ្ធិនៃក្លឹបឆ្នេរសមុទ្រស្អាតបំផុតនៅលើសកលលោក។ ពិធីប្រកាសនិងប្រគល់ជ័យលាភីចំណាត់ថ្នាក់ដល់ឆ្នេរខ្សាច់ និងព្រែក នៃការប្រឡងប្រណាំងឆ្នេរខ្សាច់កំសាន្តស្អាតលើកទី៤ និងព្រែកកំសាន្តស្អាតលើកទី១ ឆ្នាំ២០២៣ ខេត្តកែប ២ ធ្នូ ២០២៣ #ams1minute
-
ព្រះមហាក្សត្រស្ងើចសរសើរចំពោះវីរភាពដឹកនាំប្រកបដោយ ថាមវន្ត និងឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

-
អបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូល ល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិភណ្ឌពិភពលោក ២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៣

-
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣

-
ប្រធានរដ្ឋសភាកម្ពុជា ស្នើដល់ ប្រធានរដ្ឋវៀតណាម Vo Van Thuong ឱ្យជួយជំរុញនិងលើកទឹកចិត្តអ្នកទេសចរ

-
សម្តេចធិបតី៖ វិស័យសុខាភិបាល ត្រូវផ្តោតលើអាទិភាពសំខាន់គឺ៖

-
អបអរសាទរខួប ៨ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ
