-
កម្ពុជា-ថៃ ប្តេជ្ញាបន្តកិច្ចសហការជិតស្និទ្ធតាមខ្សែបន្ទាត់ព្រំដែន

-
រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ក្នុងការអនុវត្ត “ស្តង់ដាសាលារៀនគំរូ”

-
អបអរសាទរ ពិធីបុណ្យសមុទ្រលេីកទី១០ ជុំទី៣ 🌊🏝🇰🇭

-
ការជួបជុំគ្នានាពេលនេះ គឺជាការបោះជំហានដ៏ល្អមួយនៅលើផ្លូវដ៏ត្រឹមត្រូវ

ដែលអន្តរក្រសួងធ្វើការរួមគ្នាដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងថាក្នុងនាមគណៈកម្មាធិការនគរូបនីយកម្ម ក្រសួងនឹងអញ្ជើញភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ មុននឹងដាក់សំណើទៅក្រសួងសេដ្ឋកិច្ច និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យសម្រេច។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជំរុញសមាជិកគណៈស្ថាបត្យករនិងគណៈវិស្វករកម្ពុជា ចូលរួមការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅថ្នាក់រាជធានី ខេត្តរហូតដល់ថ្នាក់ស្រុក ឃុំ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ កិច្ចប្រជុំស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ ០១ ធ្នូ ២០២៣ #ams1minute
-
សម្តេចធិបតី បានដាក់ចេញនូវវិធានការគន្លឹះចំនួន៤ ដើម្បីពង្រឹងគុណភាព គ្រឹះស្ថានសិក្សារដ្ឋ រួមមាន៖

-
រាជរដ្ឋាភិបាល នីតិកាលទី៧ មិនធ្វើវារីអគ្គិសនីនៅលើដងទន្លេមេគង្គនោះទេ ដើម្បីបញ្ចៀសផលប៉ះពាល់ផ្នែកបរិស្ថាន និងអេកូឡូស៊ីតាមដងទន្លេ

-
អបអរសាទរ កីឡាករវ៉ូវីណាមកម្ពុជា សាន សុជាតិ, ជិន ពិសដ្ឋ, ជ្រិន ប៊ុនឡង, ម៉េត សុភ័ក្រ្តា, ម៉េត សារី និង នី ទីហ្សា ដែលបានឈ្នះមេដាយប្រាក់

-
អបអរសាទរ កីឡាករ វ៉ូវីណាមកម្ពុជា ម៉េត សារី និង ម៉េត សុភ័ក្រ្តា ដែលបានឈ្នះមេដាយប្រាក់

-
ដោយទទួលបានការសន្តោសប្រណីដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

តាមរយៈ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សិស្សឈ្មោះ អន ផានិត មកពីវិទ្យាល័យជាស៊ីមអង្គរជ័យ ខេត្តកំពត ដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២-២០២៣ បានមកបំពេញឯកសារនៅទីស្នាក់សមាគម អ.ម.ត ដើម្បីទទួលយកអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ #ams1minute
-
សៀវភៅ “កេរដំណែលស្នាដៃម្ហូបខ្មែរ” (The Taste of Angkor)
