-
បច្ចុប្បន្នខេត្តព្រះសីហនុ មានរោងចក្រ សហគ្រាសសរុបចំនួន ៦២៣ និងមានកម្មករ-និយោជិតកំពុងបម្រើការងារសរុបប្រមាណ ៨ម៉ឺននាក់ ដែលផ្តល់ប្រាក់ឈ្នួលសរុបជាង ២៣៨ លានដុល្លារក្នុងមួយឆ្នាំ

-
នាពេលបច្ចុប្បន្ននេះ អត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា បានកើនដល់ប្រមាណ៨៥%

-
សម្ដេចធិបតី ជំរុញឱ្យប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យយល់ដឹងអំពីសារសំខាន់

និងចូលរួមធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអនាម័យនៅជនបទ ដើម្បីឈានទៅសម្រេចតាមគោលដៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបានសម្រេចអត្រាគ្របដណ្ដប់ ៩០% នៅឆ្នាំ២០២៣ និង១០០% នៅឆ្នាំ២០៣០។ #ams1minute
-
សម្ដេចធិបតី និងឯកឧត្តមនាយឧត្ដមសេនីយ៍ លី ឈាវមីង ឯកភាពគ្នាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ

-
ក្រុមប្រឹក្សាជាតិ គឺជាស្ពានតភ្ជាប់ពីក្រសួងជំនាញទៅកាន់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងរដ្ឋបាលខេត្ត

សំដៅផ្តល់សេវាលឿនរហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្តជូនប្រជាពលរដ្ឋ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំឱ្យមានក្រុមប្រឹក្សាជាតិមួយដែលប្រមូលផ្ដុំគណៈកម្មាការជាច្រើនឱ្យនៅកន្លែងតែមួយ រួមមាន ផ្នែកសុរិយាដី នគរូបនីយកម្មនិងសំណង់ ដីសម្បទានសេដ្ឋកិច្ច ដីសម្បទានសង្គមកិច្ច និងបទបញ្ញត្តិសំណង់ជាដើម ដើម្បីអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី៣ (LASED lll) ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ កិច្ចប្រជុំការងារ LASED lll ៨ វិច្ឆិកា ២០២៣ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយ មេបញ្ជាការកងទ័ពជេីងគោកចិន General Li Qiaoming នៅវិមានសន្តិភាព

-
មូលដ្ឋាន គឺជាអ្នកមានលទ្ធភាពនៅនឹងកន្លែង និងអាចដោះស្រាយបញ្ហាបានទាន់ពេលវេលា

-
ជីវភាពរស់នៅ និងសុខទុក្ខរបស់កម្មករ និយោជិត ទាំងអស់ គឺតែងតែត្រូវបានយកចិត្តទុកដាក់ដោយ សម្តេចតេជោ ហ៊ុន សែន

តាមរយៈការរៀបចំគោលនយោបាយគាំទ្រជាប់ជាប្រចាំ ជាពិសេសការបង្កើត និងពង្រីកការងារឱ្យកាន់តែច្រើន បង្កើតបរិយាកាសលក្ខខណ្ឌការងារល្អ របបសន្តិសុខសង្គម និងគាំពារលើជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងការព្យាយាមបង្កើនប្រាក់បៀវត្សអប្បបរមា បូកនឹងអត្ថប្រយោជន៍ផ្សេងៗ។ អត្ថប្រយោជន៍ទាំងអស់នេះ ក៏នឹងត្រូវបន្តផ្តល់ជូន និងពង្រឹងបន្ថែមជូនដល់កម្មករ និយោជិត ទាំងអស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ #ams1minute
-
ប្រើប្រាស់កម្លាំងសរុប ទាំងថ្នាក់កណ្ដាល ទាំងថ្នាក់រាជធានី ខេត្ត ដើម្បីចែកបណ្ណកម្មសិទ្ធិដីធ្លីឱ្យប្រជាពលរដ្ឋឱ្យបានលឿន

-
សម្តេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា នៅវិមានសន្តិភាព
