-
ការប្រឡងបាក់ឌុបបានបិទបញ្ចប់៖ ការទន្ទឹងរង់ចាំរយៈពេល ជាង១២ឆ្នាំ នៃការប្រឡងដ៏ធំក្នុងជីវិតមួយនេះក៏បានឆ្លងកាត់ដែរ

ភ្នំពេញ៖ ឆ្លងកាត់ការប្រឡងយ៉ាងស្វិតស្វាញ រយៈពេលពីរ ថ្ងៃនៃការ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប សម័យ ប្រឡង៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ត្រូវបាន បញ្ចប់ជា ស្ថាពរ នៅល្ងាចថ្ងៃទី ៧ ខែវិច្ឆិកា ។ ក្រសួងអប់រំ យុវជន និងកីឡាបានសរសេរលើ ទំព័រហ្វេសប៊ុក ផ្លូវការ ដោយ បានបញ្ជាក់ថា”បន្ទាប់ពីរង់ចាំរយៈពេល១២ឆ្នាំ! ការប្រឡងបាក់ ឌុប ២០២៣ ត្រូវបញ្ចប់ជាស្ថាពរ អបអរសាទរបេក្ខជនគ្រប់រូប ដែលបានប្រឡងដោយពឹងលើសមត្ថភាពផ្ទាល់ខ្លួន!”។ ជាមួយនឹងការលើកឡើងពីការចូលរួមអបអរសារទរដល់បេក្ខជនប្រឡងក្រសួងអប់រំក៏បានបង្ហាញពីរូបភាពនៃទឹកមុខប្រកបដោយក្តីរីករាយរបស់បេក្ខជនក្រោយបញ្ចប់ការប្រឡង ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ។ ដំណើរការសំណេរសម្រាប់ប្រឡង សញ្ញាបត្រ បាកឌុប នារសៀល ថ្ងៃទី២ ដែលជាថ្ងៃបិទបញ្ចប់នេះ សម្រាប់ថ្នាក់ វិទ្យាសាស្ត្រ ត្រូវប្រឡង វិញ្ញាសាគណិតវិទ្យា និងវិទ្យាសាស្ត្រសង្គមប្រឡងវិញ្ញាសា អក្សរសាស្ត្រ ខ្មែរ។ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (គណិតវិទ្យា ពីម៉ោង១៤:០០ដល់ ១៦:៣០) សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម( អក្សរសាស្ត្រខ្មែរ ពីម៉ោង ១៤:០០ ដល់ម៉ោង ១៦:៣០)។ គួរបញ្ជាក់ថា សម្រាប់ការប្រឡងបាក់ឌុបនាឆ្នាំនេះ…
-
រដ្ឋបាលខេត្តកំពតត្រៀមលក្ខណៈជាស្រេចសម្រាប់ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ពិធីប្រណាំងទូក ង ខេត្តនាពេលខាងមុខ

កំពត ៖ អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចនូវកម្លាំងសមត្ថកិច្ចចម្រុះ ដើម្បី រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តកំពត នាឱកាសនៃ ពិធី ប្រណាំងទូកងនាពេលខាងមុខនេះ។ កម្លាំងចម្រុះមានចំនួនជាង ១.០០០នាក់ នឹងត្រូវប្រើប្រាស់ដើម្បីសម្រួលចរាចរណ៍ ទប់ស្កាត់ បង្ក្រាបបទល្មើសផ្សេងៗ ។ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតក្នុងកិច្ច ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តបានត្រៀម លក្ខណៈរួចជាស្រេចក្នុងការប្រើប្រាស់កម្លាំងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរដែលមកសម្រាក កម្សាន្តក្នុងខេត្តកំពត ក្នុងឱកាសនៃពិធីប្រណាំងទូកងនៅថ្ងៃទី១០ និង ១១ ខែវិច្ឆិកា ខាងមុខនេះ។ ឧត្តមសេនីយ៍ទោស្នងការបានបន្ថែមថា កម្លាំងដែលត្រូវប្រើប្រាស់ ទាំង អស់មានចំនួន ១.១៤៥នាក់ ។ក្នុងនោះមាន កម្លាំងរបស់ស្នងការនគរ បាល ខេត្តមានចំនួន ៨១០នាក់, កម្លាំងកងរាជអាវុធហត្ថខេត្តមានចំនួន ១២៣នាក់, កម្លាំងតំបន់ប្រត្តិបត្តការសឹករងខេត្តចំនួន ៥០នាក់, កម្លាំង សន្តិសុខលំហសមុទ្រចំនួន ២០នាក់, កម្លាំងមូលដ្ឋាន សមុទ្រចំនួន ២១ នាក់, កម្លាំងវរៈការពារព្រំដែនទឹក២៤១ចំនួន ៣០នាក់,…
-
ប្រមុខការទូតកម្ពុជា និងលោក ឡូវ ឈីនជៀន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន

-
រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនផ្លូវល្បឿនលឿន សម្រេចបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%)

ក្នុងរយៈពេលពេញ១ឆ្នាំ ចំពោះអ្នកប្រើប្រាស់គន្លង ETC និង ANPR គិតពីថ្ងៃទី១ វិច្ឆិកា ២០២៣ ដល់ថ្ងៃទី៣១ តុលា ២០២៤។ ចំពោះអ្នកប្រើប្រាស់ផ្លូវ ដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ២០%) សម្រាប់រយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១ វិច្ឆិកា ២០២៣ ដល់ថ្ងៃទី៣០ មេសា ២០២៤។ 📷 ក្រសួងសាធារណៈការ និងដឹកជញ្ជូន #ams1minute
-
លោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់ UN

-
ឯកអគ្គរដ្ឋទូតអាមេរិក W.Patrick Murphy បានសំណូមពរដល់ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បន្ដជួយគាំទ្រដល់ក្រុមការងារ Task Force

-
ក្រសួងអប់រំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីដំណើរការសំណេរការប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០២៣

-
សម្តេចតេជោ៖ ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្រ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក

ខ្ញុំសូមអំពាវនាវដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ សូមចាប់ផ្តើមរកការចរចាដោយផ្តើមចេញពីការដោះលែងចំណាប់ខ្មាំង ដោយក្រុមហាម៉ាស់ និងការសន្យារបស់អ៉ីស្រាអែលថា នឹងឈប់បាញ់ប្រសិនមានការដោះលែងចំណាប់ខ្មាំង។ ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហាម៉ាស់ នៃប៉ាឡេស្ទីន សូមធ្វើការដោះលែងចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកបទឈប់បាញ់ ដែលជាផលប្រយោជន៍អាយុជីវិត នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្រ្គាសាស្រ្ទីបទាំងមូល។ #ams1minute
-
ការតែងតាំងមន្ត្រីត្រូវធ្វើឡើងតាមការវាយតម្លៃឱ្យបានត្រឹមត្រូវ និងជៀសវាងការធ្វើអន្តរាគមន៍

-
ផ្លូវនៅតាមឃុំ ស្រុក បម្រើតម្រូវការប្រចាំថ្ងៃរបស់ប្រជាជន និងបម្រើដល់សេដ្ឋកិច្ចស្រុក និងខេត្ត
