-
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា

-
សូមចងចាំពីតម្លៃរបស់សន្តិភាព

-
សម្ដេចធិបតី៖ មកទល់នឹងថ្ងៃទី២៥ តុលា នេះ រាជរដ្ឋាភិបាលនៅតែបន្តតាមដានជាប់ជាប្រចាំចំពោះស្ថានភាពនិស្សិត

-
ក្រសួងមហាផ្ទៃ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីធ្វើយ៉ាងណាឱ្យការផ្តល់សេវាសាធារណៈទៅដល់ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស ដោយក្រសួងមហាផ្ទៃ បានរៀបចំផែនការសកម្មភាពធំៗចំនួន១៤ចំនុច ដែលទាក់ទងទៅនឹងការងារបច្ចេកវិទ្យាឌីជីថលនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាវាគ្និនក្នុងសន្និសីទ ស្តីពីការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីចល ហៅកាត់ថា GovTech ក្រោមប្រធានបទ ស្ថានភាពបច្ចុប្បន្ន និងគោលដៅអនាគត នៃបរិវត្តកម្មរដ្ឋាភិបាលឌីជីថល កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្ថែមថា តាមរយៈការសិក្សាបន្ថែមលើចំនុចគោលទាំង១៤នេះ ក្រសួងមហាផ្ទៃ បានកសាងនូវផែនការយុទ្ធសាស្រ្តឌីជីថលនេះសម្រាប់រយៈពេល៥ឆ្នាំ (២០២៣-២០២៧) ដោយក្នុងនោះក្រសួងមហាផ្ទៃ បានកំណត់នូវគោលដៅសំខាន់ចំនួន៤ គឺការងាររដ្ឋបាលនៅសេវាសាធារណៈ, ជំនាញបច្ចេកទេស, សុវត្ថិភាពសាយបឺរ, និងការងារស្រាវជ្រាវ នវានុវត្តន៍ ឌីជីថលនិងការបណ្តុះបណ្តាល។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តទៀតថា ដើម្បីគាំទ្រចំពោះគោលដៅខាងលើ គឺមានយុទ្ធសាស្រ្តចំនូន៦ រួមមាន៖ ការបណ្តុះបណ្តាលធនធានមនុស្ស, ការបញ្ជ្រៀបចំណេះដឹង, ការកសាងហេដ្ឋារចនាសម្ព័ន្ធ…
-
សម្ដេចធិបតី៖ គោលនយោបាយរាជរដ្ឋាភិបាលថ្មី នឹងខិតខំធ្វើយ៉ាងណាឱ្យមាននិរន្តរភាព និងសង្គតិភាព ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ

-
ឯកឧត្តម ហួត ហាក់ ៖ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈឣធិការកិច្ច មានគោលដៅ ពង្រីក ការបណ្តុះបណ្តាលដល់គ្រប់ក្រសួងស្ថាប័ន រួមទាំងរដ្ឋបាលរាជធានី-ខេត្ត ដែលមានរចនាសម្ព័ន្ធផែនអធិការកិច្ច

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលវិជ្ជាជីវ:ឣធិការកិច្ច មានគោលដៅ ពង្រីក ការបណ្តុះបណ្តាលដល់គ្រប់ក្រសួងស្ថាប័ន រួមទាំងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំង រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលមានរចនាសម្ព័ន្ធផែនអធិការកិច្ច។ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចមានសារៈសំខាន់លើកកម្ពស់សមត្ថភាពជំនាញដល់មន្រ្តីអធិការកិច្ច ដើម្បីយកទៅបំពេញការងារឱ្យកាន់តែមានគុណភាព ។ ឯកឧត្តម ហួត ហាក់ មានប្រសាសន៍បែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់ទី៥ វគ្គ៧+៨ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី មន្ត្រីសិក្ខាកាមមកពី សាលារាជធានី និងតាមបណ្តា ក្រសួង-ស្ថាប័ន។ ឯកឧត្តមបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានអធិការកិច្ច បញ្ជាក់ថា សម្រាប់សិក្ខាកាមដែលមកចូលរួមវគ្គនេះ ជាមន្រ្តីរាជការបម្រើការងារពាក់ព័ន្ធនឹងវិស័យអធិការកិច្ច អញ្ជើញមកពីក្រសួង ស្ថាប័ន ចំនួន១២ រួមទាំងសាលារាជធានី និងខណ្ឌទាំង១៤ ចំណុះរដ្ឋបាលសាលារាជធានីភ្នំពេញ ។ ឯកឧត្តម ហួត ហាក់ បានជម្រាបជូនសិក្ខាកាមដែលមកពីបណ្តាក្រសួង-ស្ថាប័ន និងរដ្ឋបាលសាលារាជធានីភ្នំពេញ អំពីជោគជ័យជាប្រវត្តិសាស្រ្តថ្មីរបស់ក្រសួង…
-
កំពង់ផែស្វយ័តភ្នំពេញ សម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំងសន្និធិគយ បណ្តោះអាសន្ន នៅចំណតផែកុងតឺន័រ LM ១៧

ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ បានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ “ឃ្លាំងសន្និធិគយបណ្តោះអាសន្ន” នៅចំណតផែកុងតឺន័រ LM១៧ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមាន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ ។ ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងថា សេវាកម្ម ឃ្លាំងសន្និធិគយបណ្តោះអាសន្ននេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដល់វិនិយោគិន ពាណិជ្ជករ អាជីវករ ធុរជន និងសាធារណជនទូទៅ ដែលមានបំណងមកប្រើប្រាស់សេវាកម្មនេះ ដើម្បីសម្រួលដល់ដំណើរការនាំចេញ-នាំចូលទំនិញ រវាងកម្ពុជា និង សកលលោក ។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា កំពង់ផែស្វយ័តភ្នំពេញ និងសេវាកម្មឃ្លាំងសន្និធិគយបណ្តោះអាសន្ននេះ នឹងដំណើរការទៅយ៉ាងរលូន និងរីកចម្រើនទៅមុខទៀតយ៉ាងពិតប្រាកដ ព្រមទាំងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់។ ឯកឧត្តម ហ៊ឺ បាវី បានបញ្ជាក់ថា ដោយកំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវកំណើនកុងតឺន័រឆ្លងកាត់កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានពង្រីកបន្ថែមទៀតនូវឃ្លាំងសន្និធិគយបណ្តោះអាសន្នរបស់កំពង់ផែស្វយ័តភ្នំពេញនេះ ដែលបានធ្វើការអភិវឌ្ឍនៅក្នុងបរិវេណចំណតផែកុងតឺន័រ LM17…
-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ប្រមាណ ១២ ០០០នាក់

-
សម្តេចធិបតី ៖ “រាជរដ្ឋាភិបាលកម្ពុជាតែងបានយកចិត្តទុកដាក់ និងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនក្នុងនាមជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល

-
ប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន JENS Ruebbert ៖ “រាជរដ្ឋាភិបាលអាណតិ្តទី៧
