-
គណៈរដ្ឋមន្រ្ដី អនុម័តទាំងស្រុងលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។ #ams1minute
-
ពិធីចុះហត្ថលេខា ស្ដីពីជំនួយឥតសំណងនៃគម្រោង “Establishment of Nationwide Continuously Operating Reference Station Network”

នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ជំនួយឥតសំណងដែលមានទំហំទឹកប្រាក់ប្រមាណ ៩,៧ លានដុល្លារអាមេរិក នឹងប្រើប្រាស់ ដើម្បីអនុវត្តគម្រោងកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេសកម្ពុជា សំដៅពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី។ ២៦ តុលា ២០២៣ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្រេចចិត្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minebea ដោយចាប់ផ្តើមពីដើមទុនប្រមាណ ២៣លានដុល្លារ

រហូតបានកើនដល់ ៦០០លានដុល្លារ ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា អគ្គនាយក Yoshihisa Kainuma ក្រុមហ៊ុន Minebea ក៏បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រីអំពីការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន ក្នុងនាមជារោងចក្រផលិតគ្រឿងបង្គុំ ហើយបន្តបោះជំហានទៅមុខ ប្រែក្លាយជាក្រុមហ៊ុនបៃតង (Green Transformation GX) រួមទាំងផែនការអនាគតក្នុងបង្កើតកសិដ្ឋានផលិតថាមពលដោយពន្លឺព្រះអាទិត្យ និងការបង្កើតរោងចក្រថ្មីនៅក្នុងប្រទេសកម្ពុជា ផងដែរ ។ #ams1minute
-
រុស្ស៊ី ប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនវិនិយោគឱ្យមកកម្ពុជាបន្ថែមទៀត

ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ គ្រឿងយន្តកសិកម្ម បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកអគ្គរដ្ឋទូតរុស្ស៉ី Anatoly Borovik ក៏បានប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងអប់រំ ហើយក៏គ្រោងនឹងរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់សហព័ន្ធរុស្ស៊ី ផងដែរ។ #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានឯកភាពបង្កើតយន្តការអចិន្រ្តៃយ៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានា

-
កម្ពុជា កំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅតាមក្រសួង ដើម្បីផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានរៀបចំសន្និសីទស្តីពី «ការជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល» ជាលើកដំបូងក្រោមប្រធានបទ«ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ» សម្រាប់ មន្រ្តីរាជការសិក្សា ស្វែងយល់ អនុវត្ត និងផ្លាស់ប្តូរបទពិសោធន៍ការងារពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋ នៅតាមវិស័យជំនាញរបស់ក្រសួងស្ថាប័ន។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស ក្រសួង ស្ថាប័ន តំណាង ដៃគូអភិវឌ្ឍន៍ អង្គការសមាគម និងវិស័យឯកជន សរុបប្រមាណ ២០០ នាក់។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលបានចូលរួមក្នុងពិធីនោះ បានថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការកសាងរដ្ឋាភិបាលឌីជីថល គឺជាសកម្មភាពមួយ ដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈក្នុងសេដ្ឋកិច្ចនិងសង្គមឌីជីថល។ដូច្នេះ សន្និសីទនេះ ជាការចាប់ផ្តើមថ្មីមួយទៀត ក្នុងកិច្ចការសកម្មភាពទាក់ទងនឹងការជំរុញកិច្ចសន្ទនា ការផ្លាស់ប្តូរបទពិសោធន៍ និងការបញ្ជ្រាបការយល់ដឹងក្នុងការចាប់យក និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ព្រមទាំងការស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយកន្លងមក ជូនគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរវាងក្រសួង ស្ថាប័ន»។ ឯកឧត្តម ជា វ៉ាន់ដេត…
-
ការបោះឆ្នោតតាមរដ្ឋធម្មនុញ្ញ ជាមធ្យោបាយសន្តិវិធីល្អបំផុត

-
ក្រោយមាន “ព្រែកជីកហ្វូណនតេជោ” សេដ្ឋកិច្ចខេត្តតាមដងទន្លេ និងប្រជាជនកម្ពុជា នឹងកាន់តែរីកចម្រើនជាងមុន

-
លោកអ្នកអាចមើល និងបញ្ជាក់ សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច (ព័ត៌មានពីក្បាលដី និងបន្ទុក) តាមរយៈ ៖

-
កិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន ២៧ ផ្សេងទៀតគឺដើម្បី៖

១. ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម ពង្រឹងធ្លុងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ២. ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានគង់វង្ស ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព និងលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពសុខដុម។ ៣. ធ្វើឱ្យដំណើរការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងសកល និងអសកល បានប្រព្រឹត្តទៅត្រឹមត្រូវ ទៀងទាត់ តាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព។ #ams1minute