-
កម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដូចជា៖

១. ការពង្រីកសេវាថែទាំសុខភាព ២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ ៤. ការអនុវត្តយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៥. យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ #ams1minute
-
ឆ្នាំ២០២៤ ថវិកាជាង ៨០០លានដុល្លារ គ្រោងចំណាយសម្រាប់គាំទ្រដល់កម្មវិធីនយោបាយអាទិភាពចំនួន៦ និងការអនុវត្តវិធានការគន្លឹះចំនួន៥ របស់រាជរដ្ឋាភិបាល

-
រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្ដោតការយកចិត្តទុកដាក់ទៅលើការងារនៅថ្នាក់មូលដ្ឋានជាចម្បង

-
រាជរដ្ឋាភិបាលអាណត្តិទី៧ កែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឱ្យកាន់តែប្រសើរតាមរយៈ៖

-
រាជរដ្ឋាភិបាលគ្រោងបោះផ្សាយមូលបត្ររដ្ឋចំនួន ៤៤០ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ១០៨ លានដុល្លារ នៅឆ្នាំ២០២៤

-
សេដ្ឋកិច្ចកម្ពុជារំពឹងថា សម្រេចបានកំណើនក្នុងរង្វង់ ៦,៦% នៅឆ្នាំ២០២៤ ខណៈចំណូលប្រជាជនម្នាក់រំពឹងកើនដល់ ២ ០៧១ ដុល្លារ

-
សូមព្រះបារមីព្រះមហាសេ្វតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទាន

-
កម្ពុជាចាត់ទុកជម្លោះប៉ាឡេស្ទីន-អ៉ីស្រាអែល គឺជាបញ្ហាដ៏ស្មុគស្មាញ និងផុយស្រួយបំផុត ហើយមិនចូលរួមក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងក្នុងនាមក្រុមណាមួយនោះទេ

កម្ពុជាថ្កោលទោសរាល់អំពើភេរវកម្ម និងអំពើហឹង្សាលើជនស៊ីវិលស្លូតត្រង់ ដោយមិនគិតពីពូជសាសន៍ វប្បធម៌ ឬសាសនាអ្វីឡើយ ហើយសូមជំរុញឱ្យគ្រប់ភាគីទាំងអស់ អត់ធ្មត់ជាទីបំផុត គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ និងចូលរួមដោយស្មារតីស្ថាបនា ធ្វើកិច្ចសន្ទនា ដើម្បីបន្ធូរស្ថានការណ៍កុំឲ្យកាន់តែធ្លាក់ដុនដាប ហើយសម្រេចនូវបទឈប់បាញ់ ឬការផ្អាកបាញ់គ្នាជា មនុស្សធម៌។ សូមអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួបរួមគ្នាក្នុងស្មារតីនៃសាមគ្គីភាព និងស្មោះស្ម័្រគ ពិតប្រាកដ ដើម្បីជំរុញឱ្យមានកិច្ចសន្ទនា និងការចរចាប្រកបដោយអត្ថន័យ នាំទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។ #ams1minute
-
កម្ពុជានឹងខិតខំថែរក្សាកំណើនជីវភាពរបស់ប្រជាពលរដ្ឋទៅមុខរហូត

-
កម្ពុជា-អូស្ត្រាលី សង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅលើវិស័យដែលមានសក្ដានុពលដូចជា
