-
អបអរសាទរ អត្តពលិកវាយសីកម្ពុជា ដែលបានឈ្នះមេដាយប្រាក់

-
ការចុះបញ្ជីដីធ្លីបង្ហើយ គឺជាកិច្ចការដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បាននិងកំពុងជំរុញដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាលើការជំរុញការរៀបចំចុះបញ្ជីដីធ្លីបង្ហើយនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺ គឺជាខេត្តទីពីរ បន្ទាប់ពីខេត្តកំពង់ចាម ក្នុងការរៀបចំការងារចុះបញ្ជីដីធ្លីបង្ហើយ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ត្រូវរៀបចំកម្លាំងសរុបដើម្បីសម្រេចការងារនេះឱ្យបានជោគជ័យតាមការគ្រោងទុកក្នុងអាណត្តិថ្មីនេះ។ ឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់ជូននូវឧបករណ៍បច្ចេកទេស និងសម្ភារៈការិយាល័យមួយចំនួន សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ រួមមាន ឧបករណ៍វាស់វែង Sino Gnss និង Controler ចំនួន ២១ គ្រឿង កុំព្យូទ័រលើតុចំនួន ៣៦ កំផ្លេ ម៉ាស៊ីនព្រីនខ្នាតតូចចំនួន ១៧ គ្រឿង ម៉ាស៊ីនស្កេនចំនួន ២១ គ្រឿង ម៉ាស៊ីនថតចម្លងចំនួន ៦ គ្រឿង តុការិយាល័យចំនួន ៣១ គ្រឿង កៅអីការិយាល័យចំនួន ៣១ គ្រឿង និងម៉ូតូចំនួន ១២ គ្រឿង។ ១ វិច្ឆិកា ២០២៣ #ams1minute
-
ការកសាងធនធានមនុស្សជាអាទិភាពគន្លឹះទី១ នៃអាទិភាពគន្លឹះទាំង ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧

-
អបអរសាទរ អង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាស

-
អបអរសាទរ ទីក្រុងបាត់ដំបង ដែលទទួលបានការចុះក្នុងបញ្ជី បណ្តាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហាររបស់អង្គការយូណេស្គូ ( UCCN )

-
ប្លង់គោលប្រើប្រាស់ដីខណ្ឌដូនពេញ 🏘🌿

-
កម្ពុជាប្រែខ្លួន ពីប្រទេសដែលមានសង្គ្រាមរាំរៃ ឱ្យទៅជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងជាតំបន់ទេសចរណ៍លំដាប់ពិភពលោក

-
កម្ពុជា វៀតណាម សម្តែងការពេញចិត្តចំពោះសមិទ្ធផលដែល គណៈកម្មការចម្រុះព្រំដែនដែលសម្រេចបានលើកិច្ចការខណ្ឌសីមា

និងបោះបង្គោលព្រំដែនបានប្រមាណ ៨៤% នៃព្រំដែនគោក និងប្ដេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមក សំដៅឆ្ពោះទៅបញ្ចប់កិច្ចការដែលនៅសេសសល់ប្រមាណ ១៦%។ ភាគីវៀតណាម ក៏បានឯកភាពពង្រឹងការសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការអនុវត្តឱ្យមានប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងដែលមានស្រាប់ និងពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវល្បឿនលឿន និងផ្លូវរថភ្លើង តភ្ជាប់ពីភ្នំពេញ-បាវិត-ម៉ុកបៃ-ហូជីមិញ។ #ams1minute
-
ស្ពានកោះនរា

-
ជប៉ុន នឹងបន្តជួយគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា

ប្រមុខការទូតកម្ពុជា ជប៉ុន បានអបអរសាទរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងកម្ពុជា ជប៉ុនដែលត្រូវបានដំឡើងទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ រដ្ឋាភិបាលជប៉ុន ទន្ទឹងរង់ចាំស្វាគមន៍ សម្តេចធិបតី ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរ ឆ្នាំទី ៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ពីថ្ងៃទី១៦-១៨ ធ្នូ ២០២៣ និងជំនួបកំពូលរវាងសម្ដេចធិបតី និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida 🇰🇭🇯🇵 #ams1minute