-
អបអរសាទរ! ក្រុមអត្តពលិកកម្ពុជា ឈ្នះមេដាយមាសដំបូង ក្នុងព្រឹត្តិការណ៍វាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ លើវិញ្ញាសាវាយគូនារីអាយុក្រោម ១៧ឆ្នាំ ដោយលទ្ធផល ២-០

-
កីឡាករ Dave Leduc៖ “ខ្ញុំ មាន អារម្មណ៍ ទទួលបានការស្វាគមន៍ យ៉ាង កក់ក្តៅនៅ ព្រះរាជាណាចក្រ កម្ពុជា

-
ការងារចុះបញ្ជីដីធ្លី គឺដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី

-
រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ Stefan Anton Messerer ពិភាក្សាគ្នា

ដោយផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មាន និងការរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្ដូរទស្សនៈគ្នា លើកិច្ចការងារទាក់ទងនឹងការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងឱ្យមានសណ្ដាប់ធ្នាប់ នៅក្នុងវិស័យព័ត៌មាន តាមរយៈការរៀបចំនូវច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ #ams1minute
-
រដ្ឋ និងឯកជន ត្រូវរួមគ្នាបង្កើនការងារដល់ប្រជាពលរដ្ឋ និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់សង្គម

-
រដ្ឋមន្ត្រីសេដ្ឋកិច្ច៖ “រាជរដ្ឋាភិបាលមានមហិច្ឆតាកែទម្រង់វិស័យកសិកម្មឱ្យវិវត្តឈានឡើងកាន់តែប្រសើរ ដើម្បីធានាស្ថិរភាពស្បៀង និងជំរុញការនាំចេញ”

ក្រសួងសេដ្ឋកិច្ចជំរុញក្រសួងកសិកម្ម រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ត្រូវណែនាំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាកសិករ អំពីវិធី និងរបៀបធ្វើស្រែប្រកបដោយភាពឆ្លាតវៃ តាមរយៈ ការប្រើប្រាស់សក្តានុពលទឹកដែលមានស្រាប់ ការប្រើពូជស្រូវឱ្យត្រូវតាមទីតាំង និងពេលប្រមូលផល និងការស្រាវជ្រាវ និងការផ្សព្វផ្សាយអំពីពូជស្រូវធន់នឹងអាកាសធាតុ និងដាំបានគ្រប់រដូវជាដើម។ #ams1minute
-
អង្ករម៉ាក សមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូប បានឈ្នះ ពានរង្វាន់មាស

-
ជួបជាមួយកីឡាករប្រដាល់ មីយ៉ាន់ម៉ា លោក ដាវ លឺដុឌ (Dave Leduc) និងកីឡាករប្រដាល់គុនខ្មែររបស់កម្ពុជា លោក ព្រំ សំណាង

-
បញ្ជីរាយនាមភូមិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាមូលដ្ឋានគ្រឹះ និងជាឯកសារដែលមានការឯកភាពមួយ

ដើម្បីប្រើប្រាស់ជាប្រយោជន៍ពហុវិស័យ រួមទាំងវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងរដ្ឋបាលជាតិ ពិសេសបម្រើឱ្យការងារចុះបញ្ជីដីធ្លី និងការរៀបចំបែងចែកដីធ្លី។ ជាការពិត សមិទ្ធផលនេះគឺជាឫសរយាង ដែលដុះចេញពីឫសកែវសន្តិភាព ហើយឫសរយាងនេះនឹងបន្តទ្រទ្រង់ឫសកែវសន្តិភាពបន្តមានអត្ថិភាពជានិរន្តរ៍។ ទាញយក “បញ្ជីរាយនាមភូមិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា” https://mlmupc.gov.kh/2023/10/26/gazetteer-cambodia #ams1minute
-
ព្រះរាជាណាចក្រកម្ពុជា 💐🇰🇭
