-
រដ្ឋមន្រ្តីក្រសួងអប់រំ អះអាងពីការប្រឡងដើម្បីឱ្យសិស្សខិតខំរៀនសូត្រ ខណៈការប្រឡងបាក់ឌុបចាប់ផ្តើមទូទាំងប្រទេស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អង្គភាពប្រឆាំង អំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធ បានចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ក្នុងដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប។ ថ្លែងក្នុងការបើកហឹបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ ដែលបានធ្វើឡើងនៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖”ការប្រឡងនេះមិនមែនប្រឡងដើម្បីប្រឡងនោះទេពោលគឺការប្រឡងដើម្បីលើកទឹកចិត្តឱ្យសិស្សរៀនសូត្រដែលជាគោលនយោបាយថ្មីលើវិស័យអប់រំ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្តេចធិបតី ហ៊ុនម៉ាណែតក៏បានដាក់ចេញនូវយុទ្ធសាស្រ្តលើវិស័យអប់រំនេះផងដែរ”។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់បន្ថែមថា៖ការប្រឡងនេះដើម្បីវាយតម្លៃការសិក្សារយៈពេល១២ឆ្នាំដែលសិស្សានុសិស្សបានខិតខំរៀនសូត្រកន្លងមក។ក្រៅពីនេះការប្រឡងក៏ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សខិតខំរៀនសូត្រ និងក៏ដូចជាកសាងសមត្ថភាពទាំងចំណេះដឹងទូទៅក៏ដូចជាក្នុងថ្នាក់ឧត្តមសិក្សាខាងមុខ។ គួរបញ្ជាក់ថាការប្រឡងយកសញ្ញាបត្រ បាក់ឌុប នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយមានបេក្ខជន ចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥…
-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ”

-
ពិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” នឹងធ្វើនៅខេត្តកែប

-
ពិធីបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ “ស្រមៃមើលឱកាស”

-
សម្ដេចធិបតី៖ ការរៀបចំមហាសន្និបាតនាពេលនេះ គឺជាសារមួយជំរុញលើកទឹកចិត្តដល់យុវវ័យកម្ពុជា

-
ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ដើម្បីទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា 📚

-
សម្តេចធិបតីបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក

ក្នុងការលើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់ ក៏ដូចជាការចូលរួមជាមួយសមាគមកាយឫទ្ធិនារីពិភពលោក ក្នុងការអប់រំ និងបណ្ដុះបណ្ដាលដល់កុមារី យុវតី និងស្រី្តវ័យក្មេង ឱ្យក្លាយជាអ្នកដឹកនាំដែលប្រកបដោយសមត្ថភាព និងទំនុកចិត្ត។ ចក្ខុវិស័យរបស់អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា គឺ “កុមារី យុវតី និងស្ត្រីវ័យក្មេងកម្ពុជា រស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្ដីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន” ហើយសូមគាំទ្រ ចំពោះមាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ តម្លៃស្ត្រី និងការអភិវឌ្ឍសមត្ថភាពយុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ។ #ams1minute
-
ការរៀបចំមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នៅកម្ពុជា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត

និងមានអត្ថន័យសម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវការរីកចម្រើនរបស់សមាគម នៅក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងឯកភាពជាតិ។ ការធ្វើជាម្ចាស់ផ្ទះនេះ ក៏ជាបទពិសោធន៍ដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះមហាសន្និបាតពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦ របស់សមាគមកាយឫទ្ធិនារីពិភពលោក (39th WAGGGS World Conference)។ #ams1minute
-
ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ យើងនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្រ្តីគឺជាស្នូល។ #ams1minute
-
ពិធីបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ៖ “ស្រមៃមើលឱកាស”
