-
ជំនួប សីហនុ-ហ៊ុន សែន លើកដំបូង នៅថ្ងៃទី២ ធ្នូ ១៩៨៧ នៅ FERE-EN-TARDENOIS ប្រទេសបារាំង

-
អបអរសាទរខួបទី ៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣

មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគីមកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាជាមូលដ្ឋានគ្រឹះក្នុងការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។ “សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម” #ams1minute
-
សម្ដេចធិបតី លើកទឹកចិត្តអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ក្នុងការស្វែងរកប្រភពកំណើនថ្មីៗ

-
នាយករដ្ឋមន្ត្រីកម្ពុជា-អារ៉ាប៊ីសាអូឌីត បានស្នើឱ្យមានការពិចារណារៀបចំកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ

-
ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ឯកភាពគា្នលើការ រៀបចំកិច្ចប្រជុំកំពូលរវាងតំបន់ទាំងពីររៀងរាល់ ២ ឆ្នាំម្ដង

-
មាត់ទន្លេកោះនរា

-
ពន្លឺ និងខ្យល់ធម្មជាតិ ត្រូវបានគិតគូរយ៉ាងលម្អិតក្នុងការសាងសង់អគារ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

-
ព្រះករុណា ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” នៅថ្ងៃទី៤ វិច្ឆិកា ២០២៣

-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់កម្ពុជាដោយសុវត្ថិភាពនៅវេលាម៉ោងជិត ៥ ទៀបភ្លឺ ថ្ងៃទី២១ តុលា នេះ

-
ក្រសួងអប់រំ-ធនាគារអភិវឌ្ឍន៍អាស៊ី បើកកិច្ចពិភាក្សារួមគ្នា ដើម្បីពង្រីកកិច្ចសហការក្នុងការលើកកម្ពស់វិស័យអប់រំកម្ពុជា

ភ្នំពេញ៖តំណាងក្រសួងអប់រំ យុវជន និងកីឡា និងធនាគារអភិវឌ្ឍន៍អាស៊ីឬអេឌីប៊ី( ADB) បានជួបពិភាក្សាការងាររួមគ្នា ដើម្បីជំរុញលើកិច្ចសហការក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ កិច្ចពិភាក្សារវាងភាគីទាំងពីរ បានធ្វើឡើងតាមរយៈវេទិកាអន្តរជាតិលើកទី១០ ស្តីពី ជំនាញ រៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមប្រភពក្រសួងអប់រំ ។ ឯកឧត្តម អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកម្មវិធីនេះ បានលើកឡើងថា វេទិកានេះ ធ្វើឡើងក្នុងគោលបំណង កំណត់ទិសដៅក្នុងការលើកកម្ពស់គុណភាពនៃការអប់រំតាមរយៈបរិវត្តកម្មនៃការអប់រំ ជាពិសេសបដិវត្តន៍ឧស្សាហកម្មទី៤ វេទិកាអប់រំឌីជីថល បញ្ញាសិប្បនិម្មិត និងទិន្នន័យធំ និងពង្រីកតួនាទីនៃការអប់រំ និងការបណ្តុះបណ្តាលក្នុងការបង្កើតធនធានមនុស្សដែលមានបំណិនឌីជីថល និងភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ។ តាមរយៈវេទិការនេះ ក៏ធ្វើឡើងក្នុងបំណងការដាក់បញ្ចូលការបម្រែបម្រួលអាកាសធាតុក្នុងកម្មវិធីសិក្សា ការអភិវឌ្ឍជំនាញ និងការវិនិយោគលើការស្រាវជ្រាវ និងនវានុវត្តន៍ និងលើកកម្ពស់នៃការវិនិយោគក្នុងវិស័យអប់រំ តាមរយៈអភិក្រមពហុវិស័យ និងអន្តរវិស័យផងដែរ»។ រដ្ឋលេខាធិការក្រសួងអប់រំ បានឱ្យដឹងទៀតថា តាមរយៈវេទិកានោះ គណៈប្រតិភូអប់រំកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីរិះរកយុទ្ធសាស្រ្តលើកិច្ចសហការក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ជាពិសេសលើការអប់រំកម្រិតមធ្យមសិក្សា បរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការកសាងប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំឱ្យកាន់តែរីកចំរើនថែមទៀត។ លោក…