-
អ.វ.ត.ក. និងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីផលិតមាតិកាអប់រំឌីជីថល

ភ្នំពេញ៖អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)និងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា(EBC) កាលពីថ្ងៃទី១៩ខែតុលា ឆ្នាំ ២០២៣ បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការដើម្បីផលិតនិងផ្សព្វផ្សាយមាតិកាអប់រំឌីជីថល ដែលមានគោលបំណងអប់រំសាធារណជន អំពីការជំនុំជម្រះក្តី ផ្សព្វផ្សាយអំពីសមិទ្ធផលការងារ និងកេរដំណែលរបស់ អ.វ.ត.ក.។ សេចក្តីប្រកាសព័ត៌មានស្តីពីអនុស្សរណៈនេះ បានឱ្យដឹងថា មាតិកាវីដេអូមួយផ្នែក ដែលគ្រោងនឹងផលិត នឹងផ្តោតលើសេចក្តីថ្លែងការណ៍របស់ជនរងគ្រោះ ដែលបានធ្វើឡើងក្នុងអំឡុងពេលសវនាការកាត់សេចក្តី ដែលមានលំនាំតាមកម្មវិធីទូរស្សន៍ «រឿងរបស់ខ្ញុំ» ឬ My Story។ បើតាមអនុស្សរណៈនៃការយោគយល់គ្នានេះ អ.វ.ត.ក. មានភារកិច្ចជាចម្បងសម្រាប់ដំណាក់កាលដំបូង ចាប់ពីការរៀបចំបង្កើតខ្លឹមសារសាច់រឿង និងការប្រមូលព័ត៌មាន រហូតដល់ការជ្រើសរើសតួអង្គ និងការសរសេរសាច់រឿងខណៈដែល EBC ទទួលខុសត្រូវចំពោះដំណាក់កាលចុងក្រោយ ចាប់ពីការថត និងការកាត់ត រហូតដល់ការចែកចាយ និងការផ្សព្វផ្សាយ។ ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក. មានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខានាពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តមុខងារសេសសល់ ហើយវាជាផ្នែកមួយនៃការងារផ្សព្វផ្សាយព័ត៌មានដើម្បីអប់រំសាធារណជន ក៏ដូចជាផ្សព្វផ្សាយអំពីការងារនិងកេរដំណែលរបស់ អ.វ.ត.ក.»។ លោកមានប្រសាសន៍បន្ថែមថា៖ «មាតិកាវីដេអូ ដែលយើងនឹងសហការផលិតជាមួយ EBC នេះ នឹងប្រើប្រាស់ជាឧបករណ៍អប់រំនិងផ្សព្វផ្សាយ ដែលខ្លឹមសាររបស់វីដេអូ គឺដកស្រង់ចេញពីឯកសារ កំណត់ត្រា និងបណ្ណសារ…
-
សម្តេចធិបតី និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី បន្ថែមទៀតលើវិស័យសំខាន់មួយចំនួន

-
សម្តេចធិបតី និង នាយកប្រតិបត្តិ នៃមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ (Saudi Fund for Development – SFD)

-
សម្ដេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន -ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត

-
ភាពជាដៃគូរវាងវិស័យឯកជន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើឧស្សាហកម្មអចលនទ្រព្យមានភាពចាំបាច់ដែលយើងត្រូវពិនិត្យឱ្យបានឆាប់បំផុត

-
នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh គាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ប្រទេសបី

-
ចិន-កម្ពុជា កំណត់យកឆ្នាំ២០២៤ ជាឆ្នាំជំរុញកិច្ចសហប្រតិបត្តិការ ទេសចរណ៍ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ 🇨🇳🇰🇭

-
ក្រុមហ៊ុន Alibaba ដែលមានអតិថិជនសរុបចំនួនប្រមាណ ១ ៣០០ លាននាក់ នៅទូទាំងសកលលោក

-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ រាជរដ្ឋាភិបាល នីតិកាលទី៧ គឺជាអាណត្តិដឹកនាំបន្តរក្សាមរតកសន្តិភាពពីរាជរដ្ឋាភិបាលមុនៗ ដែលជាឬសកែវ នៃដួងព្រលឹងជាតិខ្មែរ

-
សារលិខិតថ្លែងអំណរព្រះរាជគុណ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
