-
ប្រមុខការទូតកម្ពុជា និង ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា Anatoly Borovik

បង្ហាញការពេញចិត្តចំពោះចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងរុស្ស៊ី ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាលើ បញ្ហាតំបន់និងអន្តរជាតិ ដែលជាកង្វល់រួម និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន ពាណិជ្ជកម្មនិងការវិនិយោគ និងវប្បធម៌ ក្នុងចំណោមវិស័យជាច្រើនទៀត និងបានឯកភាពរៀបចំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្សីលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស នៅដើមឆ្នាំ ២០២៤ ខាងមុខនេះ។ #ams1minute
-
ការបន្តពូជនៅក្នុងអំណាចមាន ៣ គឺ៖

-
ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈនៅកម្ពុជាមានចក្ខុវិស័យចម្បង ៣ គឺ៖

-
សម្តេចតេជោ៖ ជនបរទេសមួយចំនួន មានសំណាងបានកើតលើប្រទេសរីកចម្រើន តែមិនប្រាកដថាពួកគេឆ្លាតជាងសម្តេច និងពលរដ្ឋខ្មែរនោះឡើយ

-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កងទ័ពអ៉ីស្រាអែលគ្រប់គ្រងសភាពការណ៍នៅជុំវិញតំបន់ហ្គាហ្សាបានទាំងស្រុង

ហើយក៏បានត្រៀមជើងការបានយ៉ាងល្អ ដើម្បីការពារនៅគ្រប់ទិសផ្សេងទៀត ទាំងផ្លូវអាកាស និងផ្លូវគោក។ និស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសអ៉ីស្រាអែល ពួកគេមានសុវត្ថិភាព និងមានស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃគ្រប់គ្រាន់ដោយគ្មានខ្វះខាតអ្វីទេ។ រាជរដ្ឋាភិបាល សូមអំពាវនាវដោយទទូចដល់សិស្ស និស្សិត ទាំងអស់នៅក្នុងប្រទេសអ៉ីស្រាអែល សូមគោរពតាមការណែនាំរបស់អាជ្ញាធរដែនដី ដើម្បីសុវត្ថិភាពរបស់បងប្អូន និងសូមក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជាស្ងប់ចិត្តចំពោះស្ថានការណ៍នេះ ពីព្រោះរាជរដ្ឋាភិបាល ចាត់ទុកសុវត្ថិភាពរបស់សិស្សនិស្សិតខ្មែរទាំងអស់ជាអាទិភាពខ្ពស់បំផុត។ #ams1minute
-
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានតែងតាំង លោក ជីវ កេង ជាប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា

-
សម្ដេចតេជោ៖ “ការលះបង់របស់ខ្ញុំ គឺដើម្បីប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត”

-
អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin ៖ “គាត់មកទីនេះព្រោះគាត់ចូលចិត្ត និងស្រឡាញ់កីឡា

-
ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួង ពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ស្នើក្រសួង/ស្ថាប័នពាក់ព័ន្ធទាំងអស់សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើការចុះបញ្ជីដីរដ្ឋនៅទូទាំងប្រទេសតាមនីតិវិធីពិសេស ដែលក្រសួងបាននិងកំពុងរៀបចំអនុក្រឹត្យថ្មីស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ។ នីតិវិធីពិសេសនេះអនុញ្ញាតឱ្យក្រសួង/ស្ថាប័នសាមីជាអ្នកកំណត់តំបន់វិនិច្ឆ័យដីរដ្ឋ ដើម្បីឱ្យក្រសួងរៀបចំដែនដី ធ្វើការចុះបញ្ជី និងមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកគ្រប់គ្រង។ អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ជាផែនទីចង្អុលផ្លូវសម្រាប់ការធ្វើអត្តសញ្ញាណកម្ម ការធ្វើផែនទី ការធ្វើចំណាត់ថ្នាក់ និងការចុះបញ្ជីដីរដ្ឋក្នុងគោលបំណងដើម្បីធានាការពារកម្មសិទ្ធិនិងសិទ្ធិផ្សេងទៀតលើដីរដ្ឋ។ ១០ តុលា ២០២៣ #ams1minute
-
អភិក្រមសំខាន់ ៤ ដែលត្រូវអនុលោម ដើម្បីសម្រេចចក្ខុវិស័យ គោលបំណង និងគោលដៅ ការរៀបចំ និងអនុវត្ត យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ គឺ៖

១. កំណត់វិសាលភាព និងការធ្វើអាទិភាវូបនីយកម្ម ពិសេសការកំណត់វិស័យ និងប្រភេទអាជីវកម្ម មុខរបរ និងការងារអាទិភាព ដើម្បីឆ្លើយតបនឹងកម្រិតនៃធនធានរបស់រាជរដ្ឋាភិបាល និងទំហំនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ២. មានភាពទន់ភ្លន់ និងបត់បែន ដោយផ្តោតការយកចិត្តទុកដាក់លើមនុស្ស ក្នុងរយៈពេលខ្លី តាមរយៈការផ្ដល់កិច្ចគាំពារសង្គម និងការពង្រឹងសមត្ថភាព និងផលិតភាព។ ៣. ជំរុញការធ្វើអន្តរកាលពីសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅសេដ្ឋកិច្ចក្នុងប្រព័ន្ធ សម្រាប់រយៈពេលមធ្យម និងវែង ដើម្បីកាត់បន្ថយបន្តិចម្ដងៗនូវទំហំនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ៤. កំណត់និយមន័យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ #ams1minute