-
សម្ដេចតេជោ៖ “ការលះបង់របស់ខ្ញុំ គឺដើម្បីប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត”

-
កម្ពុជា-វៀតណាម វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង

-
រដ្ឋសភាជាតិកម្ពុជា ក្នុងនាមជាអ្នកតំណាងប្រជាពលរដ្ឋទាំងមូល សូមសម្ដែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង

លើការវិវត្តនៃព្រឹត្តិការណ៍វាយប្រហារក្នុងប្រទេសអ៉ីស្រាអែល ពិសេសសុវត្ថិភាពប្រជាពលរដ្ឋនិងនិស្សិតកម្ពុជាដែលកំពុងរស់នៅទីនោះប្រមាណ៤៥០នាក់។ សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅក្នុងប្រទេសអ៉ីស្រាអែល សូមធ្វើតាមការណែនាំរបស់អាជ្ញាធរអ៉ីស្រាអែល និងក្រសួងការបរទេសរបស់ កម្ពុជា ដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន។ #ams1minute
-
គណបក្សប្រជាជនកម្ពុជានឹងបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នៅថ្ងៃទី៩-១០ ធ្នូ ២០២៣ នៅវិមាន៧មករា

-
លោក ប៉ែន បូណា៖ សូមបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា រូបភាពដែលបំពានលើសិទ្ធិបុគ្គលឯកជន

-
រដ្ឋសន្សំថវិកាបានជាង ២០០លានដុល្លារ ពីការលុបគម្រោងដែលមិនចាំបាច់តាមក្រសួងនានា

-
សារលិខិតមរណៈទុក្ខ និងរំលែកទុក្ខរបស់សម្តេចធិបតី និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ជូនដល់ក្រុមគ្រួសារនៃសព និស្សិត ចាន់ ឧត្តម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានបាត់បង់ជីវិតក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានទូរសព្ទជួបផ្ទាល់ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិត ដេីម្បីបញ្ជាក់ពីការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ព្រមទាំងចូលរួមរំលែកទុក្ខចំពោះការបាត់បង់កូនប្រុស ចៅប្រុស និងប្អូនប្រុសជាទីស្រលាញ់ និងជាធនធានមនុស្សបញ្ញវន្តដ៏មានសក្តានុពលរបស់កម្ពុជា ដែលបាន និងកំពុងបំពេញបេសកកម្មសិក្សាបង្កេីនសមត្ថភាព ដេីម្បីយកមកបម្រេីឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ជាទីស្នេហាបំផុតរបស់យេីង។ សម្តេចធិបតី សម្រេចទទួលបន្ទុកលេីការនាំសពមាតុភូមិនិវត្ត ន៍ ព្រមជាមួយនឹងការចាត់ចែងរៀបចំពិធីបុណ្យសព ដោយរ៉ាប់រងការចំណាយទាំងអស់។ #ams1minute
-
ព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន”

-
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំជីវភាព ក្រុមការងារព័ត៌មាន

-
កម្ពុជា សូមថ្កោលទោសគ្រប់ទម្រង់នៃអំពើហិង្សា និងសកម្មភាពភេរវកម្ម និងសូមអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ អនុវត្ត ការអត់ធ្មត់ឱ្យបានខ្ពស់បំផុត

និងស្វែងរក មធ្យោបាយដើម្បីកាត់បន្ថយអំពើហិង្សា និងឆ្ពោះទៅរកបទឈប់បាញ់ ដោយផ្ដោត លើការការពារអាយុជីវិតជនស៊ីវិល និងការគោរពខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិ។ កម្ពុជាទទូចឱ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលកិច្ចសន្ទនា និងកិច្ចចរចារប្រកបដោយអត្ថន័យ ឆ្ពោះទៅរកសន្តិភាពស្ថិតស្ថេរ និងប្រកបដោយយុត្តិធម៌ ហើយភាគីទាំងអស់ចាំបាច់ត្រូវចូលរួមដើម្បីដោះស្រាយឬសគល់នៃជម្លោះ និង ស្វែងរកដំណោះស្រាយដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។ ✍🏼 MFAIC News #ams1minute