-
ការធ្វើតេស្តសាកល្បងលើប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី៥ តុលា ២០២៣

-
អបអរសាទរ កីឡាករម៉ូតូទឹកកម្ពុជា មុីន ម៉ូស្តាន់ ទទួលបានឈ្នះមេដាយប្រាក់ 🥈

-
ព្រះមហាក្សត្រ បង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ

-
ព្រះមហាក្សត្រ៖ “ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញដែលបានបំពេញតួនាទីដ៏ល្អប្រពៃ

-
អបអរសាទរ កីឡាករម៉ូតូទឹកកម្ពុជា សាលី អូមេីត ទទួលបានឈ្នះមេដាយមាស 🥇

-
រដ្ឋធម្មនុញ្ញ ត្រូវបានធ្វើវិសោធនកម្មចំនួន១០លើក និងត្រូវបង្កើតច្បាប់ធម្មនុញ្ញបន្ថែមចំនួនមួយ

ដើម្បីឆ្លើយតបទៅនឹង តម្រូវការជាក់ស្ដែងរបស់សង្គម ហើយសម្រេចបានសមិទ្ធផល៤ធំៗ គឺ៖ ១. កម្ពុជារក្សាការពារនិងគោរពលើកតម្កើងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ២. លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់នយោបាយទំនើបនៃកម្ពុជា ៣. កម្ពុជាឈានឡើងជាសង្គមនីតិរដ្ឋ ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ៤. កម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារជារដ្ឋគោរពការពារបបកម្មសិទ្ធិឯកជន និងយុត្តិធម៌សង្គម #ams1minute
-
សភាធម្មនុញ្ញបានតាក់តែងរក្សាឱ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរ

-
លោកឧត្ដមនាវីទោ ម៉ី ឌីណា ត្រូវបានតែងតាំងជា មេបញ្ជាការមូលដ្ឋានសមុទ្រ

-
អាជ្ញាធរជាតិអប្សរា ហាមឃាត់ចំពោះការថតនៅ ក្នុងតំបន់រមណីយ ដ្ឋាន អង្គរ សម្រាប់យកទៅធ្វើ អាជីវកម្ម

សៀមរាប៖ មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ការថតរូបភាពទេសចរ រូបភាពអនុស្សាវរីយ៍និងរូបភាពសម្រាប់ការអប់រំ មិនមានការហាមឃាត់ទេ គឺហាមឃាត់ចំពោះតែការថតណាសម្រាប់យកទៅធ្វើអាជីវកម្មប៉ុណ្ណោះ។ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឡុង កុសល បានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៥ ខែតុលាថា ចំពោះសាធារណជន ដែលមកទស្សនាតំបន់អង្គរ ក្នុងខេត្តសៀមរាប គឺអាចថតរូប អនុស្សាវរិយ៍ រូបភាពទេសចរណ៍ ជាលក្ខណគ្រួសារនិងរូបភាពសម្រាប់យកទៅផ្សព្វផ្សាយអប់រំបានដោយសេរី មិនមានការហាមឃាត់អ្វីឡើយ ហើយក៏មិនយកប្រាក់ដែរ។ ដោយឡែកចំពោះ ការថតភាពយន្ត ឬថតចម្រៀងកាយវិការ ឬក៏ឯកសារផ្សេងៗ ដោយយោងតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល គឺតម្រូវឱ្យផលិតករ ចាំបាច់ត្រូវតែសុំការអនុញ្ញាត ទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមុនសិន ដោយដាក់ទាំងអត្ថបទនៃសាច់រឿងទៅជាមួយផង ដើម្បីឱ្យក្រុមអ្នកជំនាញផ្នែកវប្បធម៌ បានពិនិត្យមើលខ្លឹមសារនៃសាច់រឿងនោះ។ ឯកឧត្តម ឡុង កុសល បានបញ្ជាក់យ៉ាងច្បាស់ថា ការដែលតម្រូវឱ្យផលិតករដាក់ទាំងអត្ថបទ ឱ្យអ្នកជំនាញពិនិត្យខ្លឹមសារនោះ គឺមិនមែនជាការរឹតត្បិតសេរីភាពនៃការសរសេររបស់ផលិតករទេ ដោយគ្រាន់តែចង់ចូលរួមកែសម្រួលនូវប្រវត្តិសាស្រ្ត ឬក៏ទម្រង់នៃវប្បធម៌ ឱ្យបានត្រឹមត្រូវប៉ុណ្ណោះ។ កន្លងមកមានប្រជាពលរដ្ឋជាច្រើន ដែលបានប្រកបរបរស្លៀកសម្លៀកបំពាក់បុរាណខ្មែរ សម្រាប់ភ្ញៀវទេសចរណ៍ដែលចូលទៅទស្សនាប្រាសាទ ហើយអ្នកជំនាញរបស់ក្រសួងវប្បធម៌ ក៏បានទៅពិនិត្យនិងជួយកែលំអ ឱ្យត្រូវទៅតាមទម្រង់នៃសម្លៀកបំពាក់ខ្មែរផងដែរ។ មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានសំណូមពរ ឱ្យម្ចាស់ផលិតកម្ម ដែលត្រូវមកថតភាពយន្ត…
-
អ្នកនាំពាក្យក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបនៅតែរឹតបន្តឹង បេក្ខជនដែលប្រព្រឹត្តខុសវិន័យនឹងប្រឈមមិនអនុញ្ញាតឱ្យប្រឡង ឬធ្លាក់ស្វ័យប្រវត្តិ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំយុវជន និង កីឡាបានថ្លែងថាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខនេះក្រសួងនៅតែរឹតបន្តឹង ពុំមានការលើកលែងឡើយ ហើយបេក្ខជនដែលអនុវត្តខុសវិន័យនឹងប្រឈមការធ្លាក់ជាស្វ័យប្រវត្តិ។ បញ្ជាក់ប្រាប់ AMS នាល្ងាចថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន និង កីឡាបានឱ្យដឹងថា៖”សម្រាប់វិធានការប្រឡងយើងនៅតែអនុវត្តវិធានការដូចដែលយើងអនុវត្តកន្លងមក ដែលនេះមានន័យថាយើងនៅតែយកចិត្តទុកដាក់ទៅនឹងការអនុវត្តច្បាប់ តម្លាភាព យុត្តិធម៌និងលទ្ធផលដែលអាចទទួលយកបាន។ដូច្នេះហើយវិន័យនិងអ្វីដែលយើងបានចែងនៅតែបន្តអនុវត្តអញ្ចឹង”។ មន្រ្តីអ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា ចំពោះការហាមឃាត់មិនឱ្យយកឯកសារ ទូរស័ព្ទ គ្រឿងអេឡិកត្រូនិក…គឺនៅតែហាមមិនឱ្យមានការប្រើប្រាស់ដដែល។សម្រាប់សិស្សដែលអនុវត្តខុសវិន័យក្នុងសេចក្តីណែនាំក្នុងការប្រឡងនឹងទទួលបានទោសនានាទៅតាមកម្រិតទោសនីមួយៗក្នុងនេះមានទោសកំហុសដែលនឹងមិនអនុញ្ញាត្តិឱ្យប្រឡង ឬធ្លាក់ជាស្វ័យប្រវត្តិជាដើម”។ គួរបញ្ជាក់ថាារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)គ្រោងនឹងដាក់មន្រ្តីចំនួន៦០០នាក់ និងក្រៅពីនេះក៏មានអ្នកស្ម័គ្រចិត្តចំនួន៣០០០នាក់ផ្សេងទៀតក៏នឹងចូលរួមសង្កេតការណ៍នៃការប្រឡងនេះផងដែរ។ គួររំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ កន្លងមក មានបេក្ខជនចុះឈ្មោះប្រឡង សរុប១២៨.១៣៤ នាក់ ស្រី ៦៨.៧៧១ នាក់ មណ្ឌលប្រឡងសរុប ២២១ មណ្ឌល ត្រូវជា ៥.១៧៤ បន្ទប់ ។…