-
“គ្រូបង្រៀនជាសសរស្តម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព”

សហភាពសហព័ន្ធយុវជនកម្ពុជា ៖ ការអប់រំ គឺជាមធ្យោបាយគ្រឹះ និងសំខាន់បំផុត ដើម្បីជំរុញ និងបង្កើនសមត្ថភាពយុវជនជំនាន់ក្រោយឲ្យ ក្លាយខ្លួនជាអ្នកបន្តវេនក្នុងការរក្សាចីរភាពនៃវឌ្ឍនភាពសង្គម និងការបន្តជំរុញវឌ្ឍនភាពសេដ្ឋកិច្ចជាតិ ហើយក្នុងបរិបទកម្ពុជា គឺជាការឈានទៅសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ក្នុងស្មារតីនេះ ស.ស.យ.ក បាននិងកំពុងបន្តចូលរួមចំណែកតាមលទ្ធភាពរបស់ខ្លួន ដើម្បីលើកកម្ពស់សក្តានុពលគ្រូបង្រៀនតាមរយៈការជំរុញការទទួលស្គាល់នូវ គុណតម្លៃរបស់បុគ្គលិកអប់រំ និងសូមគាំទ្រចំពោះគោលនយោបាយស្តីពីគ្រូបង្រៀនរបស់ក្រសួងអប់រំ យុវជន និង កីឡា និងសកម្មភាពនៃកំណែទម្រង់វិស័យអប់រំដ៏រស់រវើករបស់រាជរដ្ឋាភិបាលកម្ពុជា។ #ams1minute
-
រដ្ឋបាលរាជធានីភ្នំពេញ៖ ត្រៀមរថយន្តចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាសាធារណៈដោយមិនបង់ប្រាក់ រយៈពេល ០៥ថ្ងៃ

-
“គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព”

-
អបអរសាទរ កីឡាករម៉ូតូទឹកកម្ពុជា កៃ វ៉ាន់ស៊ីដែន ទទួលបានឈ្នះមេដាយមាស 🥇

-
សម្តេចធិបតី៖ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់លើការជ្រើសរើសនាយកសាលា និងប្រធានមណ្ឌលសុខភាព

-
សម្តេចធិបតី៖ ក្រៅពីពង្រឹងការសិក្សា ក៏ត្រូវគិតគូរពីបញ្ហាសុខភាពរបស់សិស្សដែរ។ អាហារណាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសិស្ស គប្បីបឈ្ឈប់ការលក់ជាបន្ទាន់

-
អបអរសាទរទិវាគ្រូបង្រៀន

-
ប្រាសាទភ្នំក្រោម ជម្រើសទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច យ៉ាងល្អប្រសើរ

សៀមរាប៖ ប្រាសាទភ្នំក្រោម ជាកន្លែងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមទៅទស្សនាជាហូរហែរ ដោយសារទីនោះ មានចំងាយមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាប ពោលគឺប្រហែល១២គីឡូម៉ែត្រប៉ុណ្ណោះ ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ជាប់ផ្ទៃបឹងទន្លេសាប ។ លោក រ៉ា ឌី អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំក្រោម បានឱ្យដឹងថា នៅលើកំពូលភ្នំក្រោម មានប្រាសាទបុរាណមួយ ដែលបានស្ថាបនាឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០។ ប្រាសាទភ្នំក្រោម ជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ ដែលអាចទាក់ទាញទេសចរទៅទស្សនាមិនចេះដាច់ ព្រោះថាក្រៅប្រាសាទបុរាណនៅលើភ្នំ អ្នកទេសចរក៏អាចទស្សនាទិដ្ឋភាពថ្ងៃរះដ៏ស្រស់ស្អាតបាន នាបរិវេណផ្នែកខាងកើតប្រាសាទ(ក្រជោម) និងទស្សនាទិដ្ឋភាពថ្ងៃរៀបលិច យ៉ាងស្រស់ស្អាតអមដោយទេសភាពព្រៃលិចទឹក ដាច់កន្ទុយភ្នែកនៃបឹងទន្លេសាប នៅខាងក្រោយប្រាសាទ(ផ្នែកខាងលិច) មានភាពខុសប្លែកពីទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច នៅប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែង។ ដោយមិនចាំបាច់ប្រជ្រៀតជាមួយទេសចរដទៃទៀត។ ទស្សនាទិដ្ឋភាពក្រុងសៀមរាបពីចម្ងាយ វាលស្រែប្រាំង របស់កសិករនៅជុំវិញនោះ និងផ្ទៃបឹងទន្លេសាប អមដោយសំឡេងទូកឬកាណូតបន្លឺឡើងមិនចេះដាច់ ដោយប្រជានេសាទរស់នៅក្បែរៗនោះ។ ជាពិសេសលំនៅឋានប្រជាពលរដ្ឋជាច្រើនដេដាស់ គួរជាទីចាប់អារម្មណ៍ ។ លោក រ៉ា ឌី បានឱ្យដឹងទៀតថា ភ្ញៀវទេសចរដែលបានឡើងមកដល់ប្រាសាទភ្នំក្រោម នឹងទទួលបានអារម្មណ៍ស្រស់ស្រាយមួយបែប ដោយអាចស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ ទេសភាពស្រស់ស្អាត និងផ្លាស់ប្តូរតាមរដូវកាល បើសិនជាអាកាសធាតុអំណោយផលល្អ មិនមានភ្លៀងធ្លាក់…
-
ព្រឹកនេះ សម្តេចធិបតី នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣

-
សម្តេចធិបតី៖ ” រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៅតែបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី

ជាពិសេសលើកម្មវិធី និងគម្រោងនានា ដែលកំពុងអនុវត្ត ហើយកម្ពុជាក៏កំពុងសិក្សាអំពីលទ្ធភាពក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតតួកគីវិញផងដែរ”។ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា Ülkü Kocaefe ក៏បានបង្ហាញអំពីបំណងក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យដូចជា៖ សុខាភិបាល កសិកម្ម បរិស្ថាន ការពារជាតិ និងការអនុវត្តច្បាប់ជាដើម។ #ams1minute