-
ការងារអាទិភាពចំនួន ៤ ដែលត្រូវអនុវត្តក្នុងឆ្នាំ ២០២៣នេះ រួមមាន៖

-
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តមិនយកពន្ធលើដីកសិកម្ម សម្ភារៈកសិកម្ម កសិផលកសិកម្ម

-
សម្ដេចធិបតី អំពាវនាវដល់ម្ចាស់ផ្ទះជួល សូមជួយរក្សាតម្លៃផ្ទះជួលនៅតម្លៃដដែល

-
សម្ដេចធិបតី៖ ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវតែដំឡើងប្រាក់ឈ្នួលដល់កម្មករ-និយោជិត ជារៀងរាល់ឆ្នាំ ទោះបីមានចំនួនតិច ឬច្រើនក៏ដោយ

-
ខ្លោងទ្វារតាកាវ កំពុងបង្ហាញសម្រស់ទាក់ទាញដល់អ្នកទេសចរគ្រប់ជាតិសាសន៍ មកទស្សនា ជារៀងរាល់ថ្ងៃ

សៀមរាប៖ តាកាវ គឺជាឈ្មោះខ្លោងទ្វារមួយស្ថិតនៅទិសខាងលិចរបស់ក្រុងអង្គរធំ ក្នុងចំណោមខ្លោងទ្វារចំនួន ៤ផ្សេងទៀត បានបញ្ចេញសម្រស់រឹតតែស្រស់ស្អាត និងទាក់ទាញ ដែលកំពុងទាក់ទាញឱ្យភ្ញៀវទេសចរជាច្រើនទៅទស្សនា និងថតរូបអនុស្សាវរីយ៍ស្ទើរតែជារៀងរាល់ថ្ងៃ បន្ទាប់ពីក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា ធ្វើការជុសជុលឱ្យរួចផុតពីភាពទ្រុឌទ្រោមរួចមក ។ លោក លៀស គឹមលេខ អនុប្រធានភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅខ្លោងទ្វារតាកាវ បានឲ្យដឹងនៅថ្ងៃទី២ ខែតុលាថា ជារៀងរាល់ថ្ងៃភ្ញៀវទេសចរតែងទៅទស្សនាខ្លោងទ្វារនេះ ហើយបានដក់ចិត្តជាមួយនិងការថតរូបមិនចេះណាយ ដោយសារតែខ្លោងទ្វារតាកាវមានកំពូលព្រហ្មមុខ៤ញញឹមស្វាគមន៍ ដោយមានកសិន្ធុទឹកព័ទ្ធជុំវិញ មានដើមឈើតូចធំដុះផ្តុំគ្នាបង្កើតជាទេសភាពដ៏ទាក់ទាញយ៉ាងល្អឯក ។ លោក គឹមលេខ ឱ្យដឹងទៀតថា នៅខ្លោងទ្វារតាកាវ មានលក្ខណៈពិសេសម្យ៉ាងទៀត គឺនៅពេលព្រះអាទិត្យរៀបលិច មានពន្លឺចាំងពីលិច រំលេចចេញទៅជាពណ៌មាសក្រាលគ្របលើកំពូលសំណង់បុរាណមួយនេះ ដែលបង្កើតទៅជាសម្រស់ដ៏ស្រស់ស្អាតសម្រាប់ទេសចរឱ្យមកទស្សនា ព្រមទាំងថតរូបភាពមិនសូវអាក់ខាន។ ដោយសារតែខ្លោងទ្វារតាកាវ កំពុងទាក់ទាញភ្ញៀវទេសចរដូចនេះ ភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅទីនេះ តែងតែជួយសម្របសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយរៀបចំដាក់ស្លាកសញ្ញាឱ្យដឹងពីកន្លែងទស្សនា និងកន្លែងគ្រោះថ្នាក់ជាដើម។ ជាពិសេស សំណូមពរដល់ភ្ញៀវជាតិ និងអន្តរជាតិ កុំឡើងជាន់លើដំបូលនៃស្លាបរបស់តួខ្លោងទ្វារ គោរពតាមស្លាកសញ្ញា និងក្រមប្រតិបត្តិអង្គរ ចៀសវាងមានបញ្ហាប៉ះពាល់ដល់ប្រាសាទ និងគ្រោះថ្នាក់ដោយយថាហេតុផ្សេង ៕ ដោយ ស៊ាន សុផាត
-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត

-
សម្តេចតេជោ៖ នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ

ការដំឡើងបានបៀវត្សជូន កម្មករ-កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងទៀត នៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង។ ខ្ញុំសូមអបអរសាទរជាមួយរាជរដ្ឋាភិបាល កម្មករ-កម្មការិនី ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដែលរក្សាបាននូវចំណុចសំខាន់៣គឺ៖ ទី១.ដំឡើងបានបៀវត្សទោះច្រើនក្តីតិចក្តី ទី២. រក្សាបានការងារធ្វើ ទី៣. បង្កើតបានការងារថ្មី។ បៀវត្សឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង។ @ams1minute
-
អត្ថប្រយោជន៍ ១០ចំណុច ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនដល់កម្មករ-និយោជិក

-
ក្រសួងកសិកម្ម៖ រដូវបើកនេសាទសម្រាប់ការនេសាទនៅក្នុងដែននេសាទទឹកសាប ចាប់ពីថ្ងៃទី០១ តុលា ២០២៣ – ៣១ ឧសភា ២០២៤

-
គុណភាពនៃការងារកម្ពុជា
