-
សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ក្រុង នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែងបានផ្តល់តម្លៃដល់វេទិកាសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ក្រុង (២០២៥-២០២៧)ថា ពិតជាមានសារៈសំខាន់ខ្លាំង ព្រោះវេទិកានេះនឹងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈកិច្ចសហការគាំទ្រ និងការចូលរួមវិនិយោគរបស់អង្គការដៃគូអភិវឌ្ឍន៍ វិស័យឯកជន សប្បុរសជន រួមទាំងមន្ទីរវិស័យនានាក្នុងខេត្ត សម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាន ក្រុង និងបណ្តាសង្កាត់នានាក្នុងក្រុងស្ទឹងត្រែង។ រដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំសិក្ខាសាលាសមាហរណកម្ម និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) ថ្នាក់ក្រុង កាលពីដើមសប្ដាហ៍នេះក្រោមកិច្ចសហការរវាងរដ្ឋបាលក្រុងស្ទឹងត្រែង និងមន្ទីរផែនការខេត្តស្ទឹងត្រែង នៅសាលប្រជុំសាលាក្រុងស្ទឹងត្រែង។ អភិបាលរងខេត្តស្ទឹងត្រែង លោកស្រី កែវ សាវឿន បានលើកឡើងថា ការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគក្រុង និងសង្កាត់ នៅថ្នាក់ក្រុង នាពេលនេះមានគោលដៅ និងគោលបំណង ដើម្បីបើកវេទិកាពិភាក្សា ផ្លាស់ប្តូរនូវបទពិសោធន៍ ក្នុងការគាំទ្រគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្ត ដែលបានអនុវត្តនាឆ្នាំកន្លងមក ,ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពរបស់ក្រុង និងគម្រោងវិនិយោគបីឆ្នាំរំកិល របស់សង្កាត់សម្រាប់អនុវត្តឆ្នាំ២០២៥ ,ស្នើសុំការគាំទ្រពីមន្ទីរ អង្គភាព អង្គការដៃគូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោង របស់រដ្ឋបាលក្រុង និងគម្រោងរបស់រដ្ឋបាលសង្កាត់ ដែលបានបង្ហាញ។ប្រធានមន្ទីរផែនការខេត្តស្ទឹងត្រែង លោក លី ប៊ុនឡោម បានថ្លែងថា…
-
កម្ពុជា-ស៊ែប៊ី ប្រជុំពិគ្រោះយោបល់ទ្វេភាគី លើកទី៤ ក្នុងន័យជំរុញកិច្ចសន្ទនាជាទៀងទាត់
(ភ្នំពេញ)៖ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Damjan Jović រដ្ឋលេខាធិការក្រសួងការបរទេស នៃសាធារណរដ្ឋស៊ែប៊ី បានធ្វើជាសហប្រធានកិច្ចប្រជុំ ពិគ្រោះយោបល់ទ្វេភាគីកម្ពុជា-ស៊ែប៊ីលើកទី៤ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះ បានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសន្ទនាជាទៀងទាត់ ពង្រឹងទំនាក់ទំនងប្រពៃណី និងយូរអង្វែងនៃប្រទេស ទាំងពីរ និងស្វែងរកមធ្យោបាយថ្មីៗ ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ កិច្ចពិភាក្សាបានផ្តោតលើការជំរុញសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបង្កើតយន្តការដ៏មានប្រសិទ្ធភាពផ្សេងៗ។ សហប្រធានទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ព្រមទាំងបញ្ជាក់អំពីការគាំទ្រទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ។ កម្ពុជា ស្វាគមចំពោះទំនាក់ទំនងកើនឡើងរបស់ស៊ែប៊ី ជាមួយអាស៊ាន និងសម្តែងការសាទរ ចំពោះការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនៅក្នុងគំនិតផ្តួចផ្តើមក្នុងតំបន់ ហើយប្រទេសទាំងពីរ បានសន្យាស្វែងរកឱកាសសមស្របសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ។ សហប្រធានទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ និងបទពិសោធន៍លើបញ្ហាតំបន់ និងពិភពលោកផងដែរ ។ កិច្ចប្រជុំនេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសន្ទនាកម្រិតខ្ពស់នាពេលអនាគត…
-
គណៈប្រតិភូអន្តរក្រសួងចុះពិនិត្យនិងវាយតម្លៃការងារថែទាំផ្លូវក្រាលកៅស៊ូប្រវែងជាង ១៤គីឡូម៉ែត្រ នៅសៀមរាប
សៀមរាប៖គណៈប្រតិភូអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.៣) បានចុះត្រួតពិនិត្យនិងវាយតម្លៃលើដំណាក់កាលទី២ នៃការងារថែទាំផ្លូវក្រាលកៅស៊ូ២ជាន់បន្ថែម (Reseal DBST) ចំនួនពីរខ្សែ ប្រវែងសរុប ១៤.៩០០ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ។ ផ្លូវទាំងនេះស្ថិតនៅក្នុងភូមិសាស្ត្រឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងឃុំចាន់ស ស្រុកសូទ្រនិគម ជាគម្រោង DRR-PM-2024-No.031 ដែលត្រូវបានអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប។ លោក សោ ប៊ុនធី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានបញ្ជាក់ថា ផ្លូវទាំងពីរខ្សែនេះជួយសម្រួលដល់ចរាចរណ៍របស់សិស្សានុសិស្ស ,ដឹកជញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ,ការដឹកជញ្ជូនផលិតផលនានាទៅកាន់ទីផ្សារជាដើម ។ ឯកឧត្តម សាន វិសាល បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ឆាយ ឬទ្ធិសែន បានផ្តោតសំខាន់លើគុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាពតាមដងផ្លូវ។ឯកឧត្តមបានសរសើរក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបដែលបានបំពេញការងារបានល្អ និងបានណែនាំបន្ថែមដល់ក្រុមបច្ចេកទេសឱ្យពង្រឹងការងារថែទាំផ្លូវនៅចំណុចដែលមានចន្លោះខ្វះខាត៕ ដោយ៖ប៊ុនរដ្ឋា
-
អភិបាលខេត្តកំពង់ស្ពឺរំលឹកអាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន
កំពង់ស្ពឺ៖ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ដល់អាជ្ញាធរនៅមូលដ្ឋានឱ្យពង្រឹងការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន។ឯកឧត្តមបានគូសរំលេចថា ពួកគាត់បូជាសាច់ឈាមស្រស់លើសមភូមិដើម្បីការពារជាតិមាតុភូមិ។ឯកឧត្តមលើកឡើងដូច្នេះក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខ និងចែកអំណោយជូនអតីតយុទ្ធជន ១០០នាក់ស្ថិតនៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ បណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងក្នុងនាមជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ស្ពឺថា បងប្អូនអតីតយុទ្ធជនទាំងអស់ក្នុងក្របខ័ណ្ឌខេត្តនឹងត្រូវជួបសំណេះសំណាលពីរដងក្នុងមួយឆ្នាំ។គឺក្នុងរដូវចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ស្របតាមប្រសាសន៍ការណែនាំដ៏ខ្ពង់ខ្ពស់របស់អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអ្នកបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ ។ សូមរំលឹកថា សមាគមអតីតយុទ្ធជន ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបច្ចុប្បន្ន សម្តេចប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ៕ដោយ៖ម៉ុន សំអាន
-
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន YCH Group សម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា
ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចមួយដ៏ខ្ពស់ប្រកបដោយចីរភាព ហើយតាមរយៈនេះ ក្រុមហ៊ុនក៏បានសម្លឹងឃើញនូវកាលានុវត្តភាព និងសក្ដានុពលជាច្រើននៅក្នុងកម្ពុជា ព្រមទាំងបង្ហាញបំណងវិនិយោគលេីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជាលើ វិស័យដឹកជញ្ជូន និងឡូជីស្ទីក។ #ams1minute
-
ពលរដ្ឋខ្មែរម្នាក់ៗ អាចធ្វើនយោបាយការទូតសេដ្ឋកិច្ច
តាមរយៈការផ្សព្វផ្សាយរូបភាពវិជ្ជមានអំពីប្រទេសកម្ពុជា ដើម្បីលើកតម្កើងមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។ #ams1minute
-
ក្រុមហ៊ុន Hong Leong Manufacturing Group មើលឃើញពីសក្ដានុពលនៃវិនិយោគថ្មីៗជាច្រើនរបស់កម្ពុជា
និងមានបំណងចង់ពង្រីកការវិនិយោគបន្ថែមទៀត។ អាជីវកម្មរបស់ក្រុមហ៊ុន Hong Leong Manufacturing Group ដែលកំពុងដំណើរការនៅប្រទេសផ្សេងៗមានជំនាញខាងវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ កម្មន្តសាល និងបច្ចេកវិទ្យា ហើយនៅកម្ពុជា ក្រុមហ៊ុនមានដំណើរការអាជីវកម្មខាងវិស័យធនាគារ។ ជាការឆ្លើយតប សម្ដេចធិបតីបានស្វាគមន៍ចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ហើយបានគូសបញ្ជាក់ពីគោលនយោបាយវិនិយោគរបស់កម្ពុជា ពិសេសការវិនិយោគនៅកម្ពុជាមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់ទីផ្សារតំបន់ និងសកលលោកតាមរយៈយន្តការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបន្លាស់យានយន្តសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក។ #ams1minute
-
សម្ដេចតេជោ ហ៊ុន សែន រំលឹកពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលអ៊ុនតាក់សម្រេចមិនបាន ហើយកម្ពុជាត្រូវប្រឹងដើម្បីបញ្ចប់សង្គ្រាមស៉ីវិលដោយខ្លួនឯង
#ams1minute
-
រាជរដ្ឋាភិបាលសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី៖
១. លើកលែងពន្ធប្រថាប់ត្រារហូតដល់ដំណាច់ឆ្នាំ២០២៥ សម្រាប់អ្នកទិញលំនៅឋានគ្រប់ប្រភេទ ដែលមានតម្លៃក្រោម ៧ ម៉ឺនដុល្លារ ២. សម្រាប់អ្នកទិញលំនៅឋានលើកទី១ ដែលមានតម្លៃក្រោម ២១ម៉ឺនដុល្លារ ក៏ត្រូវបានលើកលែងពន្ធប្រថាប់ត្រា រហូតដល់ដំណាច់ឆ្នាំ២០២៥ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ២៦ វិច្ឆិកា ២០២៤ 📸 STPM #ams1minute
-
អបអរសាទរខួប៦ឆ្នាំនៃការបញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ
ភ្នំពេញ៖ នៅថ្ងៃនេះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ កាលពី៦ឆ្នាំមុននាទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីសល្ខោនខោលរបស់ខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០២៤)។នេះក៏ផ្តើមចេញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងការខិតខំប្រឹងប្រែងមិនបន្ធូរដៃរបស់ថ្នាក់ដឹកនាំនិងអ្នកជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ ។ សូមជម្រាបថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណ ដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានសរសេរនៅបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាដោយគូសបញ្ជាក់ថា “ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឱ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោថែមទៀត នៅលើវេទិកាបេតិកភណ្ឌពិភពលោក”។សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់សំណេរដោយសង្កត់ធ្ងន់ថា”កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”។ នៅលើទំព័រហ្វេសប៊ុករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជាឯណោះវិញបានបង្ហាញនូវការអបអរសាទរខួប៦ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែតក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូផងដែរ។ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះដែរជាមួយសារអបអរសាទរខួប៦ឆ្នាំ…