-
“អភិបាលខេត្ត មីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន
ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្ដាខេត្តនានា នៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា” ឯកឧត្តមអភិបាលខេត្តបានគោរពជម្រាបជូនសម្ដេចធិបតីអំពីការសម្រេចបាននូវការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងខេត្តមីយ៉ាហ្គិ និងក្រសួងការងារ ដែលនឹងជួយជំរុញដល់ការបញ្ជូន និងទទួលកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជា ទៅកាន់ខេត្តមីយ៉ាហ្គិ ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារតាមរយៈការផ្ទេរជំនាញបច្ចេកទេស។ #ams1minute
-
ភ្ញៀវទេសចរមកពីអឺរ៉ុបយ៉ាងច្រើនមកដើរលេងកម្សាន្តនៅកម្ពុជា ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក
#ams1minute
-
លោក ប៉ិច នី ៖ ដំណើរអាជីពការងាររយៈពេល៣០ឆ្នាំពីចំណុចចាប់ផ្តើមដំបូង រហូតទទួលបានសមិទ្ធផលដ៏អស្ចារ្យ
ភ្នំពេញ ៖ កាលពី ៣០ ឆ្នាំមុន ពេលដែលលោក ប៉ិច នី បានចូលរួមជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាជាលើកដំបូង លោកមានត្រឹមតែការប្តេជ្ញាចិត្ត និងក្តីសង្ឃឹមមួយប៉ុណ្ណោះ។ កាលនោះ លោកគឺជាយុវជននៅលីវម្នាក់ដែលទើបតែបានចាប់ផ្តើមបម្រើការងារដំបូង តែសព្វថ្ងៃនេះលោកគឺជាស្វាមី ជាឪពុក និងជាមេគ្រួសារ ជាមួយនឹងអនាគតដ៏ភ្លឺស្វាងដែលបានកសាងឡើងដោយការខិតខំប្រឹងប្រែង តាមក្តីសង្ឃឹម និងដោយស្នាដៃរបស់ខ្លួនផ្ទាល់ ហើយសមិទ្ធិផលទាំងនេះគឺកើតចេញពីការបម្រើការងាររយៈពេល ៣០ ឆ្នាំរបស់លោកជាមួយ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា។ លោក ប៉ិច នី បានរៀបរ៉ាប់អំពីជីវប្រវត្តិការងាររបស់លោកជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ក្នុងវីដេអូពិសេសមួយនេះ ដើម្បីរំលឹកដល់ការចងចាំកន្លងមកជាមួយការងារនេះ។ សូមទស្សនានូវវីដេអូពេញរបស់លោកនៅក្នុងទំព័រហ្វេសប៊ុករបស់ ហ៊ិននីគែនខេមបូឌា។ Video Link : https://www.facebook.com/share/v/129WqEPktzd/https://www.facebook.com/share/v/129WqEPktzd ក្នុងនាមជាបុគ្គលិកមួយក្នុងចំណោមបុគ្គលិកដែលបម្រើការងារយូរនៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា លោក ប៉ិច នី មានឱកាសគ្រប់គ្រងការងារចាប់តាំងពីផ្នែកលក់ និងផ្នែកទីផ្សារ រហូតដល់ដោះស្រាយបញ្ហាប្រឈមផ្នែកភ័ស្តុភារមួយចំនួនអំឡុងពេលដែលប្រទេសកម្ពុជាកំពុងចាប់ផ្តើមអភិវឌ្ឍដំបូង។ លោកបាននិយាយថា៖ «ពេលនោះ យើងត្រូវដឹកជញ្ជូនផលិតផលរបស់យើងតាមទូកទៅឱ្យអតិថិជនរបស់យើង។ ការដឹកជញ្ជូនកាលនោះមានភាពស្មុគស្មាញដោយសារឃ្លាំងស្តុកផលិតផលមានទីតាំងនៅឆ្ងាយពីទីផ្សារសំខាន់ៗរបស់យើង។ ហេតុនេះហើយ ការដឹកជញ្ជូនផលិតផលរបស់យើងទៅដល់ដៃអតិថិជនជាឧបសគ្គដ៏ពិបាកមួយ។ លោកបន្តពន្យល់ថា ទើបតែកំឡុងពេលឆ្នាំ១៩៩៤ ប៉ុណ្ណោះដែលស្ពានជ្រោយចង្វារត្រូវបានសាងសង់រួចរាល់…
-
កម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់
(ភ្នំពេញ)៖ កម្ពុជា បានសេចក្តីថ្លែងការណ៍ប្រកាសស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងលើបទឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា កម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើ បទឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់ ហើយកម្ពុជា សង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងនាំទៅដល់ការបញ្ឈប់ ជាអចិន្ត្រៃយ៍នៃការប្រយុទ្ធគ្នាឆ្លង ព្រំដែនរវាង អ៊ីស្រាអែល-លីបង់ ។ បទឈប់បាញ់មួយរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ បានចូលជាធរមាន នៅម៉ោង ៤ព្រឹក នៅថ្ងៃទី២៧ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) បន្ទាប់ពី លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រកាសថា ភាគីទាំង២ បានយល់ព្រមទទួលយកកិច្ចព្រមព្រៀងមួយ ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក និងបារាំង ។ បើតាមលោក បៃដិន, បទឈប់បាញ់រវាងអ៊ីស្រាអែល និងហេសបូឡា គឺមានរយៈពេល ៦០ថ្ងៃ ហើយក្នុងរយៈពេលនេះ អ៊ីស្រាអែល នឹងត្រូវដកកងទ័ពបន្តិចម្ដងៗ ចេញពីតំបន់ភាគខាងត្បូង នៃប្រទេសលីបង់…
-
ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា ចូលរួមក្នុងទិវាអាស៊ាន-សាធារណរដ្ឋកូរ៉េ
(ភ្នំពេញ)៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួម ក្នុងទិវាអាស៊ាន-សាធារណរដ្ឋកូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ ៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-សាធារណរដ្ឋកូរ៉េ (CSP) ក្រោមមូលបទ “ឆ្ពោះទៅរកការពង្រឹងភាពជាដៃគូអាស៊ាន-សាធារណរដ្ឋកូរ៉េក្នុងវិស័យសេដ្ឋកិច្ចច្នៃប្រឌិត” នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នៅក្នុងឱកាសនេះ ក្រៅពីសង្កត់ធ្ងន់អំពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលទើបតែត្រូចបានបង្កើត ឯកឧត្តមរដ្ឋលេខាធិការក៏បានចែក រំលែកទស្សនៈ អំពីវិធីដែលភាគីទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចច្នៃប្រឌិត ដោយបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការឌីជីថលនិងបច្ចេកវិទ្យា ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការពង្រឹងសមត្ថភាពរបស់សហគ្រាសធុនមីក្រូ តូចនិងមធ្យម (MSMEs) ជាដើម ៕ ដោយ ៖ សួង ពិសិដ្ឋ
-
ស្ថានភាពសេដ្ឋកិច្ចពិភពលោកនឹងប្រែជាយ៉ាងណា នៅឆ្នាំ២០២៥ខាងមុខ?
#ams1minute
-
សម្តេចតេជោ ហ៊ុន សែន រំលឹកទៅបណ្តាប្រទេសអះអាងថា ជាបិតាប្រជាធិបតេយ្យ កុំសាងកំហុសលើកទី៣ នៅកម្ពុជា
#ams1minute
-
កម្ពុជាកំពុងចរចាជាមួយក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតឡានដ៏ធំរបស់ចិន ដើម្បីបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជា
#ams1minute
-
ឆ្នាំក្រោយ តម្លៃសំបុត្រយន្តហោះសកលនឹងឡើងថ្លៃកាន់តែខ្លាំង
បរទេស ៖ យោងតាមការព្យាកររបស់សម្ព័ន្ធធ្វើដំណើរសកលរបស់អាមេរិក ហៅកាត់ Amex GBT បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៥ សំបុត្រយន្តហោះនឹងមានតម្លៃកាន់តែថ្លៃឡើង ទោះបីជាកំណើនសេដ្ឋកិច្ចសកលមានកម្រិតមធ្យមក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Economic times។ ការឡើងថ្លៃនេះ បានឆ្លុះបញ្ចាំងពីការចំណាយខ្ពស់ និងការរំខានដល់ខ្សែច្រង្វាក់ផ្គត់ផ្គង់។ តម្លៃសំបុត្រយន្តហោះភាគច្រើននឹងកើនឡើង ប៉ុន្តែទំហំនៃកំណើនទំនងជាប្រែប្រួលខ្លាំងទៅតាមតំបន់។ អាមេរិកខាងជើង និងអឺរ៉ុប ត្រូវបានរំពឹងថា នឹងមើលឃើញការកើនឡើងតិចតួចប៉ុណ្ណោះប្រហែល ២% ខណៈអាស៊ី និងអូស្ដ្រាលី ក្នុងចំណោមតំបន់ចុងក្រោយដែលទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដរំពឹងថា នឹងមើលឃើញកំណើនជិត ១៤%។ ការឡើងថ្លៃសំបុត្រយន្តហោះនៅឆ្នាំ២០២៥ ទំនងជាច្រើនជាងការថយចុះមុនឆ្នាំ២០២៤ មានន័យថា តម្លៃសំបុត្រមួយចំនួនអាចត្រឡប់ទៅរកកម្រិតខ្ពស់ក្រោយជំងឺរាតត្បាត។ នេះបើតាមការគណនារបស់សារព័ត៌មាន Bloomberg News ដោយផ្អែកលើទិន្នន័យរបស់ Amex GBT៕ ប្រភព ៖ Economic times ប្រែសម្រួល ៖ ឈឹម ទីណា
-
កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៤ ជំរុញឱ្យមានថាមពលនៃកិច្ចសហការដើម្បីផលវិជ្ជមាន
ភ្នំពេញ ៖ កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា២០២៤ (CAMESCO24) ត្រូវបានរៀបចំឡើងដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ មកពីបណ្តាស្ថាប័នប្រមាណជិត ១០០ស្ថាប័ន។ ប្រធានបទរបស់ម្មវិធីសន្និសីទ CAMESCO24 គឺ “ថាមពលនៃ កិច្ចសហការដើម្បីផលវិជ្ជមាន” ដែលជាកិច្ចសហការ និងទទួលបានការគាំទ្រថវិកាដោយសហគ្រិនខ្មែរ (KE) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ គំនិតផ្តួចផ្តើមនេះ គឺជាសកម្មភាពសំខាន់មួយ ដែលបានសហការអនុវត្តដោយសហគ្រិនខ្មែរ (KE) និងអង្គការស្វីសខន់ថាក់ (SC)។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “សហគ្រិនខ្មែរបានកសាង និងជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែរឹងមាំ និងស្វែងរកសក្តានុពលដែលមិនទាន់ប្រើប្រាស់អស់ពីលទ្ធភាព ដើម្បីបង្កើតជាឱកាសនិងបង្កើនសក្តានុពល សម្រាប់ជួយដល់ សហគ្រាសធុនតូច និងមធ្យម ធុរកិច្ចបង្កើតថ្មី យុវជន គំនិតច្នៃប្រឌិត និងក្តីសង្ឃឹមរបស់ពួកគេ។ សហគ្រិនខ្មែរដើរតួជាកាតាលីករជំរុញកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីជួយពន្លឿនដល់ដំណើរការនៃការ ប្រែក្លាយគំនិតទាំងនោះឲ្យក្លាយទៅជាសកម្មភាពដែលអាចធ្វើបានប្រកបដោយប្រសិទ្ធិភាព ដែលទាក់ទាញវិនិយោគិនក្នុងតំបន់បន្ថែម ឲ្យចាប់យកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា”។ ឯកឧត្តមបណ្ឌិតបន្ថែមថា កម្មវិធីសនិ្នសីទ CAMESCO24 មានគោលបំណងបន្តពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា តាមរយៈ ការរំលេចអំពីសកម្មភាពដែលបានបំពេញមួយឆ្នាំ…