-
ក្នុងស្មារតីពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បាននិងកំពុងពិនិត្យការវិភាគមុខងារ និងការរៀបចំរចនាសម្ព័ន្ធ របស់ក្រសួង ដោយកំណត់គោលដៅការងារ ជំរុញកិច្ចការគ្រប់គ្រងស្ថាប័ន និងឱ្យមានការឯកភាពរួមគ្នាលើដំណើរការទៅមុខ ដើម្បីឱ្យសមស្របទៅនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គោលនយោបាយអាទិភាពទាំង ៣ចំណុចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកំណែទម្រង់មុខងារសាធារណៈ ដែលរួមមាន៖ ១៩ កុម្ភៈ ២០២៥ #ams1minute
-
ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា Nguyen Minh Vu ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម

-
“រៀនពីគ្រប់កន្លែង រៀនរហូត រៀនមួយជីវិត ដោយត្រូវរៀនធ្វើជាអ្នកទទួលខុសត្រូវ ប្រកបរបរចិញ្ចឹមជីវិតត្រឹមត្រូវ និងរួមចំណែកបម្រើដល់សង្គមជាតិ”

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ នៅពេលដែល រដ្ឋបាល រាជធានីភ្នំពេញ បានសម្រេចរៀបចំការដាក់ឱ្យសាកល្បងផ្លូវដើរនៅមុខព្រះបរមរាជវាំង គឺមានការចូលរួម និងគាំទ្រខ្លាំងពីប្រជាជន ហើយនេះជាឧទាហរណ៍ជាក់ស្តែងដែលសបញ្ជាក់យ៉ាងច្បាស់អំពីកត្តាប្រែប្រួលនៃការរស់នៅ និងភាពស៊ីវីល័យ របស់ប្រជាពលរដ្ឋ និងបង្ហាញពីការប្រែប្រួលរបស់ប្រជាជន ស្របតាម តម្រូវការ និង លទ្ធភាព ដែលមាន។ ជាមួយគ្នានេះ សម្តេចធិបតីក៏បានជំរុញ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះមនុស្សដែលមានទេពកោសល្យពីកំណើត តែមិនទាន់ទទួលបានការបណ្តុះបណ្តាលតាមសាលារៀន និងសញ្ញាបត្រ ដើម្បីអាចទទួលបានឱកាសចូលបម្រើការការងារ។ #ams1minute
-
“កម្ពុជារក្សាសិទ្ធិក្នុងការការពារអធិបតេយ្យដោយប្រើ ប្រាស់ កម្លាំងយោធា ប្រសិនបើមានការឈ្លានពាន”

សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ សូមកុំយករឿងនយោបាយ មកលូកលាន់ក្នុង កិច្ចការបច្ចេកទេស ដោយត្រូវ ទុកឱ្យអ្នកបច្ចេកទេសធ្វើការ និងដោះស្រាយ ហើយយកមូល ដ្ឋាន ច្បាប់ជាគោល ដើម្បីដោះស្រាយលើកិច្ចការព្រំដែន។ រឿងព្រំដែន មិនមែនជារឿងដែល ងាយ ស្រួលដោះស្រាយនោះទេ យើងគ្រប់គ្នាស្រឡាញ់ជាតិដូចគ្នា តែរាជរដ្ឋាភិបាលមានការទទួល ខុសត្រូវបន្ថែមមួយទៀត គឺទទួលខុសត្រូវជាមួយប្រវត្តិសាស្ត្រ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការដោះស្រាយ និងយកជាមូលដ្ឋាន នូវឯកសារ ផែនទី ច្បាប់ សន្ធិសញ្ញា ពាក់ព័ន្ធ និងការចរចារ។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើទៅអ្នកនយោបាយខ្មែរ និងថៃ កុំលូកលាន់កិច្ចការព្រំដែន សូមទុកលទ្ធភាពឱ្យអ្នកបច្ចេកព្រំដែនធ្វើការ

-
ពេលរៀន ត្រូវរៀនឱ្យបាន១០០%។ ពេលចេញធ្វើការ ត្រូវធ្វើឱ្យបាន ១២០% ហើយកុំធ្វើខ្លួនដូចមនុស្សទឹកកក

-
២៦ឆ្នាំនេះ គឺជាសន្តិភាពដែលយូរជាងគេ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា

-
ក្រោយបញ្ចប់សង្រ្គាម តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកិច្ចការងារចម្បងចំនួន ៣៖

-
ជ័យលាភីទាំងអស់ ត្រូវបន្តការប្តេជ្ញាចិត្តលះបង់ខ្ពស់ ក្នុងការបន្តថែរក្សាសន្តិភាព និងជាកម្លាំងរួមកសាងជាតិ

-
ក្រុមហ៊ុន ICAP បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជាលើវិស័យយានយន្ដប្រេីប្រាស់ថាមពលស្អាត

(រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី។ ការចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ គឺដោយសារកម្ពុជា មានសុខសន្តិភាពពេញលេញ និងស្ថិរភាព ការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយភាពភាពធន់ក្នុងរង្វង់៦% បើទោះបីជាកម្ពុជាទទួលរងនូវផលប៉ះពាល់ដោយសារការរីករាត្បាតពីជំងឺកូវីដ-១៩ ក៏ដូចជាភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចពិភពលោកក៏ដោយ។ #ams1minute