-
អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
បានបំពេញការងារអាទិភាពដែលត្រូវបានកំណត់ជាសមរភូមិទី១ ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាស់ក្នុងសង្គម ដោយក្នុងនោះផ្តោតលើ “ការចុះបញ្ជីដីធ្លី” ស្របតាមទិសស្លោក “ចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ សេវាគាប់ចិត្ត” ដើម្បីកាត់បន្ថយវិវាទ ផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ និងកសាងសង្គមសុខដុមនីយកម្មនៅកម្ពុជា។ ជាលទ្ធផល ការងារវាស់វែងក្នុងរយៈពេល ១ឆ្នាំ នៃអាណត្តិទី៧ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្រេចបាន ៣ ១៤៤ ៤៨៥ក្បាលដី ស្មើនឹង ៦៦,១៩% ដោយក្នុងនោះក្បាលដីនៅសល់មិនទាន់វាស់វែងមាន ១ ៦០៥ ៥២២ក្បាលដី ស្មើនឹង ៣៣,៨១% ដែលនឹងត្រូវវាស់វែងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ។ ដោយឡែក ចំពោះការចេញបណ្ណកម្មសិទ្ធិ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងចេញបណ្ណបាន ១ ០៣៤ ៦២៤បណ្ណ ចុះបញ្ជីដីរដ្ឋតាមនិតិវិធីពិសេសបានចំនួន ៤៤បណ្ណ ត្រៀមចេញបណ្ណចំនួន ៤ ៤២៣បណ្ណ…
-
តាមរយៈក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈ ក្នុងការឆ្លើយតបនឹងការងារអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រួមទាំងការឆ្ពោះទៅសម្រេចបាននូវគោលនយោបាយគន្លឹះរបស់ក្រសួង ក្នុងការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ។ បច្ចុប្បន្ន ក្រសួងបានដាក់ឱ្យប្រើប្រាស់នូវសេវាសាធារណៈអនឡាញសំខាន់ៗចំនួន៣ ដូចជា៖១. សេវាពិនិត្យព័ត៌មានសុរិយោដី តាមរយៈ QR Code និងលេខកូដក្បាលដី២. សេវាសំណង់៣. សេវាដែលបានប្រតិភូកម្មឱ្យមន្ទីររៀបចំដែន នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ចំនួន ៤មុខសេវា រួមមាន៖ សេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ។ ជាមួយគ្នានេះ ក្រុមការងារបរិវត្តកម្មឌីជីថល ក៏បាននិងកំពុងរៀបចំនូវថ្នាល និងកម្មវិធីឌីជីថល ជាច្រើនរួមមាន៖ កម្មវិធីទូរសព្ទដៃ MLMUPC App ប្រព័ន្ធចុះបញ្ជីដីធ្លីថ្មី បណ្ណាល័យច្បាប់ឌីជីថល ប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុង ថ្នាលមជ្ឈមណ្ឌលប្រជាជន ប្រព័ន្ធគ្រប់គ្រងវិវាទដីធ្លី និងសំណង់ ប្រព័ន្ធរាយការណ៍វឌ្ឍនភាពការចុះបញ្ជីដីធ្លី ប្រព័ន្ធអន្តរកម្មផ្លាស់ប្ដូរទិន្នន័យ ប្រព័ន្ធរដ្ឋបាលដីធ្លី និងប្រព័ន្ធរាយការណ៍សំណង់មិនរៀបរយ ជាដើម។ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី…
-
គណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប អង្គរ អញ្ជើញ ទស្សនកិច្ចសារមន្ទីរតេជោសន្តិភាព
សៀមរាប៖ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូរដ្ឋភាគី១៦៤ប្រទេស,តំណាងស្ថានទូតប្រចាំកម្ពុជាអញ្ជើញទស្សនកិច្ចស្វែងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាបអង្គ ស្តីពីពិភព លោកមួយដែលគ្មានមីន ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នៅខេត្តសៀមរាប។ ដោយមានការចូលរួមពីលោកជំទាវ អេរី អាហ្វីយ៉ា(ERI Arfiya) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក អានដូ ណាអូគី (ANDO Naoki) អនុប្រធានជាន់ខ្ពស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុននិងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអង្គភាពស៊ីម៉ាក់ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំកំពូល សៀមរាបអង្គរស្តីពីពិភពលោកមួយគ្មានគ្រាប់មីន អញ្ជើញទស្សន កិច្ចសារមន្ទីរតេជោសន្តិភាព ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ក្នុងឱកាសនេះឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជា…
-
អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
បានឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពទាំង ៣ចំណុច របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី លើកំណែទម្រង់មុខងារសាធារណៈ រួមមាន៖ ការពង្រឹងសមត្ថភាពមន្រ្តី ការពង្រឹងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់ប្រព័ន្ធលើកទឹកចិត្តដល់មន្រ្តី ដែលក្នុងនោះក្រសួងបានកំណត់ និងបំពេញកិច្ចការចម្បងៗជាអាទិ៍៖ ១. ការពង្រឹងសមត្ថភាពមន្រ្តី ៖ ការរៀបចំផែនការជ្រើសរើសមន្ត្រី បណ្តុះស្មារតីមនសិកាវិជ្ជាជីវៈ ការបណ្តុះបណ្តាលបន្ត ការប្រើប្រាស់មន្ត្រីឱ្យស្របតាមឧបនិស្ស័យនិងជំនាញ និងលើកទឹកចិត្តមន្ត្រីឱ្យទៅសិក្សានៅក្រៅប្រទេសតាមរយៈអាហារូបករណ៍។ ២. ការពង្រឹងសមត្ថភាពស្ថាប័ន ៖ ៣. ការលើកកម្ពស់ប្រព័ន្ធលើកទឹកចិត្តដល់មន្រ្តី៖ ផ្តល់កិច្ចគាំពារសុខុមាលភាពមន្ត្រីរាជការដោយសហការណ៍ជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងគោលនយោបាយលើកទឹកចិត្តមន្ត្រី ដូចជា សម្រាលកូន អាពាហ៍ពិពាហ៍ មរណភាព មន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍នៅរដូវកាលបុណ្យទាន មន្ត្រីរាជការដែលមានជំងឺ មានជីវភាពខ្វះខាត និងជួបគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងលើកកម្ពស់យេនឌ័រ។ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ២៥ វិច្ឆិកា ២០២៤ 📷 MLMUPC #ams1minute
-
ក្នុងរយៈពេល ១ឆ្នាំដើមអាណត្តិទី៧ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
បាននិងកំពុងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអាទិភាពគន្លឹះទាំង៥ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះ ក្រសួងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយ ជាក់ស្តែង និងប្រាកដនិយមរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងការធានាបាននូវសន្តិសុខនយោបាយ និងសន្តិសុខសេដ្ឋកិច្ច បញ្ចប់ភាពចម្រូងចម្រាសក្នុងសង្គមទាំងមូលនាពេលបច្ចុប្បន្ន ជាកិច្ចការបន្ទាប់របស់ក្រសួង ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសចំណូលខ្ពស់ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នេះជាពេលវេលាដែលយើងត្រូវងាកមកផ្តោតលើការងារស្នូលរបស់ក្រសួង ដែលជាឫសរយាង គឺសមរភូមិទី៣ ទី៤ និងទី៥ និងការងារបន្តបន្ទាប់ក្នុងការបម្រើប្រជាជនកម្ពុជា។ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ២៥ វិច្ឆិកា ២០២៤ 📷 MLMUPC #ams1minute
-
អបអរសាទរ ខួបលើកទី១៩ ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ
២៥ វិច្ឆិកា ២០០៥ – ២៥ វិច្ឆិកា ២០២៤ #ams1minute
-
ប្រជាជនកម្ពុជា គឺអ្នកជួយផ្សព្វផ្សាយពីផ្នត់គំនិតវិជ្ជមាននៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ
#ams1minute
-
អបអរសាទរ ដែលស្ថាប័នពិភពលោក Guinness World Records បានប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម
“ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក” ជូនប្រទេសកម្ពុជា ជាផ្លូវការ។ #ams1minute
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំសម័យប្រជុំពេញអង្គ IPTPលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ បានអញ្ជើញដឹកនាំ សម័យប្រជុំពេញអង្គវគ្គទី១ ក្រោមប្រធានបទ ការជំរុញនិម្មាបនកម្មសកលដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱនៈ សហថាមពលរបស់រដ្ឋាភិបាល សភា និងសង្គមស៊ីវិល។ កិច្ចប្រជុំនេះ មាន ឯកឧត្តម Ahmed Mohamed Aljiarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱននិងសន្តិភាព (GCTP) ជាសហប្រធានដឹកនាំកិច្ចប្រជុំ។ កិច្ចប្រជុំសំខាន់នេះ មានការថ្លែងសន្ទរកថាគន្លឹះពីប្រធានរដ្ឋសភានិងថ្នាក់ដឹកនាំអង្គការ វេទិកាអន្តរជាតិជាច្រើន មានដូចជា ឯកឧត្តម Dev Raj Ghimire ប្រធានរដ្ឋសភានេប៉ាល់ លោកជំទាវ Cemira Sacramento ប្រធានរដ្ឋសភាសៅតូម៉េ និងព្រីនស៊ីប ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ឯកឧត្តម Andres Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) និងលោកជំទាវ Siti Rozaimeriyanty Dato Haji Abdul…
-
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា ជំរុញឱ្យសមាគមឯកទេសវះកាត់នៅកម្ពុជា បង្កើននូវចំណេះដឹងនិងបទពិសោធន៏ថ្មីៗ សម្រាប់បង្កើនគុណភាពសេវាព្យាបាលជំងឺដោយវះកាត់ជូនប្រជាពលរដ្ឋ
(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបើកសន្និសីទ សមាគមសល្យសាស្រ្តកម្ពុជា ប្រចាំឆ្នាំកាលពីព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថាផ្តើមចេញពីសមាគមសល្យសាស្ត្រកម្ពុជាដែលបង្កើតឡើងកាលពីឆ្នាំ១៩៩៥ បច្ចុប្បន្នបានអភិវឌ្ឍន៍ជាសមាគមឯកទេសជាច្រើននាពេល បច្ចុប្បន្ននេះមានដូចជាសមាគមសល្យសាស្ត្រកុមារកម្ពុជាសមាគមវះកាត់ប្រព័ន្ធម៉ូតសាស្ត្រ សមាគមវះកាត់ប្រព័ន្ធប្រសាទ និងសមាគមសោភ័ណ្ឌសល្យសាស្ត្រ។ល។ ចំណុចខ្លាំងនៅត្រង់យើងទាំងអស់គ្នារក្សាបានសាមគ្គីភាពក្នុងកិច្ចសហការរៀបចំសន្និសិទ្ធប្រចាំឆ្នាំរួមយ៉ាងជោគជ័យជារៀងរហូតមក។ ដោយឡែកឆ្នាំនេះតាមរយៈកម្មវិធីវិទ្យាសាស្ត្រ ឯកឧត្តមសង្កេតឃើញថាមានបទបង្ហាញស្តីអំពីការរិះរករោគវិនិច្ឆ័យនិងការព្យាបាលជំងឺដោយការវះកាត់ជាច្រើននឹងត្រូវលើកយកមកពិភាក្សាផ្លាស់ប្តូរយោបល់គ្នារវាងគ្រូពេទ្យជំនាញឯកទេសជាតិនិងអន្តរជាតិជាច្រើនរូបដែលអញ្ជើញមកពីប្រទេសបារាំង សហរដ្ឋអាមេរិក ថៃ ម៉ាឡេស៊ី និង ជប៉ុន។ ឯកឧត្តមសង្ឃឹមថាសមាជិកសមាជិកានៃអង្គសន្និសិទ្ធទាំងអស់នឹងខិតខំពិភាក្សាផ្លាស់ប្តូរយោបល់គ្នាដើម្បីបង្កើននូវ ចំណេះដឹងនិងបទពិសោធន៏ថ្មីៗជាច្រើនបន្ថែមទៀតដែលជាគុណប្រយោជន៌សំរាប់បង្កើនគុណភាពសេវាព្យាបាលជំងឺដោយវះកាត់ជូនប្រជាពលរដ្ឋ។ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ ឡឹម តារា បានបន្ថែមសង្កេតធ្ងន់ថា ប្រធានបទ «នវានុវត្តន៍នៃបច្ចេកទេសវះកាត់ក្នុងយុគ្គសមយ័ថ្មី» គឺពិតជាឆ្លើយតបទៅនឹងគោលនយោបាយកំណែទំរង់សុខាភិបាលដែលផ្តោតសំខាន់លើការបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាពប្រសិទ្ធភាពសុវត្ថិភាពនិងសមធម៌ដោយក្នុងនោះយុទ្ធសាស្រ្តគន្លឹះប្រាំបួនចំណុចត្រូវបានប្រកាសដាក់ចេញតាំងតែពីថ្ងៃដំបូងនៃអាណត្តិរាជរដ្ឋាភិបាលទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម សាស្ត្រាចារ្យ សូមថ្លែងអំណរគុណចំពោះភាគីមិត្តបារាំងដែលបានជួយទាំងការបណ្តុះបណ្តាលធនធានមនុស្សសុខាភិបា លនិងការគាំទ្រសហការក្នុងការរៀបចំសន្និសីទធវិទ្យាសាស្ត្រវេជ្ជសាស្ត្រនានា ជារៀងរហូតមកនិងនៅតែបន្តគាំទ្រវិស័យសុខាភិបាលកម្ពុជាបន្ថែមទៀតជាសាក្ខីភាពដែលឯកឧត្តមប្រធានាធិបតីបារាំងMacronបានលើកឡើងក្នុងព្រះរាជសវនាការជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនានរោត្តមសីហមុនីថា នឹងនៅតែបន្តគាំទ្រជួយវិស័យសុខាភិបាលនៅកម្ពុជាតាមរយះការជួយការបណ្តុះបណ្តាលធនធានមនុស្សការវះកាត់ពីចំងាយ និងបញ្ញាសប្បនិម្មិតAI”ដល់វិស័យសុខាភិបាលនៃយើង៕ ដោយ ហេង សម្បត្តិ