Category: ព័ត៌មានជាតិ

  • អាជ្ញាធរជាតិព្រះវិហារ បញ្ចប់ការជួសជុល ស្តូបលោកតាឌី នៅសារមន្ទីរ​ធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ

    អាជ្ញាធរជាតិព្រះវិហារ បញ្ចប់ការជួសជុល ស្តូបលោកតាឌី នៅសារមន្ទីរ​ធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ

    ភ្នំពេញ៖ ស្តូបលោកតាឌីដែលស្ថិតនៅបរិវេណ​សារមន្ទីរធម្មជាតិ​សកល​សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ​ ខេត្តព្រះវិហារ​បានជួស​ជុល​រួច​រាល់ជាស្ថាពរ និងដាក់ជូនសាធារណជនប្រើប្រាស់ចាប់ពីថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៥ នេះតទៅ។នេះបើ​យោង​តាមអាជ្ញាធរជាតិ​ព្រះវិហារឱ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ។ ប្រភពដដែលប្រាប់ថា ការងារថែទាំ និងជួសជុលស្តូបលោកតាឌី នៅ​បរិវេណសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារបាន​ប្រើរយៈពេលមួយខែដោយ​អនុវត្តចាប់​ពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈដោយ​ក្រុមការងារ​នាយកដ្ឋានគ្រប់​គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍នៃអាជ្ញាធរជាតិព្រះវិហារ។ក្រុមការងារបានជួសជុល និងកែលម្អស្តូប​លោកតាឌីនៅផ្នែកមួយចំនួនដែលមានភាពពុកផុយ ស្លកពណ៌ថ្នាំ និងជ្រាបទឹកតាមដំបូល ក្នុងនោះមាន បានរុះរើដំបូល​ក្បឿង ដើម្បីសម្អាតឡើងវិញនិងលាបថ្នាំការពារជម្រាបទឹកនៅពិដានបេតុង។ រុះរើដៃរណែងដែលច្រេះ និងផ្លាស់ប្តូរថ្មី ក្រាលស័ង្កសីលាតនៅផ្នែកខាង​ក្រោមដំបូលក្បឿងស្រកាលិញក្នុងន័យបង្កើនការបង្ការទឹកស្រក់ ឬជ្រាប​ពីដំបូល។ ពង្រឹងគ្រឹះ​និងរៀបឥដ្ឋកន្សែងព័ន្ធជុំវិញដើម្បីការពារការ​ហូរច្រោះដីគ្រឹះ លាបថ្នាំពណ៌ថ្មីនៅផ្នែកពិដាន​និងនៅខឿនក្បាច់ខាងក្រោម​ទាំងអស់ឡើងវិញ៕ដោយ៖មុនីរូបថត៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

  • លោកជំទាវ ពេជ ចន្ទមុន្នី ៖ “ទោះបីជាក្មួយៗរៀនមានចំណេះដឹងខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ

    លោកជំទាវ ពេជ ចន្ទមុន្នី ៖ “ទោះបីជាក្មួយៗរៀនមានចំណេះដឹងខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ

    ប៉ុន្តែបើក្មួយគ្មានសុជីវធម៌ គ្មានគុណធម៌ និងគ្មានមេត្តាធម៌នៅក្នុងខ្លួនទេ គ្មានអ្នកណាគេគោរពក្មួយនោះទេ” #ams1minute

  • មោទនភាពជាតិខ្មែរ ដែលកូនខ្មែរជំនាន់ក្រោយអាចអភិវឌ្ឍថ្នាលឌីជីថលជាច្រើន

    មោទនភាពជាតិខ្មែរ ដែលកូនខ្មែរជំនាន់ក្រោយអាចអភិវឌ្ឍថ្នាលឌីជីថលជាច្រើន
  • កម្ពុជា-ហ្វីលីពីន ផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន ០៨ មានដូចជា៖

    កម្ពុជា-ហ្វីលីពីន ផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន ០៨ មានដូចជា៖

    ១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ។ ២. អនុស្សរណៈនៃការសម្តែងបំណងសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការវិនិយោគហ្វីលីពីន ។ ៣. អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលហ្វីលីពីន និង រដ្ឋាភិបាលកម្ពុជា ស្តីពីការបង្ការអំពើលួច និងជួញដូរខុសច្បាប់នៃទ្រព្យសម្បត្តិវប្បធម៌ ។ ៤. អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើកសិកម្ម និងកសិ-ពាណិជ្ជកម្ម។ ៥. អនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា និងគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន ស្តីពីការអនុវត្តច្បាប់ប្រកួតប្រជែង ។ ៦. កម្មវិធីនៃការអនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋហ្វីលីពីន។ ៧. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងអាជ្ញាធរអប់រំបណ្តុះបណ្តាលបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។ ៨. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងបរិវត្តន៍កម្មរដ្ឋាភិបាលឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងបច្ចេកវិទ្យាព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន ។ សាធារណរដ្ឋហ្វីលីពីន ១១ កុម្ភៈ ២០២៥ #ams`1minute

  • យើងកុំធ្វើអ្នកខ្លាំងក្នុងចំណោមអ្នកខ្សោយ ត្រូវចេះប្រកួតប្រជែង អភិវឌ្ឍខ្លួន

    យើងកុំធ្វើអ្នកខ្លាំងក្នុងចំណោមអ្នកខ្សោយ ត្រូវចេះប្រកួតប្រជែង អភិវឌ្ឍខ្លួន
  • “ក្រុមហ៊ុន World Citi Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យអប់រំផ្នែកសុខាភិបាលនៅកម្ពុជា”

    “ក្រុមហ៊ុន World Citi Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យអប់រំផ្នែកសុខាភិបាលនៅកម្ពុជា”

    ប្រធានក្រុមហ៊ុន World Citi Group បានគោរពជម្រាបជូនសម្ដេចធិបតីអំពីការចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលការណ៍នេះបង្ហាញយ៉ាងច្បាស់អំពីបំណង និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគ និងការពង្រីកអាជីវកម្មនៅកម្ពុជា។ លោកក៏បានបង្ហាញអំពីចក្ខុវិស័យនៃការអភិវឌ្ឍន៍វិស័យអប់រំផ្នែកសុខាភិបាល នៅកម្រិតឧត្តមសិក្សាឱ្យមានភាពរីកចម្រើន និងឈានមុខគេនៅក្នុងតំបន់អាស៊ី នាពេលអនាគត។ ក្នុងន័យនេះ ការចាប់ដៃគូជាមួយនឹងវិនិយោគិនកម្ពុជា គឺជាកិច្ចការស្នូល ដែលនាំឱ្យក្រុមហ៊ុនទទួលបានជោគជ័យ ហើយតាមរយ:ការគាំទ្ររបស់សម្ដេចធិបតី និងភាពជាដៃគូល្អ ក្រុមហ៊ុននឹងទទួលបានជោគជ័យ នៅកម្ពុជា។ #ams1minute

  • ក្រុមហ៊ុន Excellent Associates Group Limited បង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើសួនឧស្សាហកម្ម

    ក្រុមហ៊ុន Excellent Associates Group Limited បង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើសួនឧស្សាហកម្ម

    និងកសិ-ឧស្សាហ កម្ម ព្រមទាំងការកែច្នៃ និងនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ព្រោះតែអង្ករកម្ពុជាមានគុណភាពខ្ពស់ និង ទទួលបានចំណាត់ថ្នាក់ល្អច្រើនឆ្នាំ ជាប់ៗគ្នា។ #ams1minute

  • សាជីវកម្ម San Miguel របស់ហ្វីលីពីនចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា

    សាជីវកម្ម San Miguel របស់ហ្វីលីពីនចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា

    នាយកប្រតិបត្តិនៃសាជីវកម្ម San Miguel៖ “កម្ពុជា ជាប្រទេសមានគុណសម្បត្តិប្រកួតប្រជែងខ្ពស់ ជាប្រទេសដែលមានដីមានជីជាតិល្អ កម្លាំងពលកម្មមានជំនាញ ភូមិសាស្ត្រអំណោយផលដែលអាចឱ្យកម្ពុជាតភ្ជាប់ខ្លួនទៅកាន់បណ្ដាប្រទេសនៅក្នុងតំបន់ និងសកលលោកបានយ៉ាងល្អ”។ ជាការឆ្លើយតប សម្ដេចធិបតីបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយបានគូសបញ្ជាក់ពីសក្ដានុពល និងឱកាសនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវល្បឿនលឿនដែលតភ្ជាប់នៅក្នុងកម្ពុជា ក៏ដូចទៅក្នុងបណ្ដាប្រទេសក្នុងតំបន់។ #ams1minute

  • សម្តេចតេជោ ហ៊ុន សែន ៖ “មានអ្នករៀបចំវាយប្រហារតាមដ្រូនចូលភូមិគ្រឹះរបស់សម្តេច”

    សម្តេចតេជោ ហ៊ុន សែន ៖ “មានអ្នករៀបចំវាយប្រហារតាមដ្រូនចូលភូមិគ្រឹះរបស់សម្តេច”

    ១១ កុម្ភៈ ២០២៥ #ams1minute

  • រដ្ឋាភិបាលកំពុងរៀបចំផែនការដាក់ឱ្យដំណើរការសេវាទូរស័ព្ទចល័តជំនាន់ទី ៥ (5G) នៅកម្ពុជា

    រដ្ឋាភិបាលកំពុងរៀបចំផែនការដាក់ឱ្យដំណើរការសេវាទូរស័ព្ទចល័តជំនាន់ទី ៥ (5G) នៅកម្ពុជា