-
សម្តេចធិបតី ៖ “ជំនឿសាសនា គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ

ដែលមិនខុសច្បាប់នោះទេ ប៉ុន្តែក្នុងករណីដែលមានអ្នកយកសាសនាដើម្បីធ្វើអាជីវកម្ម ឬឆបោក គឺជាបទល្មើស”។ សម្តេចធិបតី បានណែនាំឱ្យក្រសួងធម្មការ និងសាសនា គ្រប់គ្រងអ្នកដែលអះអាងថា មានបារមី ហើយដែលហាក់មាននិន្នាការកើនឡើងកាន់តែច្រើន។ អ្វីដែលសំខាន់ គឺមិនអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពដោយបង្ហោះតាមប្រព័ន្ធបណ្តាញសង្គមនោះឡើយ ពីព្រោះ វាបង្កឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី២៣ ឧសភា ២០២៥ #ams1minute
-
សម្តេចធិបតី ណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងជាស្រេច ដើម្បី អន្តរាគមន៍បន្ទាន់ក្នុងករណីដែលជំងឺកូវីដ-១៩

-
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “កិច្ចចរចាជុំទី១ គ្រាន់តែជាការជួបគ្នាដើម្បីបង្ហាញជំហរ និងបញ្ជាក់បន្ថែមពីបញ្ហាមួយចំនួនប៉ុណ្ណោះ

ពីព្រោះការចរចាពាណិជ្ជកម្មមានភាពស្មុគស្មាញដែលត្រូវការពេលវេលា ដោយគ្រប់ប្រទេស ទាំងអស់សុទ្ធតែមានស្ថានភាពដូចៗគ្នា ហើយសង្ឃឹមថា កិច្ចចរចាជុំទី២ នឹងទទួលបានលទ្ធផលជាវិជ្ជមាន”។ សម្តេចធិបតី ក៏បានកោតសរសើរដល់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសម្របសម្រួលការចរចាពន្ធបដិការ ដែលបានខិតខំបំពេញការងារនេះ បានយ៉ាងល្អ។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី២៣ ឧសភា ២០២៥ #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រំពឹងថា ក្នុងពេលឆាប់ៗខាងមុខ កម្ពុជានឹងមានច្បាប់និងលិខិតបទដ្ឋានគ្រប់គ្រាន់ល្មម

សម្រាប់គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរាល់វិស័យស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន សម្រាប់ធានានិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងរយៈពេលវែង។ បន្ថែមលេីច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ ក្រសួងបាននិងកំពុងជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ភូមិបាលថ្មី ច្បាប់ស្តីពីការរៀបចំដែនដី ច្បាប់ស្តីពីនគរូបនីយកម្ម ច្បាប់ស្តីលំនៅឋាន ច្បាប់ស្តីពីការវាស់វែងនិងការផលិតផែនទី ក៏ដូចជាច្បាប់ស្តីពីវិជ្ជាជីវៈស្ថាបត្យករផងដែរ។ ២២ ឧសភា ២០២៥ #ams1minute
-
ផ្លូវជាតិ៣៣A ខេត្តកែប

-
ក្រៅពីមន្ត្រី និងកងកម្លាំងប្រដាប់អាវុធ ពលរដ្ឋក៏ត្រូវចូលរួមអប់រំ ទប់ស្កាត់កូនចៅសាច់ញាតិនានាកុំឱ្យប្រព្រឹត្តបទល្មើស

-
របាយការណ៍នៅថ្ងៃទី២២ ឧសភា

-
ក្រសួងរៀបចំដែនដី បានចេញសារាចរស្តីពីការអនុវត្តនីតិវិធីនៃការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិចាស់ៗ

-
តើប្រទេសណាខ្លះដែលធ្វើពាណិជ្ជកម្មជាមួយអាមេរិកនៅមជ្ឈិមបូព៌ា?

-
សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦
