-
បរិយាកាសនៅទីជនបទស្រុកស្រែចំការ 🌾👨🌾

-
ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

-
ភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ ឧសភា ២០២៥

១. កម្ពុជាគ្រោងស្តារទន្លេមេគង្គ ពីភ្នំពេញ ទៅខេត្តកំពង់ចាម ជំរុញចរាចណ៍ផ្លូវទឹក – AMS Economy ២. ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី សិក្សាបើកជើងហោះហើរមកខេត្តសៀមរាប – កម្ពុជាថ្មី ៣. ក្រសួងការពារជាតិ៖ កម្ពុជា-ថៃ បានឯកភាពគ្នារក្សាកងទ័ពម្ខាងៗចំនួន៥នាក់ ឈរជើងនៅប្រាសាទតាមាន់ – FN ៤. Trump អំពាវនាវឱ្យមានបទឈប់បាញ់ ៣០ថ្ងៃ រវាងអ៊ុយក្រែន និងរុស្ស៊ីដោយព្រមានដាក់ទណ្ឌកម្មបន្ថែម – Reuters ៥. ឥណ្ឌា ថាប៉ាគីស្ថានប្រើដ្រូននិងមីស៉ីលវាយប្រហារលើ បណ្តោយតំបន់ព្រំដែនភាគខាងលិចរបស់ខ្លួន – ABC News #ams1minute
-
សម្តេចធិបតី៖ “ការអប់រំ គឺជាគន្លឹះយ៉ាង សំខាន់សម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍ ជីវិតខ្លួនឯង គ្រួសារ និងសង្គមជាតិ

ការអប់រំមានឥទ្ធិពលវិជ្ជមានលើកំណើនសេដ្ឋកិច្ច តាមរយៈយន្តការចំនួន ៣ គឺ៖ ១. ការអប់រំបង្កើន មូលធនមនុស្សនៅក្នុងកម្លាំងពលកម្មសរុបរបស់ជាតិ ដែលជាកត្តាចាំបាច់សម្រាប់បង្កើនផលិតភាព ពលកម្ម និងជំរុញកំណើនឆ្ពោះដល់កម្រិតថ្មីមួយកម្រិតទៀត ២. ការអប់រំបង្កើនសមត្ថភាពក្នុងការធ្វើនវានុវត្តន៍ក្នុងសេដ្ឋកិច្ច ព្រមទាំងបង្កើនចំណេះដឹង សម្រាប់ចាប់យកបច្ចេកវិទ្យាថ្មីៗ និងអភិវឌ្ឍ ផលិតផលថ្មី ដើម្បីជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច ៣. ការអប់រំជួយសម្រួលដល់ការផ្ទេរ បច្ចេកវិទ្យា និងចំណេះដឹងថ្មីៗដទៃទៀត ដែលកត្តាទាំងនេះ ជួយបង្កើនផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ច”។ #ams1minute
-
រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងថៃ ឯកភាពគ្នាឈរលើស្មារតីមិត្តភាព

-
ផ្លូវកោះកុង

-
រាជរដ្ឋាភិបាល នៅតែបន្ដយកចិត្តទុកដាក់ការពារផលប្រយោជន៍ សេដ្ឋកិច្ច និងការងាររបស់ប្រជាពលរដ្ឋ ជុំវិញបញ្ហាពាណិជ្ជកម្ម និងពន្ធគយជាមួយអាមេរិក

-
ដៃគូនាំចេញសំខាន់ៗរបស់កម្ពុជាក្នុងឆ្នាំ ២០២២ រួមមាន៖

១. អាមេរិក (៣៦%) គឺជាទីផ្សារធំបំផុតសម្រាប់វាយនភណ្ឌ និងស្បែកជើង។ ២. វៀតណាម (១០%) គឺជាដៃគូអាស៊ានសំខាន់ សម្រាប់ផលិតផលកសិកម្ម និងវត្ថុធាតុដើម។ ៣. អាល្លឺម៉ង់ (៧%) គឺជាអ្នកនាំចូលនៅអឺរ៉ុបធំបំផុត ដែលជំរុញដោយការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ក្រោមគម្រោង EBA របស់សហភាពអឺរ៉ុប។ ៤. ជប៉ុន (៥%) គឺជាប្រទេសនាំចូលគ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត និងវាយនភណ្ឌ ដោយមាន FDI ធំនៅកម្ពុជា។ ៥. កាណាដា (៥%) គឺជាអ្នកនាំចូលវាយនភណ្ឌដ៏សំខាន់មួយនៅតំបន់អាមេរិកខាងជើងរបស់កម្ពុជា។ អាមេរិក ជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ប៉ុន្តែការធ្វើពិពិធកម្មគឺចាំបាច់ដើម្បីកាត់បន្ថយហានិភ័យសេដ្ឋកិច្ច និងបង្កើនភាពធន់នៃពាណិជ្ជកម្មកម្ពុជា – Statista #ams1minute
-
កម្ពុជានារដូវកាលបៃតង (Green Season)
