-
ស៊ូឱ្យមានត្រីច្រើនលក់ក្នុងតម្លៃថោកដល់ពលរដ្ឋជាជាងគ្មានត្រី ហើយតម្លៃថ្លៃ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ មេសា ២០២៥

១. ក្រសួងរៀបចំដែនដី នឹងកែលម្អហេដ្ឋារចនាសម្ព័ន្ធលក់ដូរនៅតំបន់ប្រាសាទអង្គរវត្ត និងបាយ័ន – AMS Economy ២. កម្ពុជានាំចេញផ្លែមៀន ១ម៉ឺន ៦ពាន់តោន នៅត្រីមាសទី១ – កម្ពុជាថ្មី ៣. សាធារណរដ្ឋកូរ៉េ ផ្តល់ជំនួយ ១២លានដុល្លារដល់ប្រទេសកម្ពុជា លើការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្ម ដើម្បីពង្រឹងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា – កម្ពុជាថ្មី ៤. រដ្ឋមន្រ្តីការបរទេសស៉ីរី បង្ហាញឆន្ទៈកសាងទំនាក់ទំនងជាមួយចិន ឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្រ្ត – AFP ៥. Amazon បាញ់បង្ហោះផ្តាយរណបអ៉ីនធឺណិតដំបូងបង្អស់របស់ខ្លួន ចូលមកប្រជែងជាមួយ Starlink របស់ Elon Musk – Reuters #ams1minute
-
កោះស្តេច ខេត្តកោះកុង

-
សម្តេចធិបតី៖ “ផ្លូវ-ថ្នល់ ជាសរសៃឈាមយ៉ាងសំខាន់ ដែលធានាដល់ភាពរស់នៅប្រចាំថ្ងៃ ហើយការវិនិយោគលើការកសាងផ្លូវ-ថ្នល់ ស្ពាន

ជាជម្រើស ដ៏ ត្រឹមត្រូវបំផុតក្នុងការចែករំលែកភាគលាភនៃការរីកចំរើនទៅដល់ប្រជាពលរដ្ឋពិតប្រាកដ និងស្មើ ភាព។ បច្ចុប្បន្ននេះ យើងទទួលបានមនុញ្ញផល ជាផ្លែផ្កានៃផ្ការីកនៃចលនាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍពីខេត្តមួយទៅខេត្តមួយ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជនកាន់តែល្អប្រសើរ។ អ្នកដែលបានផលពីការអភិវឌ្ឍនេះ គឺប្រជាពលរដ្ឋផ្ទាល់នៅក្នុងខេត្ត អ្នកឆ្លងកាត់ និងធ្វើដំណើរធុរកិច្ច ហើយបានប្រែក្លាយកម្ពុជា ជាគោលដៅវិនិយោគ និងទេសចរណ៍កាន់តែច្រើន ដើម្បីទាញផល មកជូន ប្រជាពលរដ្ឋនៅមូលដ្ឋាន ពោលគឺការពង្រាយនូវការអភិវឌ្ឍឱ្យបានគ្រប់ទីកន្លែង”។ #ams1minute
-
សម្តេចធិបតី៖ “ជីវិតប្រជាពលរដ្ឋមានតម្រូវការស្នូល ៣ សំខាន់ គឺ៖

១. សុខភាព ២. ចំណេះដឹង ៣. ជីវភាពរស់នៅប្រចាំថ្ងៃ ដូចនេះ ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ ដើម្បីលើកកម្ពស់តម្រូវការស្នូលទាំង ៣នេះ សំដៅធានាការបំពេញសេចក្តីត្រូវការ និងការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព ហើយរាជរដ្ឋាភិបាលក៏បានបើកចំហក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្រប់បណ្តា ប្រទេសទាំងអស់ ខិតខំទាញយកពីគ្រប់សក្កានុពលទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការអភិវឌ្ឍ និងការពារនូវអ្វីៗដែលមានស្រាប់ និងបន្តឆ្ពោះទៅមុខបន្ថែមទៀត”។ #ams1minute
-
របាយការណ៍នៅថ្ងៃទី២៨ មេសា

-
កម្ពុជាស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ សំដៅដល់ការអភិវឌ្ឍប្រទេស និងដើម្បីទាញប្រយោជន៍បន្ថែមទៀតជូនប្រជាពលរដ្ឋ

-
ការចំណាយទៅលើ TikTok Shop របស់ប្រទេសនានាក្នុងពិភពលោក

-
ប្រាសាទភ្នំបាយ៉ង់កោរ “សិវបុរ”

-
បុណ្យបញ្ចុះខណ្ឌសីមា តាមទំនៀមព្រះពុទ្ធសាសនា
