-
ប្រទេសទាំង ១០ នៅលើពិភពលោក ដែលមានទីផ្សារនាំចេញដ៏ធំ

-
សង្ក្រាន្តអូរត្រេះ

-
ភូមិដំណាក់ចង្អើរ ខេត្តកែប

-
ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនេះ មិនមែនសម្រាប់តែសិស្សានុសិស្សនោះទេ ប៉ុន្ដែក៏សម្រាប់លោកគ្រូ អ្នកគ្រូដែរ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ មេសា ២០២៥

១. “អង្ករនាងអំ” ត្រូវបានបញ្ចេញលក់លើទីផ្សារដោយសហគមន៍កសិកម្មទំនើបស្រូវនាងអំជាលើកដំបូងនៅកម្ពុជា – AMS Central ២. កម្ពុជារំពឹងថា នឹងរក្សាបាននូវកំណើនសេដ្ឋកិច្ច ៦,១% ក្នុងឆ្នាំ២០២៥ និង៦,២% ក្នុងឆ្នាំ២០២៦ – FN ៣. វិស័យអាទិភាព ៣ មាន កសិឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ត្រូវបានលើកទឹកចិត្តជំរុញការវិនិយោគនៅខេត្តភាគឦសាន្ត – កម្ពុជាថ្មី ៤. ឥណ្ឌូណេស៉ី គ្រោងទទួលប្រជាជនប៉ាឡេស្ទីនដែលរងគ្រោះនៅហ្កាហ្សា ឱ្យមកស្នាក់នៅបណ្តោះអាសន្ន – Reuters ៥. ចិនដំឡើងពន្ធលើទំនិញអាមេរិកដល់ ៨៤% – Xinhua #ams1minute
-
ភ្នំពេញនាពេលរាត្រី

-
សម្ដេចធិបតី ផ្ដល់អនុសាសន៍ ៤ចំណុច ដល់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ៖

១. ត្រូវបំពេញភារកិច្ចរបស់ខ្លួនក្នុងស្មារតីជាក្រុម ដោយប្រកាន់ខ្ជាប់នូវអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយក្រុមការងារត្រូវធានាឱ្យបាននូវសង្គតិភាព ពីថ្នាក់លើដល់ថ្នាក់ក្រោម និងអនុវត្តឱ្យបានលឿន ២. ក្រុមការងារត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីពិសេសជំរុញការវិនិយោគនេះ ឱ្យបានទូលំទូលាយ ៣. គ្រប់តួអង្គពាក់ព័ន្ធដទៃទៀត ពិសេស វិស័យឯកជន ក៏ត្រូវចូលរួមជាមតិយោបល់ និងផ្តល់ធាតុចូលគ្រប់ពេល តាមការចាំបាច់ក្នុងស្មារតីកែលម្អការអនុវត្ត និងធានានូវជោគជ័យនៃកម្មវិធី ៤. ក្រុមការងារត្រូវខិតខំដោះស្រាយបញ្ហាប្រឈម ដែលជាកង្វល់របស់វិនិយោគិន និងជំរុញការអនុវត្តការងារគាំទ្រផ្សេងៗ ដូចជា ការអនុញ្ញាតឱ្យមានការបញ្ជាក់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យនៅខេត្តជាប់ព្រំដែនដែលមានច្រកអន្តរជាតិ ការពន្លឿនការចុះបញ្ជីដីធ្លី ឬប័ណ្ណកម្មសិទ្ធិដីធ្លីនៅតាមតំបន់ជាយក្រុង ឬទីប្រជុំជននៃបណ្តាខេត្តនីមួយៗ ការបែងចែកតំបន់សម្រាប់វិនិយោគឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការអភិវឌ្ឍអ្វីមួយប៉ះពាល់ដល់វិស័យអាទិភាពផ្សេងទៀតនៅក្នុងតំបន់។ #ams1minute
-
ផ្សារត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ🍃🏘️

-
ការដាក់ឱ្យ អនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨”

គឺដើម្បីជំរុញឱ្យមានការវិនិយោគឯកជនកាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច ការងារ និងភាពទាក់ទាញ ប្រមូលផ្តុំប្រជាជនឱ្យ ទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើងនៅក្នុងតំបន់នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “លក្ខណៈពិសេសសម្រាប់កម្មវិធីពិសេស នៅភូមិភាគឦសាន រួមមាន ៖ ១. ផ្តល់ការលើកទឹកចិត្តលើសពីច្បាប់វិនិយោគ ហើយបើកវិសាលភាពធំទូលាយ រួមទាំងការងារពាក់ព័ន្ធនឹងពន្ធ ២. យន្តការច្រកចេញចូលតែមួយ ដោះស្រាយបញ្ហានៅនឹងកន្លែង ដែលវិនិយោគិន អាចដាក់ពាក្យ ស្នើសុំការអនុម័តគម្រោង និងលិខិតស្នាមពាក់ព័ន្ធផ្សេងៗទៀតជាមួយក្រុមការងារតែម្តង ៣. ជំរុញវិនិយោគិនក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ដោយបន្ធូរបន្ថយលក្ខខណ្ឌនៃទំហំទុនវិនិយោគ ៤. ផ្តល់ហិរញ្ញប្បទានគាំទ្រដោយរាជរដ្ឋាភិបាលនឹងត្រៀមថវិកាមួយចំនួន ដើម្បីដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ ៥. ខិតខំជំរុញធនធានមនុស្ស ដោយរាជរដ្ឋាភិបាលបាន សម្រេចផ្តល់ការលើកទឹកចិត្ត ដោយ កំណត់លក្ខខណ្ឌលើកលែងពន្ធលើប្រាក់បៀវត្សសម្រាប់កម្មករនិយោជិតជាជនជាតិខ្មែរ ដែលទទួលបានប្រាក់បៀវត្សប្រចាំខែ ស្មើនឹង ឬតិចជាង ២ លាន រៀល និងបម្រើការងារនៅក្នុងគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ( គ.ល.គ.) ដែលមានប្រតិបត្តិការក្នុងខេត្តណាមួយ នៃខេត្តទាំងបួន នៅភូមិភាគឦសាន”។ #ams1minute
-
“ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា”

នាយកប្រតិបត្តិ ក្រុមហ៊ុន Kimou Environmental Holding Limited បានគោរពរាយការណ៍ជូនសម្តេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ខ្ពស់ក្នុងការអភិវឌ្ឍសួនឧស្សាហកម្មធំៗ ហើយយកចិត្តទុកដាក់ខ្ពស់លើដំណោះស្រាយបរិស្ថាន និងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគនៅនៅកម្ពុជា។ សម្តេចធិបតីក៏បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពក្នុងការវិនិយោគលើផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនតម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ #ams1minute