-
សម្តេចធិបតី៖ “ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលខ្ពស់ទាំងសេដ្ឋកិច្ច និងការអភិវឌ្ឍ

ដែលបានជួយដល់សេដ្ឋកិច្ចប្រជាជនមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ ដូចនេះរាជរដ្ឋាភិបាលបានកំណត់អាទិភាពសម្រាប់ខេត្តព្រះសីហនុ គឺកំពង់ផែទឹកជ្រៅដែលមានសក្តានុពលសេដ្ឋកិច្ច តាមរយៈការកំណត់ជាគោលដៅខ្ពស់សម្រាប់ការវិនិយោគ និងពង្រីកសក្តានុពលភស្តុភារកម្មតំបន់។ រាជរដ្ឋាភិបាល ក៏បានផ្តល់អាទិភាពក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជាជំនាញបច្ចេកទេសសំខាន់សម្រាប់តម្រូវការក្នុងខេត្តផង និងសេដ្ឋកិច្ចជាតិផង ដោយផ្តោតលើកត្តាអាទិភាព ក្នុងការផ្តល់ជូនប្រជាជន៖ សុខភាពល្អ, មានចំណេះដឹង និងរកឱកាសការងារ ឬបង្កើតអាជីវកម្មផ្ទាល់ខ្លួន ពិសេសធានាលំនឹងស្ថេរភាពសម្រាប់ជីវភាពរស់នៅ”។ #ams1minute
-
ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ🌿🇰🇭

-
របាយការណ៍នៅថ្ងៃទី២៥ មីនា

-
ដំណាំដំណោចជុំវិញផ្ទះ 🥬🪿🏡

-
គ្មានឪពុកម្តាយណាដែលចង់ឱ្យកូនអាក្រក់នោះទេ ហើយក៍គ្មានលោកគ្រូ អ្នកគ្រូណាដែលមិនចង់ឃើញសិស្សខ្លួនជោគជ័យនោះដែរ

-
ម៉ាកយីហោទាំង៥០ ដែលមានភាពល្បីល្បាញលើពិភពលោក

-
អនុសាសន៍មួយចំនួនដើម្បីលើកកម្ពស់វិស័យទេសចរណ៍៖

១. រក្សាសន្ដិភាព ព្រោះទេសចរណ៍រីកលូតលាស់បានដោយសារប្រទេសមានសន្ដិភាព២. យកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានជាប់លាប់៣. ផ្ដល់អាទិភាពដល់ការអភិវឌ្ឍតំបន់ ជាពិសេសបណ្ដាខេត្តតាមដងទន្លេមេគង្គ និងបឹងទន្លេសាប៤. ជំរុញការផលិតឱ្យបានសំបូរបែប ដើម្បីផ្គត់ផ្គង់ក្នុងវិស័យទេសចរណ៍៥. លើកទឹកចិត្តដល់អ្នកដែលបង្កើតមាតិកាក្នុងបណ្ដាញសង្គម ឱ្យបន្ដផ្សព្វផ្សាយមាតិកាទេសចរណ៍ល្អៗពីកម្ពុជា៦. រៀបចំព្រឹត្តិការណ៍អបអរសង្ក្រាន្ដឆ្នាំថ្មីឱ្យបានគ្រប់ខេត្ត-ក្រុង៧. ប្រជាជនគ្រប់ជាន់ថ្នាក់គួររួបរួមគ្នាដើម្បីទេសចរណ៍ #ams1minute
-
“សម្តេចធិបតី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត”

គណៈប្រតិភូកីឡាគុនខ្មែរសហរដ្ឋអាមេរិក ឯកឧត្តម វ៉ា សុធា បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីវឌ្ឍនភាព ក្នុងការរៀបចំការប្រកួតប្រដាល់គុនខ្មែរ នៅស្ថានីយទូរទស្សន៍ថោន (TOWN) ជាមួយនឹងបណ្ដាស្ថាប័នប្រដាល់អន្តរជាតិនានា នៅតាមបណ្តាប្រទេស មួយចំនួន និងការត្រៀមរៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់តេជោសន្តិភាពលើកទី ៣ រវាងកីឡាករកម្ពុជា និងកីឡាករមកពីសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ មីនា ២០២៥ នៅខេត្តសៀមរាប នាពេលខាងមុខនេះ។ សម្ដេចធិបតី បានគូសបញ្ជាក់អំពីភាពសម្បូរបែបនៃសិល្បៈក្បាច់គុនបុរាណខ្មែរ និងបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះ ស្ថាប័នប្រដាល់សេរីពិភពលោក (WCK) ដែលបានចាប់អារម្មណ៍ទៅលើសិល្បៈគុនបុរាណខ្មែរ ដែលនេះគឺជាវប្បធម៌របស់កម្ពុជា មិនត្រឹមជាសិល្បៈការពារខ្លួន និងសិល្បៈក្នុងការប្រយុទ្ធប៉ុណ្ណោះទេថែមទាំងជាស្ពានក្នុង ការកសាងមិត្តភាព និងបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការគាំទ្រសិល្បៈក្បាច់គុនបុរាណខ្មែរ ជាដើម។ #ams1minute
-
“ធនាគារពិភពលោកបន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”

នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា វៀតណាម និងឡាវ Mariam J. Sherman បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងបានជម្រាបជូនសម្ដេចធិបតី អំពីការអនុម័តលេីឯកសារស្តីពី”ក្របខណ្ឌភាពជាដៃគូរបស់ធនាគារពិភពលោកប្រចាំកម្ពុជា សម្រាប់ឆ្នាំ២០២៥-២០២៩”។ សម្តេចធិបតី និងលោកស្រីនាយិកាក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា ដោយក្នុងនោះ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវវិធានការចាំបាច់របស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា តាមរយៈការពង្រឹងការអប់រំជាមូលដ្ឋាន ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការពង្រឹងវិស័យសុខាភិបាល ព្រមទាំង ការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ #ams1minute
-
មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា
