-
“ប្រធាន និង ជានាយកប្រតិបត្តិធនាគារជាតិកាណាដា Laurent Ferreira ជឿជាក់ថា ធនាគារ ABA

នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា” លោកប្រធានធនាគារ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពអាជីវកម្មរបស់ធនាគារ ABA ដែលបានក្លាយជាធនាគារលំដាប់ទី១ នៅកម្ពុជា និង បានគូសបញ្ជាក់ថា ធនាគារ ABA ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និង ដែលបានចូលរួមចំណែកដល់ការធ្វើទំនើបកម្មប្រព័ន្ធធនាគារនៅកម្ពុជា។ ជាការឆ្លើយតប សម្ដេចធិបតីបានអបអរសាទរចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់ ធនាគារ ABA ហើយបានលើកទឹកចិត្តឱ្យធនាគារ ABA ពិនិត្យលទ្ធភាព ក្នុងការគាំទ្រហិរញ្ញវត្ថុទៅដល់ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការបង្កើនតម្លៃបន្ថែម របស់វិស័យនេះ។ #ams1minute
-
“ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត”

-
អ៊ុយក្រែនជាប្រទេសដែលនាំចូលគ្រឿងសព្វាវុធច្រើនបំផុតក្នុងពិភពលោក

-
សម្តេចតេជោ ហ៊ុន សែន៖ កុំព្យាយាមបំបែកផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា អ្នកកាន់តែព្យាយាមបំបែក គឺអ្នកកាន់តែបែកខ្លួនឯង

-
“ធនាគារអភិវឌ្ឍន៍អាស៊ី( ADB) នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា”

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) Masato Kanda បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីឱកាសនៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១ របស់ឯកឧត្តម មកកាន់កម្ពុជា ដើម្បីស្វែងយល់អំពីគម្រោងនៃការពង្រឹងភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា ហើយភាពជោគជ័យនៃការអនុវត្តគម្រោងនេះ ជា ឧទាហរណ៍មួយក្នុងភាពជាដៃគូរវាង ADB និង កម្ពុជា។ ឯកឧត្តមប្រធាន ក៏បានគូសបញ្ជាក់ផងដែរថា ការអនុម័តអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីសម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨ របស់ ADB មានភាពស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ #ams1minute
-
ស្ទឹងសង្កែ

-
បន្ទាប់ពីបានចុះបញ្ជីដីបង្ហើយនៅតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បានបង្កើតក្រុមការងារពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី នៃតំបន់បឹងទន្លេសាប ដើម្បីសិក្សាស្រាវជ្រាវ ដោះស្រាយបញ្ហាប្រឈម និងកំណត់សក្តានុពលនៃផ្ទៃដីបឹងទន្លេសាប សម្រាប់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។ រដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ២០ មីនា ២០២៥ #ams1minute
-
ខេត្តរតនគិរី🍃🤍

-
កម្ពុជាបន្តទាក់ទាញដៃគូវិនិយោគពីក្រៅប្រទេស មកវិនិយោគលើការផលិតគ្រឿងបង្គុំ និងការកែច្នៃផលិតផលនានា

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ មីនា ២០២៥

១. ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១០លានដុល្លារ ដល់កម្ពុជាសម្រាប់សកម្មភាពបោសសំអាតមីន – AMS Central ២. ស្រុកពញាឮ ខេត្តកណ្តាល ជាស្រុកដំបូងគេ ក្នុងការសិក្សាគម្រោងអភិវឌ្ឍន៍ កែលម្អសួនច្បារសាធារណៈលំហបៃតង និងបឹងធម្មជាតិ – AMS Central ៣. អគារផ្នែកជំងឺកុមារថ្មីចំនួនមួយខ្នង មានតម្លៃជិត ១លានដុល្លារ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ – កម្ពុជាថ្មី ៤. កូរ៉េខាងជើង ព្រមានជប៉ុនប្រឆាំងការដាក់ពង្រាយមីស៉ីលរយៈចម្ងាយឆ្ងាយ នៅកោះ Kyushu – Reuters ៥. លោក Trump ព្រមានកម្ទេចក្រុមហ៊ូទីនៅយេម៉ែនទាំងស្រុង និងប្រាប់ឱ្យអ៉ីរ៉ង់បញ្ឈប់ការគាំទ្រសម្រាប់ក្រុមឧទ្ទាមនេះ – AFP #ams1minute