-
កំណើននៃតម្រូវការប្រេងបញ្ចុះតម្លៃរបស់រុស្ស៊ីនៅលើទីផ្សារអាស៊ី កំពុងជំនួសឱ្យការចាកចេញនៃទីផ្សារអឺរ៉ុប ដែលនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលោកខាងលិចក្នុងការដាក់ទណ្ឌកម្មក្រុងម៉ូស្គូចំពោះការឈ្លានពានអ៊ុយក្រែន

ប្រទេសធំៗនៅអាស៊ីចំនួន២ រួមមានចិន និងឥណ្ឌា បានបង្កើនការទិញប្រេងរុស្ស៊ីរបស់ខ្លួន។ ការនាំចូលរបស់ចិនកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងអត្រា ២៨% នៅខែឧសភា ខណៈដែលទិន្នន័យដឹកជញ្ជូនពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Kpler បានបង្ហាញថា ការនាំចូលប្រេងរុស្ស៊ីរបស់ឥណ្ឌាឡើងដល់ ៧៦០ ០០០ បារ៉ែលក្នុង១ថ្ងៃ។ ប្រធានាធិបតីរុស្ស៊ី លោក Putin បានថ្លែងក្នុងសុន្ទរកថាវីដេអូមួយទៅកាន់កិច្ចប្រជុំកំពូលពាណិជ្ជកម្មនៃបណ្ដាប្រទេស BRICS ថា៖ “ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសចិន និងឥណ្ឌា កំពុងកើនឡើងគួរឱ្យកត់សម្គាល់”។ ការទិញរបស់បណ្ដាប្រទេសនៅអាស៊ី អនុញ្ញាតឱ្យក្រុងម៉ូស្គូរក្សាកម្រិតផលិតកម្មរបស់ខ្លួន និងផ្ទុយពីការរំពឹងទុករបស់អ្នកវិភាគថាទិន្នផលប្រេងរបស់ប្រទេសនេះនឹងធ្លាក់ចុះ។ ការបង្កើនទិញប្រេងរបស់រុស្ស៊ី សម្រាប់ឥណ្ឌា និងចិន ហាក់ដូចជាបង្ហាញការគាំទ្រទៅលើសង្រ្គាមនៅអ៊ុយក្រែនដោយប្រយោល។ ប្រភព៖ New York Times
-
ភពហែកឋិន កុំភ្លេចងើបមើលម៉ោង ៥ទៀបភ្លឺ ២៤ មិថុនា 🌚

-
០២/៣០៖ អំណាចផ្តាច់ការ និងលទ្ធិប្រជាធិបតេយ្យ នៅអាស៊ីអាគ្នេយ៍

-
លោក Rob Jetten រដ្ឋមន្រ្តីបរិស្ថាន និងថាមពលប្រទេសហូឡង់បានប្រកាសឱ្យរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មដំណើរការពេញលេញឡើងវិញខណៈប្រទេសកំពុងខ្វះឧស្ម័នពីរុស្សី

-
Robert William Forden អ្នកជំនាញកិច្ចការអាស៊ី គឺជាបេក្ខភាពឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ជំនួសលោក Patrick Murphy ដែលជិតផុតអាណត្តិ

-
លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងប្រកាសនៅថ្ងៃទី២៦ មិថុនា ២០២២

-
ប្រទេសអាល្លឺម៉ង់ប្រកាសអាសន្នដំណាក់កាលទី២ លើវិស័យថាមពល

ស្ថានភាពថាមពលនៅអាល្លឺម៉ង់កាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីទីក្រុងម៉ូស្គូសម្រេចកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ន ចំនួន ៦០ភាគរយទៅអាល្លឺម៉ង់។ អាល្លឺម៉ង់ជាអតិថិជនលំដាប់លេខ១ ដែលទិញឧស្ម័នច្រើនជាងគេពីរុស្ស៊ី។ អាល្លឺម៉ង់កំពុងតែខ្នះខ្នែងរកប្រភពថាមពលដើម្បីស្តុកទុកសម្រាប់រដូវរងា ស្របពេលដែលម៉ូស្គូបន្ថយការផ្គត់ផ្គង់ឧស្ម័ន។ អាល្លឺម៉ង់កំពុងពិចារណាអនុញ្ញាតឱ្យក្រុមហ៊ុនថាមពលតម្លើងថ្លៃលក់ជូនប្រជាជន និងម្ចាស់អាជីវកម្ម។ ជម្រើសទី២ គឺត្រលប់ទៅប្រើប្រាស់ថាមពលធ្យូងថ្មឡើងវិញដើម្បីកាត់បន្ថយការប្រើប្រាស់ឧស្ម័នដែលមានបរិមាណតិច និងមានតម្លៃថ្លៃ។ ទីក្រុងបានប៊ែកឡាំងថ្កោលទោសទីក្រុងម៉ូស្គូថា “ធ្វើទុក្ខបុកម្នេញផែ្នកសេដ្ឋកិច្ចទៅលើខ្លួន” តែទីក្រុងម៉ូស្គូបានពន្យល់វិញថា “យើងមិនអាចផ្គត់ផ្គង់ឧស្ម័នបានដោយសារគ្មានទួរប៊ីនប៉ូម” ដោយចង្អុលបង្ហាញថា ទួរប៊ីន Siemens Energy របស់ក្រុមហ៊ុន Gazprom ត្រូវបានបញ្ជូនទៅកាណាដាដើម្បីជួសជុល តែកាណាដាមិនប្រគល់ត្រឡប់មកវិញដោយសារទីក្រុងអូតាវ៉ាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងម៉ូស្គូ។ រដ្ឋាភិបាលកាណាដាបាននិយាយថា ខ្លួនកំពុងរិះរកវិធីដើម្បីដោះស្រាយបញ្ហានេះ។ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិកាណាដា លោក Jonathan Wilkinson ប្រាប់សារព័ត៌មាន Bloomberg ថា “ចេតនានៃការដាក់ទណ្ឌកម្មលើរុស្ស៊ីគឺមិនមែនដើម្បីបង្កឱ្យមានការឈឺចាប់ដល់ប្រទេសអាល្លឺម៉ង់ ដែលជាមិត្តជិតស្និទ្ធបំផុត និងជាសម្ព័ន្ធមិត្តរបស់យើងនោះទេ”។ https://www.rt.com/news/557665-germany-gas-emergency-alarm/
-
របាយការណ៍នៅថ្ងៃទី២២ មិថុនា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ៣២នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៦២នាក់ អ្នកជាសះស្បើយ ១៣៣ ២០៦នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី២៣ មិថុនា ២០២២
-
០៤ មេសា ១៩៥១ ជាថ្ងៃដែលសម្តេចតេជោចូលព្រៃម៉ាគី ដើម្បីតស៊ូប្រឆាំងនឹងក្រុមធ្វើរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស តបតាមសេចក្តីអំពាវនាវរបស់ព្រះបរមរតនកោដ្ឋនាអំឡុងឆ្នាំ១៩៧០

-
អូទ្រីសជាប្រទេសអឺរ៉ុបមួយទៀតដែលទើបប្រកាសចាប់ផ្តើមការប្រើធ្យូងថ្មក្នុងការផលិតអគ្គិសនីឡើងវិញ ខណៈរុស្ស៊ីបន្ថយការផ្គត់ផ្គង់ឧស្ម័ន ដោយទុកបញ្ហាបៃតងជាអាទិភាពបន្ទាប់សន្សំសិន
