-
ឡើងខៀវស្រងាត់ នៅកោះប្រាក់ កំពង់សៀម

-
សម្តេចតេជោ ហ៊ុន សែន៖ ២០២២-២០២៣ កម្ពុជានៅបន្តប្រើប្រាស់វ៉ាក់សាំងក្នុងស្តុកដែលនៅសល់ប្រមាណ ៩លានដូសនៅក្នុងឃ្លាំង

សម្តេចតេជោ ហ៊ុន សែន៖ ២០២២-២០២៣ កម្ពុជានៅបន្តប្រើប្រាស់វ៉ាក់សាំងក្នុងស្តុកដែលនៅសល់ប្រមាណ ៩លានដូសនៅក្នុងឃ្លាំង។ យើងក៏មានវ៉ាក់សាំងប្រមាណ២០លានដូសទៀតដែលនឹងត្រូវដឹកមកដល់ជាបន្តបន្ទាប់ ក្នុងនោះពីប្រទេសចិន ចំនួន១៥លានដូស ពីអាមេរិក ជាង៥៥ម៉ឺនដូស និងពីអូស្រ្តាលីសម្រាប់ចាក់កូនក្មេង ចំនួន៥០ម៉ឺនដូស។ សំរាប់ ២០២៤-២០២៦ រាជរដ្ឋាភិបាលបានចុះកុងត្រាផលិតវ៉ាក់សាំងជាង ១០៤លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
-
ជីវភាពអ្នកស្រុកជើងព្រៃ

-
របាយការណ៍នៅថ្ងៃទី១ មិថុនា

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ៣៣នាក់។ ៤. កូវីដ គ្មានករណីថ្មី ជាសះស្បើយ ១នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៦២នាក់ អ្នកជាសះស្បើយ ១៣៣ ២០៥នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី២ មិថុនា ២០២២
-
យើងសង្ឃឹមថា នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិខាងមុខ គណបក្សប្រជាជនកម្ពុជានឹងបន្តទទួលបាននូវការគាំទ្រពីពលរដ្ឋលើសពី ៩០% ដូចជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងដែរ

យើងសង្ឃឹមថា នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិខាងមុខ គណបក្សប្រជាជនកម្ពុជានឹងបន្តទទួលបាននូវការគាំទ្រពីពលរដ្ឋលើសពី ៩០% ដូចជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងដែរ ដើម្បីផ្តល់ឱកាសឱ្យគណបក្សប្រជាជនបន្តទទួលរែកពន់អម្រែកភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានរស់នៅក្នុងសេចក្តីសុខ សុភមង្គល ក្រោមម្លប់នៃសន្តិភាព។ ✍🏽-ហ៊ុន ម៉ាណែត
-
នៅចំការលើ កំពង់ចាម

-
ប្រាសាទនាគព័ន្ធមើលទៅឃើញសញ្ញាលេខបូក ជានិមិត្ដរូបនៃមន្ទីរពេទ្យ

ប្រាសាទនាគព័ន្ធមើលទៅឃើញសញ្ញាលេខបូក ជានិមិត្ដរូបនៃមន្ទីរពេទ្យ ព្រមទាំង មានរូបចម្លាក់៤ ទិសសម្រាប់ជាតំណាងឱ្យធាតុទាំង៤ គឺ ធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង។ 📷 ams1minute/គឹម បញ្ញារ័តន៍
-
១ មិថុនា ២០២២

១. កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានជាង ២២លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នំា២០២២ កើនជាង ១១% – AMS Economy ២. ការនាំចេញ សណ្តែកសៀង និង សណ្តែក បាយ មាន ទឹកប្រាក់ជាង ៥០០ លានដុល្លារ – ភ្នំពេញបុស្តិ៍ ៣. រាជ រដ្ឋាភិបាល កម្ពុជា គ្រោង ចេញ មូលបត្រ ជា ផ្លូវ ការ ចំនួន ៣០០ លាន ដុល្លារ ក្នុង ខែ នេះ – ខ្មែរថាមស៍ ៤. លោក Biden យល់ព្រមផ្ដល់ប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ក្រោយអ៊ុយក្រែនសន្យាថាមិនប្រើវាយប្រហារចូលទឹកដីរុស្ស៉ី – Reuters ៥. លោក Zelenskyy អះអាងថា ទាហានអ៊ុយក្រែនចន្លោះ ៦០-១០០នាក់ស្លាប់ និង៥០០នាក់របួស…
-
សម្តេចតេជោ ហ៊ុន សែន៖ យើងបានសម្រេចចុះហត្ថលេខា ដើម្បីទិញវ៉ាក់សាំង ដែលនឹងត្រូវវិចខ្ចប់នៅក្នុងប្រទេសយើង ចំនួន១០៤លានដូសបន្ថែមទៀត សម្រាប់តម្រូវការ៣ឆ្នាំ គឺឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦

-
យើងអាចបើកដំណើរការសាលារៀនបាន ក៏ព្រោះតែការដាក់ចេញដ៏ត្រឹមត្រូវនូវគោលនយោបាយស្រោចវ៉ាក់សាំងរបស់ប្រមុខរាជរដ្ឋាភិបាល

យើងអាចបើកដំណើរការសាលារៀនបាន ក៏ព្រោះតែការដាក់ចេញដ៏ត្រឹមត្រូវនូវគោលនយោបាយស្រោចវ៉ាក់សាំងរបស់ប្រមុខរាជរដ្ឋាភិបាល។ កម្ពុជាបាន និងកំពុងអនុវត្តសិទ្ធិចម្បងជាងគេ គឺសិទ្ធិរស់រានមានជីវិត តាមរយៈការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារដែលមានអាយុចាប់ពី ៣ឆ្នាំឡើង។ លោកជំទាវ ឌិត នីតា ភរិយារដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ ថ្លែងក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ នៅសាលាមត្តេយ្យក្រុង ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១ មិថុនា។