-
នៅស្រុកស្ទឹងត្រង់

-
ប្រធានាធិបតីចិនលោក Xi ប្រាប់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី Michelle Bachelet ថា “មិនត្រូវការគ្រូអធិប្បាយ” ធ្វើជាចៅហ្វាយនាយឡើយ

លោក Xi បន្ថែមថា ការអភិវឌ្ឍសិទ្ធិមនុស្សរបស់ចិនគឺសមនឹងលក្ខខណ្ឌជាតិរបស់ខ្លួន។ លោកបន្តថា៖ “លើបញ្ហាសិទ្ធិមនុស្ស គ្មានប្រទេសណាល្អឥតខ្ចោះទេ មិនចាំបាច់មានគ្រូអធិប្បាយធ្វើជាចៅហ្វាយនាយលើប្រទេសដទៃទេ បើគេនៅតែធ្វើនយោបាយកម្មលើបញ្ហា អនុវត្តស្តង់ដារខុសគ្នា ឬប្រើជាលេសលូកដៃចូលក្នុងកិច្ចការប្រទេសដទៃ”។ ក្មុងកំឡុងទស្សនកិច្ចទៅចិនតាំងពីថ្ងៃចន្ទ អ្នកស្រី Bachelet ត្រូវបានគេរំពឹងថានឹងទៅតំបន់ភាគខាងលិចស៊ីនជាំង ជាកន្លែងដែលរដ្ឋាភិបាលចិនរងការចោទប្រកាន់ពីការធ្វើទារុណកម្ម ការឃុំខ្លួន និងការបង្ខំឱ្យធ្វើការលើជនជាតិភាគតិចអ៊ុយហ្គួរ។ ក្រុងប៉េកាំងបានបដិសេធម្ដងហើយម្ដងទៀតចំពោះការចោទប្រកាន់ទាំងនេះ។ ប្រភព៖ CNN
-
កំណើនករណីជំងឺអុតស្វា បង្កឱ្យមានការព្រួយបារម្ភខ្លាចគំរាមគំហែងដល់អាយុជីវិតនៅប៉ែកអឺរ៉ុប

គិតត្រឹមសប្តាហ៍នេះ នៅអឺរ៉ុបគេទើបរកឃើញករណីជំងឺអុតស្វាច្រើនជាង ២០០ករណី។ ដោយឡែក មន្ត្រីសុខាភិបាល និងអង្គការនានាបានព្យាករណ៍ថា ករណីមេរោគនេះនឹងកើនឡើង ហើយខ្លួនក៏កំពុងធ្វើការដើម្បីទប់ស្កាត់ការរីករាលដាល។ អាជ្ញាធរសុខាភិបាលនៅអឺរ៉ុបថា ករណីរបស់ពួកគេភាគច្រើន ត្រូវបានរាយការណ៍ក្នុងចំណោមបុរសស្រឡាញ់ភេទដូចគ្នា ឬអ្នកស្រឡាញ់ភេទដូចគ្នា។ អាមេរិកក៏បានរកឃើញករណីចំនួន ២ករណី និងកំពុងតាមដានអ្នកជំងឺចំនួន ៦នាក់ផ្សេងទៀត ដែលសង្ស័យថាឆ្លងជំងឺនេះ។ អង្គការសុខភាពពិភពលោក ចាត់ទុកជំងឺអុតស្វា ជាជំងឺរាតត្បាត ដែលបានកត់ត្រាការផ្ទុះឡើងតាំងពីឆ្នាំមុននៅប្រទេសនីហ្សេរីយ៉ា កាមេរូន សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ គួរបញ្ជាក់ផងដែរថា ការចម្លងពីមនុស្សទៅមនុស្សរបស់ជំងឺអុតស្វា ជាទូទៅឆ្លងដោយការប៉ះពាល់ជិតស្និទ្ធជាមួយសត្វ និងការប៉ះរាងកាយជិតស្និទ្ធ។ រោគសញ្ញា រួមមានគ្រុនក្តៅ ឈឺបំពង់ក ក្អក អស់កម្លាំង ឈឺខ្លួន និងកន្ទួលធំៗ។ ប្រភព៖ NBC
-
របាយការណ៍នៅថ្ងៃទី២៦ ឧសភា

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៦២នាក់ អ្នកជាសះស្បើយ ១៣៣ ២០១នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី២៧ ឧសភា ២០២២
-
សុន្ទរកថាសម្តេចតេជោក្នុងសន្និសីទអន្តរជាតិ លើកទី២៧ ស្តីពី “អនាគតរបស់អាស៊ី” ក្រោមប្រធានបទ “ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក”

-
សម្តេចតេជោ ហ៊ុន សែន អញ្ចើញថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិ លើកទី២៧ ស្តីពី “អនាគតរបស់អាស៊ី” ក្រោមប្រធានបទ “ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក”

-
ពានរង្វាន់បាល់ទាត់ពិភពលោក (World Cup Trophy) នឹងមកដល់កម្ពុជានៅថ្ងៃទី១៥ មិថុនា ខាងមុខ

-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោថ្ងៃទី២៧ ឧសភា ២០២២

ទន្លេសាបជាបឹងដ៏ធំ ហើយមានត្រីច្រើន ដែលទាមទារឱ្យមានការអភិរក្ស។ តំបន់បឹងទន្លេសាបចែកចេញជា៤តំបន់ ដែលតំបន់ទី៤ ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត ត្រូវអភិរក្សតំបន់បឹងទន្លេសាប ហើយត្រូវគិតដល់ប្រជាពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាប រាជរដ្ឋាភិបាលប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងមានលុយ ទៅជ្រកក្រោមរូបភាពពលរដ្ឋកាប់ទន្ទ្រានដីហាមឃាត់នៅបឹងទន្លេសាប ណែនាំឱ្យពិចារណាកាត់ឆ្វៀលដីពីតំបន់ពីរ និងបី ជូនប្រជាពលរដ្ឋអាស្រ័យផល ណែនាំឱ្យរៀបចំបង្គោលធំៗនៅតាមព្រំប្រទល់បែងចែកតំបន់បឹងទន្លេសាប ណែនាំសិក្សាឱ្យបានច្បាស់ក្នុងការប្រើប្រាស់អាចម៍ដីដែលបូមចេញពីទន្លេសាបមានជីវជាតិខ្ពស់ ស្នើដល់ពលរដ្ឋដែលទទួលបានសិទ្ធិកាន់កាប់ដីជាក់ស្តែងនោះហើយឈប់បន្តកាប់ឆ្កៀលដីនៅជាប់នោះ ភូមិឋាន និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋ ដែលមានតាំងពីយូរលង់ណាស់មកហើយនោះ មិនអាចរុះរើចេញបាននោះឡើយ។ ទីតាំងដែលពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំហើយនោះ ត្រូវរក្សា និងចេញកម្មសិទ្ធិជូនពលរដ្ឋ ដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋ គឺជាដីដែលពលរដ្ឋអាស្រ័យផលយ៉ាងតិចបំផុត១០ឆ្នាំ ឬដីដែលមិនមែនជាដីលិចទឹក បញ្ជាឱ្យអភិបាលខេត្ត អភិបាលស្រុក មេឃុំ ត្រូវតែទទួលខុសត្រូវ និងយកចិត្តទុកដាក់ទៅលើពលរដ្ឋរបស់ខ្លួនដែលរស់នៅនិងអាស្រ័យផលលើដីជុំវិញបឹងទន្លេសាប
-
ផ្សាយផ្ទាល់៖ សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ជូនបង ប្អូនជនរួមជាតិ

-
ស្ថាបត្យកម្មដ៏គួរស្ញប់ស្ញែងនាសតវត្សរ៍ទី១០ 🇰🇭
