-
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិជុំវិញបច្ចុប្បន្នភាព នៃការធ្វើដំណើររបស់ប្រតិភូជាន់ខ្ពស់កម្ពុជា ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន 🇺🇸

-
បែងចែកឱ្យច្បាស់រវាងកាតព្វកិច្ច និងសិទ្ធិ

-
ព្រះមហាក្សត្រអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរអញ្ជើញទៅបោះឆ្នោតដើម្បីអនុវត្តសិទ្ធិនយោបាយរបស់ខ្លួនតាមបែបប្រជាធិបតេយ្យ

-
របាយការណ៍នៅថ្ងៃទី៩ ឧសភា

-
Biden នៅថ្ងៃចន្ទសប្តាហ៍នេះ បានចុះហត្ថលេខាលើ ច្បាប់ជួល-ឱ្យខ្ចីសម្ភារៈយោធា “Lend-lease Act” ដែលនឹងផ្ដល់ឱ្យរូបលោកនូវអំណាច ក្នុងការពន្លឿនការបញ្ជូនសម្ភារៈយោធា និងអាវុធទៅឱ្យអ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី

Lend-lease Act ធ្លាប់ត្រូវបានអាមេរិកយកមកប្រើក្នុងសម័យសង្រ្គាមលោកលើកទី២ ដើម្បីជួយសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប ប្រយុទ្ធប្រឆាំងជាមួយកងទ័ពណាហ្ស៉ីអាល្លឺម៉ង់។ លោក Biden នៅថ្ងៃទី២៨ មេសា បានស្នើសុំសភាចំនួន ៣៣ពាន់លានដុល្លារដើម្បីគាំទ្រអ៊ុយក្រែន ក្នុងនោះជំនួយយោធាមានទំហំជាង ២០ពាន់លានដុល្លារ។ នៅថ្ងៃទី៩ ឧសភា Reuters ចេញផ្សាយថាសភាគ្រោងអនុម័តជាប្រញាប់នូវថវិកា ៤០ពាន់លាន ដើម្បីជួយដល់អ៊ុយក្រែន។ https://www.cnbc.com/2022/05/09/biden-signs-ukraine-lend-lease-military-aid-bill-amid-russia-invasion.html https://www.reuters.com/world/us/us-democrats-propose-nearly-40-bln-more-funding-ukraine-source-2022-05-09/
-
នាយករដ្ឋមន្ត្រីស្រីលង្កា លោក Mahinda Rajapaksa បានលាលែងពីតំណែងចំពេលមានការតវ៉ាដ៏ធំ ចំពោះការដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោក

-
នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau ប្រកាសផ្ដល់សព្វាវុធថ្មីទៅអ៊ុយក្រែន ក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីកៀវ

លោក Trudeau និយាយថា៖ “ថ្ងៃនេះ ខ្ញុំប្រកាសអំពីជំនួយយោធាបន្ថែមទៀត ដ្រូនបំពាក់កាមេរ៉ា រូបភាពផ្កាយរណប អាវុធធុនតូច គ្រាប់រំសេវ និងជំនួយផ្សេងៗទៀត រួមទាំងការផ្តល់មូលនិធិសម្រាប់ប្រតិបត្តិការដោះមីនផងដែរ”។ “ហើយយើងក៏កំពុងប្រកាសពីការដាក់ទណ្ឌកម្មថ្មីលើបុគ្គលរុស្ស៊ីចំនួន ៤០នាក់ និងអង្គភាពចំនួន ៥ ពួកមហាសេដ្ឋី និងសហការីជិតស្និទ្ធនៃរបប [រដ្ឋាភិបាលរុស្ស៊ី] ក្នុងវិស័យការពារជាតិ ដែលសុទ្ធតែមានភាពស្មុគស្មាញនៅក្នុងសង្គ្រាមរបស់លោក ពូទីន”។ ប្រភព៖ Reuters
-
Ferdinand Marcos Jr កូនប្រុសអតីតមេដឹកនាំហ្វីលីពីន ជាប់ឆ្នោតជាប្រធានាធិបតីថ្មីជំនួសលោក Rodrigo Duterte ដែលចប់អាណត្តិ

-
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា

-
គ្រាមួយនៅកំពង់ត្រាច
