-
ការចូលរួមរបស់ស្ត្រីវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសមរភូមិ “ការបង្កើតបរិយាកាសគ្មានវិវាទ” 👩🌸🇰🇭

-
ចម្ការត្របែកប្រជាកសិករស្រុកដំណាក់ចង្អើរ ខេត្តកែប

-
មានកត្តាចំនួន ៧ ដែលអំណោយផល និងទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជា ក្នុងនោះ៖

១. សន្តិភាព ស្ថេរភាពនយោបាយ២. ច្បាប់នៃការវិនិយោគ និងបរិយាកាសនៃការវិនិយោគមានអំណោយផល៣. រាជរដ្ឋាភិបាលជំរុញការវិនិយោគ៤. ការផ្សារភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធ មានដូចជាទឹក ភ្លើង ព្រលានយន្តហោះ ផ្លូវដឹកជញ្ជូនកាន់តែមានភាពប្រសើរឡើង៥. ប្រព័ន្ធហិរញ្ញវត្ថុមានស្ថេរភាពទាំងប្រាក់រៀល និងដំណើរការរបស់ប្រព័ន្ធធនាគារ និងប្រព័ន្ធទាំងមូល៦. ការបង់ពន្ធមានភាពអនុគ្រោះ និងធូរស្រាលជាង បើធៀបនឹងប្រទេសដទៃទៀត៧. អ្នកវិនិយោគដែលមិនមានសញ្ជាតិកម្ពុជា អាចធ្វើការជួលរយៈពេលវែង ចំណុចទាំងអស់នេះហើយដែលធ្វើឱ្យកម្ពុជា ជាកន្លែងដ៏ល្អសម្រាប់អ្នកវិនិយោគអាមេរិក។ ១២ មីនា ២០២៥ #ams1minute
-
យើងគួរជៀសវាងការប្រើប្រាស់ពាក្យពេចន៍អសុរោះ វាយប្រហារ ហិង្សា លេងសើចជ្រុល ឬ ឡែបខាយនានា ដែលប៉ះពាល់ដល់តម្លៃ និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសលើស្រ្តីភេទ

-
ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្រចាំកម្ពុជា Kristiina Kuvaja-Xanthopoulos ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងហ្វាំងឡង់ និងកម្ពុជា ហើយសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមមាន៖ ការបោសសម្អាតមីន កសិកម្ម និងការចុះបញ្ជីបណ្ណកម្មសិទ្ធិដីធ្លី។ សម្ដេចធិបតី និង លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីសក្កានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល បរិស្ថាន ពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ច ជាពិសេស លើសារ:សំខាន់នៃនវានុវត្តន៍ និងការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ #ams1minute
-
ឱនភាពពាណិជ្ជកម្មអាមេរិក ជាមួយនឹងប្រទេសជាដៃគូពាណិជ្ជកម្មនានាក្នុងសកលលោក

-
Siem Reap, Cambodia 🇰🇭

-
សម្តេចធិបតី សម្រេចជាគោលការណ៍លេីឧត្តមប្រយោជន៍របស់ពុទ្ធសាសនាជាតិ ជាប្រវត្តិសាស្ត្រមាន ៣ចំណុច៖

១. ការបង្កេីតក្រុមជំនុំព្រះត្រៃបិដកឡេីងវិញ ដេីម្បីផ្ទៀងផ្ទាត់គម្ពីរក្បួនច្បាប់ពុទ្ធសាសនា និងបកប្រែអដ្ឋកថា ដីកា យោជនា ដែលជាសេចក្តីពន្យល់របស់ព្រះអរហន្តលេីគម្ពីរព្រះត្រៃបិដកជាពុទ្ធវចន:។ ២. រៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែររៀងរាល់៥ឆ្នាំម្តងនៅប្រាសាទអង្គរវត្ត ឬភ្នំព្រះរាជទ្រព្យ។ ៣. រៀបចំពិធីបុណ្យរំលឹកការបកប្រែគម្ពីរព្រះត្រៃបិដក និងរំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដក ដោយកំណត់យកថ្ងៃទី១ មេសា ២០២៥ នេះតទៅ។ #ams1minute
-
ការគោរពប្រតិបត្តិសាសនា ដោយគ្មានភាពជ្រុលនិយម គឺជាអត្តសញ្ញាណមួយនៃសង្គមកម្ពុជា

-
ស្ថាបត្យកម្មប្រវត្តិសាស្ត្រ និងកិច្ចប្រតិបត្តិធម៌ ក្នុងថ្ងៃឧបោសថសីលនៃព្រះពុទ្ធសាសនា ដែរជាសាសនារបស់យើងទាំងអស់គ្នា!
