-
ព្រះថោងនាងនាគ ជិតសម្រេចបាន ១០០% ហើយ

-
ថ្ងៃរះនៅអង្គរ

-
១២ មេសា ២០២២

១. ២ខែ ដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃសម្រេចបានទឹកប្រាក់ ១.៣៦ពាន់លានដុល្លារ កើន ៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ – AMS Economy ២. កម្ពុជា និងសមាជិកអាស៊ាន គ្រោងពង្រីកប្រព័ន្ធទូទាត់ឆ្លងដែនឱ្យកាន់តែមានតម្លៃទាប និងសុវត្ថិភាពខ្ពស់ – ថ្មីៗ ៣. សាល របាំ ស្ថិតនៅ បរិវេណ ប្រាសាទ តា ព្រហ្ម គ្រោង បើក ឱ្យ ទេសចរ ចូល ទស្សនា ឡើងវិញ ក្រោយ ពី ជួសជុល អស់ ១ ១ ឆ្នាំ – ខ្មែរថាមស៍ ៤. ស្រីលង្កាផ្អាកឈប់បង់បំណុល ៥១ពាន់លានដុល្លាររបស់ខ្លួន ខណៈប្រទេសនេះជួបវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន – BBC ៥. រដ្ឋមន្ត្រីការពារជាតិអាមេរិក ព្រមានឥណ្ឌា ជុំវិញការគំរាមកំហែងសន្តិសុខពី សំណាក់ចិន និងរុស្ស៉ី –…
-
ព្រៃវែងស្អាតណាស់ 😍

-
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) គឺមានគោលការណ៍ ៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋ

ទី១៖ គឺការផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមរយៈការព្យាបាលឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្តនៅរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។ ទី២៖ ដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមតាមរយៈការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដែលគិតថ្លៃនៅទូទាំងប្រទេស ទី៣៖ ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែរីកចម្រើនក្នុងការយកជំនាញបច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។ https://www.facebook.com/482663735152092/posts/5026312147453872/?d=n 📷 HMN
-
ប្រាសាទក្រវ៉ាន់

-
ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរ គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល ដែលបានខិតខំតស៊ូយ៉ាងលំបាក ហើយក៏ជាការមើលងាយជាតិខ្មែរ

ការកសាង និងអភិវឌ្ឍប្រទេសដោយសម្រេចបានសមិទ្ធផលលើគ្រប់វិស័យក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ គឺជាការចូលរួមចំណែកមិនអាចខ្វះបានរបស់តួអង្គលោកគ្រូ អ្នកគ្រូ គណបក្សប្រជាជនកម្ពុជា តែងបានតម្រង់មុខព្រួញផ្តោតលើការកសាងធនធានមនុស្សជាអាទិភាពខ្ពស់បំផុត ព្រោះកត្តាមនុស្សជាកាតាលីករនៃកំណើន និងការអភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗរួមទាំងទឹក ភ្លើង ផ្លូវ ជាដើម ក្រៅពីការខិតខំកសាងសាលារៀននៅទូទាំងប្រទេស កត្តាជីវភាពរបស់គ្រូបង្រៀន តែងត្រូវបានគិតគូរយកចិត្តទុកដាក់ និងជំរុញលើកកម្ពស់ជាប់ជាប្រចាំរបស់រាជរដ្ឋភិបាល ឆន្ទៈ ការប្តេជ្ញាចិត្ត និងគោលនយោបាយឥតងាករេរបស់គណបក្សនៅបន្តផ្តោតលើការបម្រើប្រជាពលរដ្ឋ ការអភិវឌ្ឍប្រទេស ការពង្រឹងយុត្តិធម៌សង្គមលើមូលដ្ឋាននីតិរដ្ឋ និងគោលការណ៍សមធម៌ ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងស្ថិរភាពជាតិ ✍🏽 HMN
-
កូវីដ១៩ នៅកម្ពុជា

-
របាយការណ៍នៅថ្ងៃទី១១ មេសា

១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ១៦នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ៣៧នាក់។ ៤. កូវីដ ១៧ករណី ជាសះស្បើយ ២៧នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៥ ៩៨០នាក់ អ្នកជាសះស្បើយ ១៣២ ៦៦៦នាក់ អ្នកស្លាប់ ៣ ០៥៥នាក់ ចេញផ្សាយ ថ្ងៃទី១២ មេសា ២០២២
-
ការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥” គឺជំរុញខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់
