-
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា

និងសប្បុរសជន បានសម្របសម្រួលដឹកនាំរៀបចំឆ្នេរព្រែកត្រែង ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាដើម្បីមកកម្សាន្តនិងលម្ហែ។ ឆ្នេរព្រែកត្រែង គឺជាកន្លែងកំសាន្ត និងលម្ហែដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី។ ពិធីបើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ១១ មិនា ២០២៥ #ams1minute
-
ទីក្រុង ២របស់កម្ពុជា ជាប់ចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍កំពូលនៅអាស៊ីសម្រាប់ឆ្នាំ២០២៥

-
អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នាព្រឹកថ្ងៃទី១១ មីនានេះ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្ដរជាតិ Ninoy Aquino

-
ដំណាំលើទឹក របស់បងប្អូនសហគមន៍អូរស្មូស🌿🇰🇭

-
លឺមួយពាន់ដង មិនស្មើនឹងឃើញផ្ទាល់មួយដងឡើយ

-
សម្តេចធិបតី គូសបញ្ជាក់ពីអាទិភាពសំខាន់ៗចំនួន ៦ នៃគោលនយោបាយការបរទេសរបស់កម្ពុជា៖

១. ការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងពង្រីកទំនាក់ទំនង ស្និទ្ធស្នាលជាមួយប្រជាជាតិទាំងអស់ ដោយពង្រឹងការជឿទុកចិត្ត និងការយោគយល់គ្នា ភាពជាដៃគូឈ្នះ-ឈ្នះលើគ្រប់វិស័យ នៅក្រោមសសរស្តម្ភនយោបាយ- សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដោយសង្កត់ធ្ងន់លើការកសាងព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។ ២. ការលើកកម្ពស់ពហុភាគីនិយម តាមរយៈការចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចសកល ការគាំទ្រដល់កិច្ចប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការពង្រឹង ការរួមចំណែករបស់កម្ពុជាចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅទូទាំងពិភពលោក។ ៣. ការពង្រឹងមជ្ឈភាពរបស់អាស៊ាន តាមរយៈការពង្រឹងឯកភាព និងតួនាទីស្នូលរបស់ អាស៊ាន ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ ការគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ការរួមចំណែកដល់ផលប្រយោជន៍ និងវិបុលភាពរួម របស់អាស៊ាន និងការឈានទៅសម្រេច ឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលនឹងត្រូវអនុម័តនៅក្នុងឆ្នាំនេះ។ ៤.ការលើកកម្ពស់ការទូតសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីពង្រីកវត្តមានរបស់កម្ពុជានៅលើទីផ្សារពិភពលោក បង្កើនទំនាក់ទំនងពាណិជ្ជកម្ម ទាក់ទាញការវិនិយោគពីបរទេស លើកកម្ពស់ទេសចរណ៍ និងផ្សព្វផ្សាយពីសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ ៥.ការពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសាធារណៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិន ពិត ការពារ និងលើកកម្ពស់កិត្តិនាម និងផលប្រយោជន៍ជាតិកម្ពុជានៅលើឆាកអន្តរជាតិ។ ៦. ពង្រឹងសមត្ថភាពផ្នែកការទូតរបស់កម្ពុជា តាមរយៈកំណែទម្រង់ស្ថាប័ន និងការបង្កើន ប្រសិទ្ធផលប្រតិបត្តិការ និងវិជ្ជាជីវៈនៃសេវាកម្មបរទេសរបស់កម្ពុជា។…
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មីនា ២០២៥

១. ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើងដល់ ២២,៥ប៊ីលានដុល្លារ – AMS Economy ២. ទូតអាល្លឺម៉ង នឹងព្យាយាមទាក់ទាញ ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ មកហោះហើរត្រង់ជាមួយកម្ពុជា – FN ៣. គិតត្រឹមថ្ងៃទី១០ មីនា ការដ្ឋានសាងសង់ស្ពានអាកាសមរតកតេជោ សម្រេចបាន ៩៩% – កម្ពុជាថ្មី ៤. អនាគតអធិការបតីអាល្លឺម៉ង់ ចង់ឱ្យអឺរ៉ុបមាននុយក្លេអ៊ែរការពារខ្លួន បន្ថែមពីលើការការពារដោយនុយក្លេអ៊ែររបស់អាមេរិក – Reuters ៥. កូរ៉េខាងជើងបាញ់តេស្តមីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ ក្រោយរិះគន់សមយុទ្ធយោធារួមរបស់កូរ៉េខាងត្បូងនិងអាមេរិក – AFP #ams1minute
-
ក្រុមរបាំព្រះរាជទ្រព្យនៃព្រះរាជាណាចក្រកម្ពុជាឡើងសម្ដែងនៅសារមន្ទីរ Quai Branly នៃប្រទេសបារាំង 🇰🇭 💕

-
ការទូតវប្បធម៌ ការទូតទេសចរណ៍ 🇰🇭 🌎

-
ឃុំរការអារ
