Category: One-Minute

  • នាយករដ្ឋមន្ត្រី អរគុណរដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ ដែលបានជួយសំអាត និងគ្រប់គ្រងអនាម័យ នៃព្រះរាជពិធីបុណ្យអុំទូក

    នាយករដ្ឋមន្ត្រី អរគុណរដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ ដែលបានជួយសំអាត និងគ្រប់គ្រងអនាម័យ នៃព្រះរាជពិធីបុណ្យអុំទូក

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាម នាព្រឹកថ្ងៃសៅរ៍ ទី១៦ វិច្ឆិកា ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សូមអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ ព្រះថេរានុថេរៈ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យនៅតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធីនានា នៃពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដើម្បីរក្សាបាននូវសោភណ្ឌភាព ជូនដល់ប្រជាពលរដ្ឋខ្មែរយើង និងជនបរទេសជាភ្ញៀវទេសចរណ៌ បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព ។ សូមជម្រាបថា ថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋ និងអ្នកទេសចរបរទេសអញ្ជើញមកលេងកម្សាន្តប្រកបដោយភាពរីករាយ សរុបប្រមាណជាង២លាន២សែននាក់ កេីនឡេីងលេីសថ្ងៃទីមួយចំនួន២ដង។ នេះបើតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាយប់ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៤ ។ លោកស្រីបន្តថា ដោយឡែក ចំពោះសន្តិសុខ…

  • ខេត្តព្រះសីហនុ មានចំនួនភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន ១១០ ០៧៥នាក់ កើនឡើង ៨,៩០% ក្នុងព្រះរាជពិធីបុណ្យអុំទូក

    ខេត្តព្រះសីហនុ មានចំនួនភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន ១១០ ០៧៥នាក់ កើនឡើង ៨,៩០% ក្នុងព្រះរាជពិធីបុណ្យអុំទូក

    លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន ១១០ ០៧៥នាក់ កើនឡើង ៨,៩០% ក្នុងនោះ ១. ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ១០៨ ៣៩០នាក់ កើនឡើង ៤,៨៦% ក្នុងនោះ ២. ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិ ៤ជើង ស្មើនឹងភ្ញៀវសរុប ៣៥២នាក់ កើនឡើង ៣០០% ក្នុងនោះ ៣. ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប ១ ៣៣៣នាក់ កើនឡើង ១១២,៥៩% ក្នុងនោះ

  • Vietnam Airlines គ្រោងទិញយន្តហោះបន្ថែម ៥០គ្រឿងទៀតនៅឆ្នាំក្រោយ

    Vietnam Airlines គ្រោងទិញយន្តហោះបន្ថែម ៥០គ្រឿងទៀតនៅឆ្នាំក្រោយ

    ហាណូយ ៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Vietnam Airlines បាននិយាយថ្មីៗនេះថា ក្រុមហ៊ុនខ្លួននឹងបញ្ជូនសំណើទៅកាន់ក្រុមហ៊ុនផលិតយន្តហោះនៅឆ្នាំក្រោយនេះ ដើម្បីទិញយន្តហោះដឹកអ្នកដំណើរធុនតូចចំនួន ៥០គ្រឿងបន្ថែមទៀត។ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines កាលពីឆ្នាំមុន ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំណាក់កាលដំបូង ជាមួយក្រុមហ៊ុន Boeing ដើម្បីទិញយន្តហោះធុន 737 MAX ចំនួន ៥០គ្រឿង ដែលមិនទាន់ត្រូវបានបញ្ចប់នៅឡើយដែរ។ នាយកប្រតិបត្តិក្រុមហ៊ុន Vietnam Airlines លោក Le Hong Ha បាននិយាយនៅខាងក្រៅព្រឹត្តិការណ៍សមាគមអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិកថា នៅក្នុងប្រទេសវៀតណាម យើងត្រូវឆ្លងកាត់ដំណើរការដេញថ្លៃ… យើងត្រូវបើកឱកាសឱ្យអ្នកផ្សេងដែរ… ទ្វារនៅតែបើកចំហសម្រាប់មនុស្សគ្រប់គ្នា។ លោកថា ក្រុមហ៊ុន Boeing គឺជាជម្រើសមួយ ពួកគេមានការផ្តល់ជូនដ៏ល្អសម្រាប់ពួកយើង។ បើតាមការបញ្ជាក់របស់លោក Le Hong Ha ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នឹងត្រូវការយន្តហោះថ្មីចំនួន ១៧០គ្រឿងនៅឆ្នាំ ២០៣៥។ Airbus និង Boeing គឺជាក្រុមហ៊ុនផលិតយន្តហោះដ៏ធំនៅលើពិភពលោក ដោយសារតែភាពល្បីល្បាញនៃយន្តហោះ A320neo របស់ Airbus…

  • ក្រុងសៀមរាប ខេត្តសៀមរាប

    ក្រុងសៀមរាប ខេត្តសៀមរាប
  • មេដឹកនាំកូរ៉េខាងជើងបញ្ជាឱ្យផលិតយន្តដ្រូនពិឃាតទ្រង់ទ្រាយធំ

    មេដឹកនាំកូរ៉េខាងជើងបញ្ជាឱ្យផលិតយន្តដ្រូនពិឃាតទ្រង់ទ្រាយធំ

    ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េ បានចេញផ្សាយកាលពីថ្ងៃសុក្រថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានដឹកនាំការធ្វើតេស្តយន្តហោះដ្រូនអត្តឃាត និងបានបញ្ជាឱ្យផលិតពួកវាបន្ថែមទៀតជាលក្ខណៈទ្រង់ទ្រាយធំ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងថា លោក Kim បានគូសបញ្ជាក់ថា ការប្រកួតប្រជែងប្រើប្រាស់យន្តហោះដ្រូនពិឃាត សម្រាប់គោលបំណងយោធា កំពុងបង្កើនល្បឿននៅជុំវិញពិភពលោក។ ហើយយោធាក៏ទំនងជាទទួលស្គាល់ពីភាពជោគជ័យរបស់ពួកវានៅក្នុងជម្លោះក្នុងទំហំផ្សេងៗផងដែរ។ កន្លងមក លោក Kim ក៏ធ្លាប់បានត្រួតពិនិត្យការធ្វើតេស្តយន្តហោះដ្រូនអត្តឃាតកាលពីដើមឆ្នាំនេះផងដែរ ចំពេលមានកិច្ចសហប្រតិបត្តិការយោធា ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាមួយរុស្ស៊ី។ ជាក់ស្តែង ថ្មីៗនេះ កូរ៉េខាងជើង និងរុស្ស៊ីបានផ្តល់សច្ចាប័នលើភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលមេដឹកនាំរបស់ពួកគេបានចុះហត្ថលេខាកាលពីខែមិថុនា ដែលរួមមានកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក។ យន្តហោះដ្រូនរបស់កូរ៉េខាងជើង ត្រូវបានអ្នកវិភាគសង្ស័យថា ទំនងជាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជានៅមជ្ឈិមបូព៌ាផងដែរ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • បុគ្គលិកយូអិនជាង ២០០នាក់ស្លាប់ ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស

    បុគ្គលិកយូអិនជាង ២០០នាក់ស្លាប់ ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស

    ព្រុចសែល ៖ ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ (UNRWA) និយាយថា បុគ្គលិករបស់ខ្លួនចំនួន ២៤៣នាក់ត្រូវបានសម្លាប់ដោយសារការវាយប្រហារចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងនៅក្នុងខែតុលាឆ្នាំមុន។ អគ្គស្នងការ UNRWA លោក Philippe Lazzarini បានបង្ហាញតួលេខនេះនៅក្នុងសុន្ទរកថាទៅកាន់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធសប្តាហ៍នេះ។ លោក Lazzarini និយាយថា ទីភ្នាក់ងាររបស់គាត់កំពុងជួបប្រទះនឹងពេលវេលាដ៏ខ្មៅងងឹតបំផុត បន្ទាប់ពីសភាអ៊ីស្រាអែលបានអនុម័តច្បាប់មួយកាលពីថ្ងៃទី២៨ ខែតុលា ដែលហាមប្រាម UNRWA ពីការធ្វើប្រតិបត្តិការនៅក្នុងប្រទេសអ៊ីស្រាអែល។ ច្បាប់នេះបានប្រកាសមួយសប្តាហ៍ បន្ទាប់ពីអ៊ីស្រាអែលបានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិ អំពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយ UNRWA។ អ្នកវិភាគនិយាយថា ទង្វើទាំងនេះអាចធ្វើឲ្យស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីបកាន់តែយ៉ាប់យ៉ឺនថែមទៀត។ យ៉ាងណា លោក Lazzarini និយាយថា ការដួលរលំនៃទីភ្នាក់ងាររបស់គាត់ កំពុងគំរាមកំហែងដល់អាយុជីវិត និងអនាគតរបស់មនុស្ស ក៏ដូចជាស្ថិរភាពក្នុងតំបន់។ ហើយលោកបានស្នើឱ្យប្រទេសសមាជិកអង្គការសហប្រជាជាតិប្រើប្រាស់ឧបករណ៍ច្បាប់និងនយោបាយទាំងអស់ ដើម្បីធានាឱ្យបាននូវសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់។ មន្ត្រីសុខាភិបាលនៅហ្គាហ្សានិយាយថា ចំនួនអ្នកស្លាប់ដោយសារការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្គាហ្សានមានជាង ៤៣.៧០០នាក់៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម…

  • ឆ្នេរសមុទ្រអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប

    ឆ្នេរសមុទ្រអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប

    📷 Gazetteប្រជាជន #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ វិច្ឆិកា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ វិច្ឆិកា ២០២៤

    ១. ក្រុមហ៊ុនដ៏ធំមួយ នៅប្រទេសចិន គ្រោងវិនិយោគ ១,៣ពាន់លានដុល្លារ លើសួនឧស្សាហកម្មថ្មី នៅខេត្តកំពង់ស្ពឺ – FN ២. ភ្ញៀវទេសចរប្រមាណ ២៧ម៉ឺននាក់ មកកម្សាន្តក្នុងរយៈពេល ២ថ្ងៃនៃពិធីបុណ្យអុំទូក – ថ្មីៗ ៣. ក្រសួងអប់រំបង្កើតកម្មវិធីទូរស័ព្ទដៃ “ត្រីវិស័យ” ដើម្បីគាំទ្រដល់សិស្សានុសិស្សកម្រិតថ្នាក់ទី៩ ដល់ទី១២ ក្នុងការតម្រង់ទិសវិជ្ជាជីវៈ – AMS Education ៤. មេដឹកនាំកូរ៉េខាងជើង លោក Kim Jung Un ចេញបញ្ជាឱ្យផលិតដ្រូនអត្តឃាតទ្រង់ទ្រាយធំ – Reuters ៥. លោក Xi Jinping ផ្ដើមទស្សនកិច្ចនៅអាមេរិកឡាទីន ជាមួយការបើកសម្ពោធកំពង់ផែដ៏ធំមួយនៅប៉េរូ – Reuters #ams1minute

  • ទិដ្ឋភាព ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យ អ៉ំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក

    ទិដ្ឋភាព ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យ អ៉ំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក

    🎥នាំផ្លូវ #ams1minute

  • មន្រ្តីនាំពាក្យសាលារាជធានីភ្នំពេញ៖ ក្នុងឆ្នាំ២០២៤នេះភ្ញៀវទេសចបរទេស ចូលមកកម្សាន្តពិធីអុំទូកច្រើនជាងឆ្នាំកន្លងមក

    មន្រ្តីនាំពាក្យសាលារាជធានីភ្នំពេញ៖ ក្នុងឆ្នាំ២០២៤នេះភ្ញៀវទេសចបរទេស ចូលមកកម្សាន្តពិធីអុំទូកច្រើនជាងឆ្នាំកន្លងមក

    (ភ្នំពេញ)៖ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានថ្លែងថា៖នៅក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែទេភ្ញៀវទេសចរបរទេស ត្រូវបានកត់សម្គាល់ឃើញថាមានការកើនឡើងជាងឆ្នាំកន្លងទៅ ដោយសារគណះកម្មាធិការរៀបចំបុណ្យអុំទូកមានការរៀបចំទីកន្លែងសម្រាប់ពួកគាត់ចូលទស្សនាបានសមរម្យ នៅលើវេទិកាក៏ដូចជាទីកម្សាន្តនានា។ ថ្លែងប្រាប់ទូរទស្សន៍អប្សរានៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោកស្រី ដោ សម្ភស្ស ឱ្យដឹងថា៖សម្រាប់ថ្ងៃទី១ ព្រះរាជពិធីបុណ្យអុំទូក មានបងប្អូនប្រជាពលរដ្ឋខ្មែរយើង និងជនបរទេសជាភ្ញៀវទេសចរប្រមាណ១លាន១សែននាក់ បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព។ លោកស្រីអ្នកនាំពាក្យរូបនេះបានអះអាងថា ជារួម ក្នុងឆ្នាំ២០២៤នេះ មានអ្នកដើរលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកមានការកើនឡើងជាងឆ្នាំមុនៗ ជាពិសេសនោះគឺភ្ញៀវទេសចរបរទេស ។ បើតាមលោកស្រី ដោ សម្ផស្ស ការកើនឡើងនេះគឺដោយសារតែឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានរៀបចំជាវេទិកា ដែលបើកទូលាយជូនភ្ញៀវបរទេស អាចអញ្ជើញចូលរួមទស្សនា ដែលធ្វើឱ្យភ្ញៀវបរទេសបង្ហាញអារម្មណ៍សប្បាយចិត្ត និងពេញចិត្តជាខ្លាំង ក្នុងការទស្សនាកម្មវិធីអុំទូកនេះ។ ក្រៅអំពីភ្ញៀវបរទេសដែលមានចំនួនកើនឡើងនាឆ្នាំនេះដែរសម្រាប់ថ្ងៃទី២នៃក្នុងពិធីបុណ្យអុំទូក ក៏ត្រូវបានលោកស្រី ដោ សម្ភស្ស រំពឹងថាបងប្អូនប្រជាពលរដ្ឋខ្មែរនឹងចូលមកកម្សាន្តច្រើនជាងថ្ងៃទី១ផងដែរ។ ឯកឧត្តម ប៊ូ ជុំសេរី ប្រធានគណកម្មការបច្ចេកទេសរៀបចំបុណ្យអុំទូកវិញបានថ្លែងប្រាប់ទូរទស្សន៍អប្សរាឱ្យដឹងថា៖ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែឆ្នាំ២០២៤ក្នុងរយៈពេល២ថ្ងៃនេះប្រព្រឹត្តិទៅរលូនល្អ ពុំមានអ្វីកត់សម្កាល់ទេ។ការប្រណាំងទូកទាំងថ្ងៃទី១ និងទី២មានភាពអធិកអធម និងកីឡាមានការប្រឡងប្រជែងប្រកបដោយវិន័យល្អប្រសើរ។…